* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream (Video inside)

29-10-2026 10:02

(ហាណូយ)៖ ប្រជាជនវៀតណាមជាង ៤០០០០នាក់ ត្រូវបានអូសទាញឱ្យចូលរួមក្នុងគម្រោងវិនិយោគឆបោកមួយ ក្រោមរូបភាពជាកម្មវិធី Livestream លក់ផលិតផល ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ដោយពួកគេបានចាញ់បោកអស់ថវិកាសរុបចំនួន៤០៧ ពាន់លានដុង ឬស្មើនឹង ១៥,៧លានដុល្លារអាមេរិក ទៅក្នុងប្រព័ន្ធកម្មវិធីមួយ ដែលសន្យាផ្តល់ប្រាក់ចំណេញប្រចាំថ្ងៃ ពីការលក់ទំនិញតាមអនឡាញដោយស្វ័យប្រវត្តិ។ នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសវៀតណាម នាពេលថ្មីៗនេះ។

នាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈវៀតណាម បានប្រកាសថា ខ្លួនបានបង្ក្រាបប្រតិបត្តិការនៅពីក្រោយកម្មវិធី Tatao Live ដែលត្រូវបានចោទប្រកាន់ថា ដំណើរការដោយក្រុមជនបរទេស តាមរយៈក្រុមហ៊ុនដែលបានចុះបញ្ជីនៅទីក្រុងហាណូយ។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ក្រុមនេះបានកិបកេងប្រាក់ជាង ២២០ ពាន់លានដុង (៨,៥ លានដុល្លារអាមេរិក) ខណៈអាជ្ញាធរបានបង្កកទ្រព្យសម្បត្តិមានតម្លៃជាង ៨,៦ ពាន់លានដុង (៣៣៣ ០០០ ដុល្លារ)។ ជនសង្ស័យចំនួន ៧នាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីនេះ។

កម្មវិធី AI Livestream ខាងលើ ត្រូវបានផ្សព្វផ្សាយឃោសនាថា ជាប្រព័ន្ធមួយដែលអាចបង្កើតបុគ្គលនិម្មិតដោយប្រើប្រាស់ AI ដើម្បីលក់ផលិតផលដោយស្វ័យប្រវត្តិ ជាមួយការអះអាងថា មានកិច្ចសហការជាមួយកម្មវិធីលក់ទំនិញអនឡាញធំៗ ដូចជា TikTok, Shopee និង Lazada។

អ្នកប្រើប្រាស់ត្រូវបានប្រាប់ថា ពួកគេអាចរកប្រាក់បានដោយងាយស្រួល គឺគ្រាន់តែទិញកញ្ចប់សេវា AI Livestream រួចហើយបើកកម្មវិធីនោះ និងមើលវីដេអូរយៈពេលពី ៣០វិនាទី ទៅ ១នាទីប៉ុណ្ណោះ។ ប្រាក់ចំណូលដែលគេអះអាងថា បានមកពីការ Livestream, កម្រៃជើងសារ AI ឬរូបិយបណ្ណឌីជីថល ហៅថា Tatao Xu នឹងចូលទៅក្នុងកាបូបលុយឌីជីថល របស់អ្នកប្រើប្រាស់ ក្នុងរយៈពេលពី២ ទៅ ៤ម៉ោង ក្រោយ។

ដំបូងឡើយ កញ្ចប់សេវាធម្មតា មានតម្លៃ ៣,៩លានដុង (១៥១ ដុល្លារ) ហើយក្រោយមក ត្រូវបានបញ្ចុះតម្លៃមកត្រឹម ២,៩លានដុង (១១២ ដុល្លារ) ជាមួយការសន្យាថា អាចប្រើប្រាស់បាន ជារៀងរហូត។ ចំណែកកញ្ចប់ Livestream ដែលមានតម្លៃខ្ពស់ជាងនេះ ហៅថា Matrix AI ត្រូវបានកំណត់តម្លៃ៣កម្រិត រួមមាន ១៤,៩ លានដុង (៥៧៧ ដុល្លារ), ៨៤,៩ លានដុង (៣ ២៨៥ ដុល្លារ) និង ៤១៨,៩ លានដុង (១៦ ២១០ ដុល្លារ)។

