* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៉ីរាយការណ៍ថា អ៊ុយក្រែនបញ្ជូនដ្រូនរាប់រយគ្រឿង ឆ្ពោះមកកាន់មូស្គូ (Video inside)

29-10-2026 13:43

(មូស្គូ)៖ អភិបាលទីក្រុងមូស្គូ បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ថា ដ្រូនរបស់អ៊ុយក្រែនសរុបជាង ៦០០គ្រឿង ត្រូវបានបញ្ជូនឆ្ពោះមកកាន់តំបន់មូស្គូ អំឡុងវេលាយប់កន្លងទៅ ប៉ុន្តែភាគច្រើនត្រូវបានបាញ់ទម្លាក់ ស្របពេលដែលរដ្ឋធានីរបស់រុស្ស៊ី កំពុងរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានប្រកាសឱ្យដឹងនៅលើ Telegram ថា យន្តហោះដ្រូនចំនួន ៦១៣ គ្រឿង បានហោះឆ្ពោះមកកាន់តំបន់មូស្គូ កាលពីចន្លោះយប់ថ្ងៃពុធ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍។ លោកបានបន្ថែមថា ពួកវាភាគច្រើន ត្រូវបានកងកម្លាំងការពារដែនអាកាសរបស់ក្រសួងការពារជាតិរុស្ស៉ី បាញ់កម្ទេចចោលនៅចម្ងាយឆ្ងាយពីទីក្រុង ហើយដ្រូនចំនួន ២៣១គ្រឿង ត្រូវបានបំផ្លាញនៅពេលហោះចូលមកជិតរដ្ឋធានីមូស្គូ។

បើតាមវិមានក្រឹមឡាំង មេដឹកនាំនៃប្រទេសអាហ្វ្រិកចំនួន២២ បានមកចូលរួមក្នុងកិច្ចប្រជុំខាងលើ ដែលមានរយៈពេលពីរថ្ងៃ។ នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរអ៊ុយក្រែន ក៏បានរាយការណ៍ អំពីការវាយប្រហាររបស់រុស្ស៊ី អំឡុងវេលាយប់កន្លងទៅ នៅតំបន់ជាច្រើនផងដែរ រួមទាំងការវាយប្រហារនៅតំបន់ Rivne ដែលបានសម្លាប់បុរសម្នាក់ ព្រមទាំងនៅ Kharkiv ដែលជាទីក្រុងធំជាងគេទី២ របស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសទាំង២ បានបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក ដោយប្រើដ្រូននិងមីស៉ីល។ ទោះជាយ៉ាងណា ទីក្រុងមូស្គូនិងទីក្រុងកៀវ ឥឡូវកំពុងត្រៀមលក្ខណៈ ដើម្បីបន្តការចរចាសន្តិភាពឡើងវិញ ដែលគ្រោងធ្វើឡើងនៅខែក្រោយ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។ បើតាមលោកអភិបាលក្រុងមូស្គូ កាលពីពាក់កណ្តាលខែកញ្ញា អ៊ុយក្រែនបានបញ្ជូនដ្រូនសរុបរហូតដល់ប្រហែល ១៦០០គ្រឿងឆ្ពោះមកកាន់តំបន់មូស្គូ ដែលជាការវាយប្រហារដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមចាប់ផ្តើម៕