* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់ (Video inside)

29-10-2026 10:18

(URDA, អេស្ប៉ាញ)៖ អេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ បានចាប់ផ្ដើមកាន់ទុក្ខរយៈពេល ៣ថ្ងៃបន្ទាប់ពីគ្រោះថ្នាក់រថភ្លើងបុកគ្នា កាលពីថ្ងៃពុធម្សិលមិញបានសម្លាប់មនុស្សយ៉ាងហោច ៦៨នាក់ និងជាច្រើននាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

គ្រោះថ្នាក់រថភ្លើងបុកគ្នាកាលពីថ្ងៃពុធ គឺជាសោកនាដកម្មនៅលើផ្លូវដែកលើកទី២របស់អេស្ប៉ាញក្នុងឆ្នាំ២០២៦នេះ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយថាប្រជាជនអេស្ប៉ាញទាំងមូលកំពុងស្ថិតក្នុងការកាន់ទុក្ខ ហើយការស៊ើបអង្កេតមួយកំពុងធ្វើឡើង។ គ្រោះថ្នាក់រថភ្លើងបុកគ្នាកាលពីថ្ងៃពុធដែលជាសោកនាដកម្មនៅលើផ្លូវដែកបានសម្លាប់មនុស្សច្រើនបំផុត នៅក្នុងតំបន់អឺរ៉ុបចាប់តាំងពីឆ្នាំ២០១៣មក បាន និងកំពុងបង្កឱ្យមានការចោទសួរពីសុវត្ថិភាពនៃប្រព័ន្ធផ្លូវដែករបស់អេស្ប៉ាញ បន្ទាប់ពីរដ្ឋមន្ត្រីដឹកជញ្ជូនអេស្ប៉ាញ បានរាយការណ៍ពីកំហុសបច្ចេកទេស និងកាលៈទេសៈមិនទាន់មានការពន្យល់ឱ្យច្បាស់ដែលជាមូលហេតុនាំឱ្យសោកនាដកម្មនេះកើតឡើង។

គួរបញ្ជាក់ថា គ្រោះថ្នាក់រថភ្លើងបុកគ្នាខាងលើ បានកើតឡើងនៅក្នុងតំបន់ Castilla-La Mancha កាលពីព្រឹកថ្ងៃពុធម្សិលមិញ នៅពេលរថភ្លើងល្បឿនលឿនមួយគ្រឿងធ្វើប្រតិបត្តិការដោយក្រុមហ៊ុនរដ្ឋ Renfe បានបុកផ្នែកខាងក្រោយនៃរថភ្លើងមួយគ្រឿងទៀតដែលឈប់នៅស្ងៀមនៅលើផ្លូវដែក និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនមួយរបស់អេស្ប៉ាញមានឈ្មោះថា Iryo។ កាលពីខែមករា ឆ្នាំ២០២៦ គ្រោះថ្នាក់រថភ្លើងល្បឿនលឿន២គ្រឿងបុកគ្នាក្នុងតំបន់ Andalusia នៃភាគខាងត្បូងអេស្ប៉ាញ បន្ទាប់ពីរថភ្លើងមួយផ្សេងរអិលធ្លាក់ចេញពីផ្លូវដែក បានសម្លាប់មនុស្ស ៤៦នាក់៕