* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្លាប់ ៤នាក់ ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាអ៉ីតាលី នៅបូស្នី (Video inside)

30-10-2026 09:16

​(រ៉ូម)៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងរបស់អ៉ីតាលីដែលកំពុងធ្វើប្រតិបត្តិការជាមួយបេសកកម្មរក្សាសន្តិភាពសហភាពអឺរ៉ុប (EU) នៅក្នុងប្រទេស Bosnia ​and Herzegovina បានធ្លាក់ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ ដោយសម្លាប់មនុស្ស ៤នាក់ និង១១នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិអ៉ីតាលី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិអ៉ីតាលីបានឱ្យដឹងថាក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់ខាងលើ មាន២នាក់ជាសមាជិកកងទ័ពអ៉ីតាលី និង២នាក់ទៀតជាអ្នកធ្វើការស្ម័គ្រចិត្តយោធានៃកាកបាទក្រហមអ៉ីតាលី។ ចំណែក មនុស្ស ១១នាក់ដែលបានរងរបួសកំពុងទទួលបានការព្យាបាល ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេរងរបួសដែលគំរាមកំហែងដល់អាយុជីវិតឡើយ។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអ៉ីតាលី មានមនុស្សសរុប ១៥នាក់ បានជិះនៅលើឧទ្ធម្ភាគចក្រដែលបានធ្លាក់នៅឯភូមិ Gorice ក្នុងស្រុក ​Brcko នៃប្រទេស Bosnia ​and Herzegovina។ ឧទ្ធម្ភាគចក្រនេះដែរត្រូវបានដាក់ពង្រាយឱ្យចូលរួម Operation Althea ជាបេសកកម្មរក្សាសន្តិភាពមួយដឹកនាំដោយកងកម្លាំងសហភាពអឺរ៉ុបដែលកំពុងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ​Dayton ⁠Peace Agreement។

ក្រសួងការពារជាតិអ៉ីតាលីបានបន្ថែមថាមូលហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni ក៏បានសម្ដែងការចូលរួមរំលែកមរណទុក្ខរបស់លោកស្រីផងដែរ៕