* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ពូទីន គាំទ្រការស្ដារទំនាក់ទំនងឡើងវិញជាមួយអឺរ៉ុប តែត្រៀមលក្ខណៈជាស្រេចសម្រាប់សង្រ្គាម (Video inside)

30-10-2026 09:33

(មូស្គូ)៖​ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាប្រទេសរបស់លោកគាំទ្ររាល់ការបោះជំហានឆ្ពោះទៅរកការស្ដារទំនាក់ទំនងឡើងវិញជាមួយបណ្ដាប្រទេសអឺរ៉ុប ហើយថាការផ្ទុះជម្លោះ ឬសង្រ្គាមនឹងបង្កើតជាស្ថានភាពមួយគ្មានអ្នកឈ្នះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយធ្វើការអត្ថាធិប្បាយលើកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកក្នុងសប្ដាហ៍នេះជាមួយមេដឹកនាំន័រវែស និងហ្វាំងឡង់ លោក ពូទីនបានកត់សម្គាល់ថាខណៈមិនចង់មានសង្រ្គាមជាមួយអឺរ៉ុប តែរុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្រ្គាម។ «យើងគាំទ្ររាល់ការបោះជំហាន...យើងគាំទ្ររាល់សកម្មភាពដែលមានគោលដៅឆ្ពោះទៅរកការស្ដារទំនាក់ទំនងវិញយ៉ាងពេញលេញជាមួយបណ្ដាប្រទេសអឺរ៉ុប»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីនប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំមកពីតំបន់អាហ្វ្រិក។

លោក ពូទីនបន្ថែមថាប្រសិនបើនរណាចង់ធ្វើសង្រ្គាម ទុកឱ្យពួកគេត្រៀមលក្ខណៈធ្វើសង្រ្គាមចុះ តែបច្ចុប្បន្នពួកគេមិនអាចសម្រេចគោលដៅរបស់ពួកគេដែលចង់បំបាក់រុស្ស៉ីនោះទេ។ តាមលោក ពូទីន បើសង្រ្គាមរវាងអឺរ៉ុប និងរុស្ស៉ី ផ្ទុះឡើង វានឹងបង្កើតជាស្ថានភាពមួយគ្មានអ្នកឈ្នះ។

គួរបញ្ជាក់ថា បើតាមលោក ពូទីន ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb និងនាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gahr Stoere បានធ្វើរឿងត្រឹមត្រូវដែលបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរូបលោក បើទោះជាមេដឹកនាំអឺរ៉ុបផ្សេងទៀតមួយចំនួនរិះគន់មេដឹកនាំទាំង២ ដែលធ្វើខុសទម្លាប់របស់អឺរ៉ុបទៅជជែកដោយផ្ទាល់ជាមួយលោក ពូទីនក៏ដោយ៕