* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កំណើន ៤,៦%៖ ភាពរឹងមាំនៃសេដ្ឋកិច្ចចិន នាំមកនូវកម្លាំងជំរុញថ្មីសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចសកល

28-10-2026 17:06

(ប៉េកាំង)៖ មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលឆាប់រហ័សយ៉ាងណា ប្រទេសចិននៅតែបន្តប្តេជ្ញាចិត្តឥតងាករេ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការធ្វើទំនើបកម្មលើគ្រប់វិស័យ។ តាមរយៈការអនុវត្តយ៉ាងសកម្មនូវផែនការប្រាំឆ្នាំ លើកទី១៥ (២០២៦-២០៣០) ប្រទេសចិនបាន សម្រេចនូវសន្ទុះកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៣ ត្រីមាសដើមឆ្នាំ ២០២៦។

របាយការណ៍របស់ការិយាល័យស្ថិតិជាតិចិនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន បានឈានដល់ ១០៧ ទ្រីលានយ័ន ក្នុងរយៈពេល ៩ ខែដំបូង កើនឡើង ៤,៦% ស្មើនឹង ៥,៧ ទ្រីលានយ័ន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យម និងធំ បានកើនឡើង ៥,៣% ហើយទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ និងសេវាកម្ម បានកើនឡើង ២,៦% ស្របពេលដែលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ បានកើនឡើង ០,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូចនាករសេដ្ឋកិច្ចខាងលើនេះ បង្ហាញយ៉ាងច្បាស់អំពីភាពធន់ និងភាពរស់រវើកនៃសេដ្ឋកិច្ចចិន។ វាមិនមែនជារឿងសាមញ្ញទេ ដែលមហាអំណាចសេដ្ឋកិច្ចទី២ មួយនេះ នៅតែអាចរក្សាបាននូវស្ថិរភាព និងភាពធន់យ៉ាងរឹងមាំ បើទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងនិន្នាការគាំពារនិយមក៏ដោយ។ ជាមួយនឹងគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំនេះ ការសម្រេចបាននូវកំណើន
ចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦ ពុំមែនជាបេសកកម្មដែលមិនអាចទៅរួចសម្រាប់ចិនឡើយ។

អ្វីដែលធ្វើឱ្យប្រទេសចិនអាចទទួលបានសមិទ្ធផលដ៏គួរឱ្យកោតសរសើរនេះគឺពុំមែនជាអាថ៌កំបាំងឡើយ។ វាគឺជាផ្លែផ្កានៃកិច្ចប្រឹងប្រែងឥតឈប់ឈររបស់រដ្ឋាភិបាលចិន ក្នុងការជំរុញបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅរកគំរូដែលផ្អែកលើនវានុវត្តន៍ ការពង្រីកតម្រូវការក្នុងស្រុក និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់ប្រធានរដ្ឋ ស៊ី ជីនភីង ប្រទេសចិនបានជំរុញយ៉ាងសកម្មនូវការធ្វើទំនើបកម្មឧស្សាហកម្ម ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបង្កើតកម្លាំងផលិតកម្មគុណភាពថ្មី និងការបើកទូលាយកម្រិតខ្ពស់ រហូតទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាខាងលើ។

កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន មិនត្រឹមតែនាំមកនូវវឌ្ឍនភាពសេដ្ឋកិច្ចសម្រាប់ប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ទេ តែថែមទាំងនាំមកនូវកម្លាំងជំរុញថ្មីសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចសកលផងដែរ។ ក្នុងនាមជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិននៅតែបន្តរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល និងរក្សាបាននូវតំណែងជាទីផ្សារនាំចូលធំបំផុតទីពីរនៅលើពិភពលោកក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា ។

ក្រៅពីតួនាទីជា «អ្នកលក់កំពូល» ដែលបានផ្គត់ផ្គង់ផលិតផលដ៏សម្បូរបែប និងមានតម្លៃប្រកួតប្រជែងទៅកាន់ពិភពលោក ប្រទេសចិនកំពុងវិវត្តខ្លួនទៅជា «អ្នកទិញកំពូល» ដោយបន្តពង្រីកការនាំចូលផលិតផលពីបរទេស រាប់ចាប់តាំងពីកសិផល គ្រឿងបន្លាស់ និង
គ្រឿងអលង្ការ រហូតដល់ឧបករណ៍វេជ្ជសាស្ត្រ។ ការពង្រីកការនាំចូលនេះ បានផ្តល់នូវសន្ទុះថ្មីសម្រាប់ការបញ្ជាទិញផលិតផលពីបរទេស, បង្កើតឱកាសការងារ និងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗដល់ដៃគូពាណិជ្ជកម្មនៅជុំវិញពិភពលោក។

បច្ចុប្បន្ន ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយជាង​ ១៦០ ប្រទេសនិងតំបន់ ដោយទំហំពាណិជ្ជកម្មទំនិញសរុបសម្រេចបាន ៣៩.៩៤ ទ្រីលានយ័ន (កើនឡើង ១៨.៨% ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦)។ ក្នុងនោះ ពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្រោម​ក្របខណ្ឌ​ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) មានទំហំដល់ ២០.៣៧ ទ្រីលានយ័ន (កើនឡើង ១៧.១%)។ លើសពីនេះ ក្រុមហ៊ុនចិនជាង ៥ ម៉ឺន បាននិងកំពុងវិនិយោគនៅបរទេស ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុកនៃប្រទេសជាដៃគូ។

សរុបមក កំណើន GDP ៤,៦% ក្នុងរយៈពេល ៣ ត្រីមាសដើមឆ្នាំ២០២៦ មិនត្រឹមតែជាភស្តុតាងនៃភាពរឹងមាំនៃសេដ្ឋកិច្ចចិនទេ ប៉ុន្តែគឺជាកម្លាំងជំរុញសន្ទុះថ្មី សម្រាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកលផងដែរ។ តាមរយៈការប្រកាន់ខ្ជាប់នូវការបើកទូលាយកម្រិតខ្ពស់ វឌ្ឍនភាពសេដ្ឋកិច្ចរបស់ចិននឹងបន្តបម្រើជាប្រភពនៃឱកាស និងកាលានុវត្តភាពអភិវឌ្ឍន៍យ៉ាងពិតប្រាកដសម្រាប់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា