* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក គីម ជុងអ៊ុន៖ ចង់ការពារសន្តិភាព លុះត្រាតែមានអំណាចយោធាអាចការពារខ្លួនឯង (Video inside)

30-10-2026 08:45

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងជើងបានបាញ់សាកល្បងដ្រូនប្រយុទ្ធ មីស៊ីល និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះនៅឯព្រឹត្តិការណ៍តាំងបង្ហាញសម្ញែងអាវុធមួយ ជាទីដែលមេដឹកនាំ​ លោក គីម ជុងអ៊ុនបានសង្កត់ធ្ងន់ថាអំណាចយោធាខ្លាំងជាមធ្យោបាយតែមួយគត់ដើម្បីការពារសន្តិភាព។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ព្រឹត្តិការណ៍សម្ញែងអាវុធខាងលើបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុងសេអ៊ូលបាននិយាយថាទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលិស្ទីគ ប្រហែលជា ១០គ្រាប់ ចូលក្នុងសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន។ នៅឯព្រឹត្តិការណ៍នោះដែរ លោក គីម បានសង្កត់ធ្ងន់ថាគោលបំណងសម្រេចឱ្យបាននូវឧត្តមភាពដាច់ខាតខាងបច្ចេកវិទ្យាដ្រូនជាជម្រើសមួយមិនអាចខ្វះបាន នៅចំពោះមុខការផ្លាស់ប្ដូរមិនធ្លាប់មាននៃសង្រ្គាមសម័យទំនើប។

តាមមេដឹកនាំកូរ៉េខាងជើង សន្តិភាពអាចត្រូវបានធានាការពារតាមអំណាចយោធាតែប៉ុណ្ណោះ ហើយលោកក៏បានអំពាវនាវផងដែរឱ្យពន្លឿនការអភិវឌ្ឍដ្រូន និងបច្ចេកវិទ្យា AI សម្រាប់ការប្រើប្រាស់យោធា។

គួរបញ្ជាក់ថា បើតាម KCNA នៅឯព្រឹត្តិការណ៍តាំងបង្ហាញសម្ញែងអាវុធ គេឃើញមានដ្រូនប្រយុទ្ធអត្តឃាត ដ្រូនខ្នាតធំមានបំពាក់មីស៊ីលបាញ់ពីអាកាសទៅដី មីស៊ីលគ្រូស និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះកាណុង ៦០០មីលីម៉ែត្រ។ KCNA បានឱ្យដឹងទៀតថានៅក្នុងការធ្វើតេស្ត​ ដ្រូន និងមីស៊ីលគ្រូសបានវាយប្រហារចំគោលដៅ១០០ភាគរយដែលត្រូវបានរៀបចំឡើងនៅលើកោះមួយ៕