* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ពង្រឹងភាពជាដៃគូសន្តិសុខ ចំពេលមានក្តីបារម្ភលើកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង (Video inside)

29-10-2026 19:33

(សេអ៊ូល)៖ អាល្លឺម៉ង់ និងកូរ៉េខាងត្បូង បានដាក់ចេញនូវភាពជាដៃគូសន្តិសុខកម្រិតខ្ពស់នៅថ្ងៃព្រហស្បតិ៍នេះ ដោយលើកឡើងថាការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបង្ហាញឱ្យឃើញថាសន្តិសុខរបស់ទ្វីបអឺរ៉ុប និងអាស៊ី កាន់តែមានការផ្សារភ្ជាប់គ្នាដោយមិនអាចកាត់ផ្តាច់បាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងសេអ៊ូល ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេម្យុង (Lee Jae-myung) បានឱ្យដឹងថា រដ្ឋាភិបាលទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ព្រមទាំងគ្រោងឈានទៅចុះកិច្ចព្រមព្រៀងស្តីពីការការពារព័ត៌មានសម្ងាត់យោធា ខណៈក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុនរួមគ្នា និងអភិវឌ្ឍន៍គម្រោងរយៈពេលវែងជាមួយអាល្លឺម៉ង់។ ចំណែកអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីដ្រិច មឺស (Friedrich Merz) ដែលគ្រោងទៅទស្សនាតំបន់គ្មានយោធា (DMZ) នៅថ្ងៃសុក្រស្អែកនេះ បានគូសបញ្ជាក់ថា ការបញ្ជូនទាហានកូរ៉េខាងជើងទៅច្បាំងប្រឆាំងនឹងអ៊ុយក្រែន បានសបញ្ជាក់ថាជម្លោះលែងស្ថិតនៅត្រឹមតែតំបន់ណាមួយដាច់ដោយឡែកទៀតហើយ។

គួរបញ្ជាក់ថា តាមភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០២៤ មក កូរ៉េខាងជើងបានបញ្ជូនទាហានជាង ១០,០០០នាក់ និងសព្វាវុធជាច្រើនទៅជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន ដែលធ្វើឱ្យលោកខាងលិចបារម្ភថាទីក្រុងព្យុងយ៉ាងអាចទទួលបានបច្ចេកវិទ្យាយោធាទំនើបៗជាថ្នូរមកវិញ។ កូរ៉េខាងត្បូងគឺជាគោលដៅចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍របស់លោក មឺស នៅតំបន់អាស៊ី បន្ទាប់ពីប្រទេសសិង្ហបុរី និងជប៉ុន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងការពារជាតិ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ ដើម្បីទប់ទល់នឹងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងការពង្រីកឥទ្ធិពលឧស្សាហកម្មរបស់ប្រទេសចិន៕