* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតីចិន ស៊ី ជីនពីង ជំរុញឱ្យជប៉ុនការពារមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ (Video inside)

28-10-2026 14:09

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្ញើសាររំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yasuo Fukuda ដែលបានទទួលមរណភាព កាលពីសប្តាហ៍កន្លងទៅ។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យថ្នាក់ដឹកនាំជប៉ុនបច្ចុប្បន្ន ការពារមូលដ្ឋានគ្រឹះនយោបាយ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានរងភាពតានតឹងខ្លាំង ចាប់តាំងពីចុងឆ្នាំមុនមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦។

លោក Fukuda ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងវ័យ ៩០ឆ្នាំ ដោយសារជំងឺខ្សោយបេះដូង បានប្រើប្រាស់ការកាន់អំណាចក្នុងរយៈពេលខ្លីរបស់លោក ដើម្បីស្វែងរកការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាងនៅអាស៊ី ជាពិសេសប្រទេសចិន ដែលទំនាក់ទំនងជាមួយជប៉ុន តែងមានភាពតានតឹងជាប្រចាំ។

យោងតាមសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៊ី បានលើកឡើងក្នុងសាររបស់លោកថា លោក Fukuda ជាអ្នកនយោបាយជប៉ុនមួយរូប ដែលមានសុចរិតភាព និងការទទួលខុសត្រូវ ព្រមទាំងជាមិត្តចាស់របស់ប្រជាជនចិន។ លោក ស៊ី បានបន្ថែមទៀតថា លោក Fukuda «ប្រកាន់ខ្ជាប់នូវទស្សនៈត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រ»។

ការលើកឡើងនេះ គឺជាការលើកឡើងដោយផ្ទាល់ដ៏កម្រមួយរបស់មេដឹកនាំចិន អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់តាំងពីទំនាក់ទំនងទ្វេភាគី កាន់តែមានសភាពយ៉ាប់យ៉ឺន កាលពីចុងឆ្នាំ២០២៥។ ទំនាក់ទំនងចិន-ជប៉ុន បានធ្លាក់ចុះដល់កម្រិតអាក្រក់បំផុត គិតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្នគឺ លោកស្រី Sanae Takaichi បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារខ្លាំង កាលពីខែវិច្ឆិកា ឆ្នាំមុន តាមរយៈការលើកឡើងថា ជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនចិនសម្រេចវាយប្រហារលើកោះតៃវ៉ាន់ ហើយបង្កការគំរាមកំហែងដល់ទឹកដីជប៉ុន។

ជាចុងក្រោយ ក្នុងសារកាលពីថ្ងៃអង្គារ ទី២៧ ខែតុលា លោក ស៊ី បាននិយាយបន្តថា រូបលោក «សង្ឃឹមថា ថ្នាក់ដឹកនាំជប៉ុនបច្ចុប្បន្ន នឹងឱ្យតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់អ្នកនយោបាយជំនាន់មុន ហើយគោរពតាមឯកសារនយោបាយទាំង៤ រវាងចិននិងជប៉ុន និងការពារយ៉ាងម៉ឺងម៉ាត់នូវមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងទ្វេភាគី»។ លោក ស៊ី បានបន្ថែមថា ប្រទេសចិននឹងចងចាំទុក ចំពោះការរួមចំណែករបស់លោក Fukuda ក្នុងការពង្រឹងទំនាក់ទំនងចិន-ជប៉ុន និងការអភិវឌ្ឍតំបន់អាស៊ី៕