* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អែលសាវ៉ាឌ័រ ដោះលែងអតីតប្រធានាធិបតី Antonio Saca ក្រោយអនុវត្តទោស ១០ឆ្នាំពីបទពុករលួយ

30-10-2026 11:43

(សាន់សាន់វ៉ាឌ័រ)៖ មេធាវីរបស់លោក Antonio Saca អតីតប្រធានាធិបតីនៃប្រទេសអែលសាវ៉ាឌ័រ ដែលត្រូវជាប់ពន្ធនាគារពីបទពុករលួយ បានឱ្យដឹងថា លោក Saca ត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលមេធាវីរូបនេះឈរក្បែរ លោក Saca ពេលដើរចេញពីអគារតុលាការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។

លោក Saca អាយុ ៦១ឆ្នាំ បានទទួលទោសជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ (ក្រោយបន្ថយទោស) បន្ទាប់ពីបានសារភាពថាខ្លួនពិតជាបានបង្វែរ និងលាងលុយកខ្វក់ជាង ៣០០លានដុល្លារចេញពីថវិការដ្ឋ អំឡុងពេលកាន់តំណែងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៩។ លោក Mario Machado ដែលជាមេធាវីរបស់លោក Saca និយាយថា «អតីតប្រធានាធិបតីរូបនេះបានអនុវត្តទោសរបស់ខ្លួនចប់សព្វគ្រប់ ដោយគ្មានការអនុញ្ញាតឱ្យដោះលែងមុនកាលកំណត់ទេ។ រយៈពេល ១០ឆ្នាំនោះ គឺត្រូវបានបញ្ចប់ហើយ។ យើងមកតុលាការដើម្បីរាយការណ៍ជាផ្លូវការអំពីការដោះលែង។ ការដោះលែងត្រូវបានស្នើសុំកាលពីម្សិលមិញនេះឯង»។

គួរបញ្ជាក់ថា លោក Saca គឺជាប្រធានាធិបតីអែលសាល់វ៉ាឌ័រមួយរូប ក្នុងចំណោមប្រធានាធិបតី ៤រូប ដែលបានប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ ប៉ុន្តែអតីតមេដឹកនាំផ្សេងទៀតមិនបានជាប់ពន្ធនាគារឡើយ។ លោក Mauricio Funes និងលោក Salvador Sanchez Ceren បានភៀសខ្លួនទៅកាន់ប្រទេសនីការ៉ាហ្គា ចំណែកