* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលកិច្ចបក្សកុម្មុយនិស្តចិន ពីកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០

28-10-2026 17:09

(ប៉េកាំង)៖ ជាតថភាព កិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ ដែល បានប្រព្រឹត្តទៅ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ដែលផ្តោតជាចម្បងលើបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹង ការបន្តជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរឹង ដោយគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំពេញអង្គនេះក៏ជាឱកាសឈ្វេងយល់ពីទំនាក់ទំនងរវាងការដឹកនាំ នយោបាយ ការកែទម្រង់ស្ថាប័ន ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់វិបុលភាពជូនដល់ប្រជាជនចិន ក្រោមអភិបាលកិច្ចដ៏មហិមា របស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

ចាប់តាំងពីមហាសន្និបាតលើកទី១៨មក លោក Xi Jinping បានសង្កត់ធ្ងន់លើការកសាងបក្សម៉ាក្សនិយម ដែលអាចដឹកនាំប្រទេសបានយូរអង្វែង និងមានសមត្ថភាពឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ។ គំនិតរបស់ លោកស្តីពីការកសាងបក្ស គឺជាផ្នែកសំខាន់មួយនៃគំនិតទំនើបកម្មសង្គមនិយមតាមបែបផែនចិនសម្រាប់ យុគសម័យថ្មី។ គោលការណ៍សំខាន់ៗរួមមាន ការរក្សាការដឹកនាំរបស់បក្ស ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ការពង្រឹងការកសាងនយោបាយ និងសតិអារម្មណ៍ ការកសាងប្រព័ន្ធអង្គការដែលអនុវត្តការងារបានល្អ ការបណ្តុះបណ្តាលមន្ត្រីមានសមត្ថភាព និងការអនុវត្តវិន័យនិងបទបញ្ជា។ ជាមួយគ្នានេះ ការប្រឆាំង អំពើពុករលួយត្រូវរួមបញ្ចូលការធ្វើឱ្យមន្ត្រីមិនហ៊ាន មិនអាច និងមិនចង់ប្រព្រឹត្តអំពើពុករលួយ ដោយប្រើ ទាំងវិធានការផ្លូវច្បាប់ ប្រព័ន្ធត្រួតពិនិត្យ និងការកសាងសីលធម៌។

បទពិសោធន៍សំខាន់ គឺការកសាងបក្សត្រូវមាននិរន្តរភាព មិនមែនពឹងផ្អែកតែលើយុទ្ធនាការរយៈពេល ខ្លីទេ។ វាត្រូវភ្ជាប់ជាមួយ ការទទួលខុសត្រូវ ការត្រួតពិនិត្យ និងការកែលម្អប្រព័ន្ធជាប្រចាំ។ ក្នុងការ សម្រេចគោលដៅនេះ ការអនុវត្តគោលនយោបាយ ត្រូវមានការកំណត់ការទទួលខុសត្រូវច្បាស់លាស់ ការ សម្របសម្រួលរវាងស្ថាប័ន និងការវាយតម្លៃលទ្ធផលជាក់ស្តែង។ បច្ចេកវិទ្យាឌីជីថលអាចជួយកែលម្អ សេវាសាធារណៈ ប៉ុន្តែក៏ត្រូវធានាសុវត្ថិភាពទិន្នន័យ និងលទ្ធភាពទទួលបានសេវារបស់ប្រជាជនគ្រប់ក្រុម ផងដែរ។ ការកសាងបក្សប្រកបដោយនិរន្តរភាព និងអភិបាលកិច្ចដែលមានប្រសិទ្ធភាព គឺជាផ្នែកសំខាន់ នៃការជំរុញការអភិវឌ្ឍជាតិ និងការសម្រេចគោលដៅទំនើបកម្មរបស់ប្រទេសចិន។ តាមរយៈបទពិសោធន៍ នៃអភិបាលកិច្ចបក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូល នោះសមិទ្ធផលដែលប្រទេសចិន បាននិងកំពុងទទួលបាននឹងក្លាយជាចលករបង្កើត មូលដ្ឋានសម្រាប់បន្តបោះជំហានយ៉ាងស្វាហាប់ទៅគោលដៅខួប១០០ឆ្នាំលើកទី២ដែលបានដាក់ចេញដោយ បក្សកុម្មុយនិស្តចិនក្នុងការកសាងប្រទេស សង្គមនិយមទំនើបដ៏រឹងមាំ និងមានវិបុលភាពនៅពាក់កណ្តាលសតវត្សរ៍ទី២១។

ទស្សនវិជ្ជារបស់លោក Xi Jinping ក្នុងការដឹកនាំបក្សកុម្មុយនិស្តចិន បានក្លាយជាបទពិសោធន៍សម្រាប់ បក្សនយោបាយ នៅតាមបណ្តាប្រទេសនានា យកទៅសិក្សាក្នុងការពង្រឹងសមត្ថភាពស្ថាប័ន ការបង្ការ អំពើពុករលួយ ការបណ្តុះបណ្តាលមន្ត្រី ដែលមានសមត្ថភាព និងសុចរិតភាព ព្រមទាំងការបង្កើត ប្រព័ន្ធតាមដាននិងវាយតម្លៃដែលអាចធានាឱ្យ គោលនយោបាយត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។ ការដាក់ប្រជាជនជាចំណុចស្នូលនៃការអភិវឌ្ឍ និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

ជារួម ទស្សនវិជ្ជានយោបាយដឹកនាំបក្សកុម្មុយនិស្តចិនរបស់លោក Xi Jinping ស្តីពីការកសាងបក្ស បាន ភ្ជាប់ការពង្រឹងវិន័យ និងសមត្ថភាព ដឹកនាំទៅនឹងគោលដៅពង្រឹងប្រទេស និងជំរុញការធ្វើទំនើបកម្ម តាមបែបចិន។ ចំណុចសំខាន់គឺការធានាថាគោលការណ៍ និងគោលនយោបាយអាចបម្លែងទៅជា លទ្ធផលជាក់ស្តែង តាមរយៈការកែលម្អសេវាសាធារណៈ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន