* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស (Video inside)

29-10-2026 21:44

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចោទអ្នកនយោបាយស្តាំនិយមជ្រុល រួមទាំងគណបក្ស National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន ថាបានបង្កឱ្យមាន «បរិយាកាសរើសអើងពូជសាសន៍» នៅទូទាំងប្រទេស។ ការចោទប្រកាន់នេះធ្វើឡើងប៉ុន្មានថ្ងៃ ក្រោយឃាតកម្មមួយនៅជាយក្រុងប៉ារីស ដែលជំរុញដោយការរើសអើងពូជសាសន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងបទសម្ភាសន៍ជាមួយអ្នកមានឥទ្ធិពលលើ YouTube ដែលចេញផ្សាយកាលពីយប់ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ លោក ម៉ាក្រុង ថា ចលនានយោបាយមួយចំនួនបានធ្វើឱ្យមនុស្សហ៊ាននិយាយពាក្យរើសអើង ដោយមិនខ្មាសអៀន។ លោកចង្អុលទៅគណបក្ស RN និងសមាជិកគណបក្សនេះ ថាជាអ្នកទទួលខុសត្រូវ។ គណបក្សប្រឆាំងអន្តោប្រវេសន៍ ដែលកំពុងនាំមុខក្នុងការស្ទង់មតិនេះ បានច្រានចោលភ្លាមៗ។ តំណាងរាស្ត្រ RN លោក Jean-Philippe Tanguy ថា លោក ម៉ាក្រុង ដឹកនាំប្រទេសអស់៩ឆ្នាំមកហើយ ដូច្នេះ «លោកគឺជាអ្នកដែលត្រូវទទួលកំហុស»។

ជនរងគ្រោះឈ្មោះ Pengo Bossio Wangi អាយុ២៦ឆ្នាំ ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្រុង Trappes ចម្ងាយ២០គីឡូម៉ែត្រពីទីក្រុងប៉ារីស។ ការវាយប្រហារនោះក៏បានធ្វើឱ្យមនុស្ស៧នាក់ទៀតរងរបួសដែរ។ រដ្ឋអាជ្ញាប្រឆាំងភេរវកម្មបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជនសង្ស័យអាយុ៣៩ឆ្នាំ បានសារភាពថាខ្លួនដើររកជនរងគ្រោះដែលមាន «រូបរាងជាជនអាហ្វ្រិក ឬមូស្លីម»។ គេបានរកឃើញសៀវភៅ «Mein Kampf» របស់ហ៊ីត្លែរ និងស្ទីគ័រទាក់ទងនឹងគណបក្ស RN ក្នុងចំណោមរបស់របររបស់ជនសង្ស័យ។ ទោះជាយ៉ាងណា ជនសង្ស័យថា ខ្លួនមិនគាំទ្រគណបក្សណាមួយទេ។

គួរបញ្ជាក់ថា ឃាតកម្មនេះបានបង្កឱ្យមានការជជែកដេញដោលយ៉ាងតានតឹងអំពីការរើសអើងពូជសាសន៍ ខណៈនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ដល់ការបោះឆ្នោតប្រធានាធិបតីបារាំង។ រដ្ឋាភិបាលរបស់លោក ម៉ាក្រុង ក៏កំពុងរងការរិះគន់ដែរ ថាមិនបានធ្វើគ្រប់គ្រាន់ ដើម្បីទប់ស្កាត់គំនិតស្តាំនិយមជ្រុលក្នុងសង្គម៕