កម្មវិធីនេះបានផ្សព្វផ្សាយថា អ្នកប្រើប្រាស់កញ្ចប់ Livestream ទូទៅ អាចរកប្រាក់បានពី ៣០ ០០០ដុង ទៅ ៥០ ០០០ដុង (១,១៦ដុល្លារ ដល់ ១,៩៣ ដុល្លារ) ក្នុងមួយថ្ងៃ ខណៈអ្នកទិញកញ្ចប់ Livestream Matrix AI អាចរកបានពី ៩០០ ០០០ដុង ទៅ ១,៥លានដុង (៣៥ដុល្លារ ដល់ ៥៨ ដុល្លារ) ក្នុងមួយថ្ងៃ។

ដើម្បីបង្កើតភាពជឿជាក់ ក្រុមដែលធ្វើប្រតិបត្តិការគម្រោងនេះ បានបង្ហាញឯកសារចុះបញ្ជីអាជីវកម្ម និងអាសយដ្ឋានការិយាល័យ រៀបចំកិច្ចប្រជុំតាមអនឡាញ និងព្រឹត្តិការណ៍ Promotion ផ្សេងៗ ដែលមានការចាប់ឆ្នោតផ្តល់រង្វាន់ដូចជា ម៉ូតូ ស្មាតហ្វូន iPad និងប្រាក់សុទ្ធ ជាដើម។ ពួកគេក៏បានចែកចាយរូបភាព screenshot ដែលបង្ហាញពីការដកប្រាក់បានជោគជ័យ នៅលើបណ្ដាញសង្គម ដើម្បីជំរុញឱ្យមនុស្សកាន់តែច្រើនចូលរួមផងដែរ។

ប៉ូលិសវៀតណាម បាននិយាយថា អំឡុងពេលដំបូងៗ កម្មវិធី Tatao Live បានបើកការទូទាត់ប្រាក់ទៅឱ្យអ្នកប្រើប្រាស់ជាប្រចាំ ដោយអ្នកខ្លះទទួលបានប្រាក់ ក្នុងរយៈពេលពី ១ថ្ងៃ ទៅ ៧ថ្ងៃ។ ការទូទាត់ប្រាក់ដំបូងៗនេះ បានធ្វើឱ្យអ្នកចូលរួមលង់ជឿថា កម្មវិធី AI Livestream ពិតជាអាចបង្កើតប្រាក់ចំណូលបានមែន ដែលជំរុញឱ្យមនុស្សជាច្រើន កាន់តែនាំគ្នាបង្កើនការវិនិយោគប្រាក់ ឬអូសទាញមិត្តភក្តិ និងសាច់ញាតិ ឱ្យចូលរួមជាមួយគ្នា។

ទោះជាយ៉ាងណា ក្រុមអ្នកស៊ើបអង្កេត មិនបានរកឃើញភស្តុតាងណាមួយបញ្ជាក់ថា មានប្រតិបត្តិការទិញ-លក់ទំនិញអនឡាញពិតប្រាកដ នៅពីក្រោយប្រាក់ចំណេញ ដែលត្រូវបានផ្សព្វផ្សាយនោះទេ។ កម្មវិធីនេះគ្មានបញ្ជីផលិតផល កន្ត្រកទិញទំនិញ កំណត់ត្រាអតិថិជន ប្រវត្តិនៃការបញ្ជាទិញ ឬឯកសារទូទាត់ប្រាក់ ដែលអាចបញ្ជាក់ពីការលក់តាម Livestream ដែលខ្លួនបានអះអាងឡើយ។

ប៉ូលិសបានបញ្ជាក់ថា ផ្ទុយទៅវិញ ប្រាក់ដែលប្រមូលបានពីអ្នកចូលរួមថ្មីៗ ត្រូវបានយកទៅបង់ឱ្យអ្នកវិនិយោគមុនៗ។ ប៉ូលិសវៀតណាម បានកំណត់អត្តសញ្ញាណគណនីអ្នកចូលរួមវិនិយោគ ក្នុងកម្មវិធី Tatao Live ប្រមាណជាង ៤០ ០០០គណនី នៅទូទាំងប្រទេស ជាមួយប្រាក់សរុបចំនួន ៤០៧ពាន់លានដុង (១៥,៧លានដុល្លារអាមេរិក)៕