* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ (Video inside)

29-10-2026 20:54

(កៀវ)៖ ដ្រូនរុស្ស៊ីបានហោះបុកទីកន្លែងរង់ចាំដ៏មមាញឹកមួយនៃស្ថានីយរថភ្លើងក្នុងទីក្រុង Dnipro ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្កោលទោសថាជាការវាយប្រហារដ៏ «រន្ធត់» និងទាមទារឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវចាត់វិធានការឆ្លើយតប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦។

លោក ហ្សេឡេនស្គី បានឱ្យដឹងថា ដ្រូនរុស្ស៊ីបានហោះបុកចំទីកន្លែងរង់ចាំ ខណៈរថភ្លើងដឹកអ្នកដំណើរពីរគ្រឿងកំពុងឈប់ចត ហើយរូបភាពពីក្រុមសង្គ្រោះបន្ទាន់បានបង្ហាញពីសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ ដោយទូរថភ្លើងទាំងពីរឆេះខ្ទេចខ្ទីបែកកញ្ចក់អស់។ មេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា៖ «ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ និងក្បាលម៉ាស៊ីនសង្គ្រាមរបស់ពួកគេ មិនត្រូវបន្ធូរបន្ថយជាដាច់ខាត ដរាបណាសង្គ្រាមរបស់រុស្ស៊ីនៅតែបន្ត»។

ការវាយប្រហារនេះកើតឡើងស្របពេលដែលអ៊ុយក្រែន និងរុស្ស៊ី កំពុងព្យាយាមរក្សាបទឈប់បាញ់ដ៏ផុយស្រួយឈានចូលដល់ថ្ងៃទី៣ នៅទីក្រុង Oleshky ភាគខាងត្បូងអ៊ុយក្រែន ដែលរុស្ស៊ីកាន់កាប់តាំងពីឆ្នាំ២០២២ ហើយប្រធានស្ថាប័នសិទ្ធិមនុស្សអ៊ុយក្រែន លោក ឌីមីត្រូ លូប៊ីណេតស៍ (Dmytro Lubinets) កំពុងដឹកនាំគណៈប្រតិភូធ្វើដំណើរឆ្លងកាត់បេឡារុស និងរុស្ស៊ី ដើម្បីចូលទៅកាន់ទីក្រុងដែលកំពុងខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំសង្កូវមួយនេះ។

គួរបញ្ជាក់ថា បណ្តាញផ្លូវដែកគឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់បំផុតនៅក្នុងប្រទេសអ៊ុយក្រែន ដែលការធ្វើដំណើរពីភាគខាងកើតទៅភាគខាងលិចអាចចំណាយពេលដល់ទៅ ២៤ម៉ោង។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីឆ្នាំ២០២២ មក រុស្ស៊ីបានបង្កើនការប្រើដ្រូនវាយប្រហារលើរថភ្លើងនៅទូទាំងប្រទេសអ៊ុយក្រែន ដោយបំផ្លាញក្បាលរថភ្លើងរាប់រយគ្រឿង និងសម្លាប់បុគ្គលិកផ្លូវដែកជាច្រើននាក់ ហើយគ្រាន់តែក្នុងខែកញ្ញាកន្លងទៅ ក្រុមហ៊ុនផ្លូវដែកជាតិអ៊ុយក្រែនបានជម្លៀសអ្នកដំណើរចេញពីជើងរថភ្លើងជាង ៥,៨០០ជើង ដោយសារការគំរាមកំហែងពីដ្រូនរុស្ស៊ី៕