* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល (Video inside)

30-10-2026 10:13

(ហ្ស៊េរុយសាឡិម)៖ លទ្ធផលបោះឆ្នោតសកលផ្លូវការរបស់អ៉ីស្រាអែលបានបង្ហាញនៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ ថាប្លុកគណបក្សនយោបាយរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននាំមុខប្លុកគណបក្សប្រឆាំង តែមិនអាចដណ្ដើមបានសំឡេងភាគច្រើនគ្រប់គ្រាន់នោះទេដែលនេះអាចនឹងនាំទៅរកការចរចាយ៉ាងស្វិតស្វាញដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ឬក៏លទ្ធភាពរៀបចំការបោះឆ្នោតឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមលទ្ធផលបោះឆ្នោតផ្លូវការ ក្រុមចម្រុះស្ដាំនិយម និងស្ដាំនិយមជ្រុលរបស់លោក Netanyahu ឈ្នះអាសនៈចំនួន៥៣ នៃអាសនៈសរុបនៅសភាអ៉ីស្រាអែលចំនួន ១២០។ តាមរយៈលទ្ធផលនេះដែរ គណបក្ស Likud របស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែលនៅតែជាគណបក្សធំជាងគេក្នុងក្រុមចម្រុះដោយមាន ២៧អាសនៈក្នុងដៃ។

ចំណែក ប្លុកគណបក្សប្រឆាំងដឹកនាំដោយលោក Gadi Eisenkot វិញឈ្នះអាសនៈបានចំនួន ៤៨ ខណៈគណបក្សអារ៉ាប់ចំនួន២ គឺ Raam និង Joint List ឈ្នះបានអាសនៈបូកបញ្ចូលគ្នាចំនួន ១៩អាសនៈ។

គួរបញ្ជាក់ថា តាមរយៈលទ្ធផលបោះឆ្នោតនេះផងដែរ លោក Netanyahu ត្រូវបានរំពឹងថានឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតដល់រដ្ឋាភិបាលចម្រុះមួយត្រូវបានបង្កើតឡើង។ នៅអ៉ីស្រាអែលដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន គេត្រូវការអាសនៈចំនួន ៦១ នៃអាសនៈសភាសរុប១២០៕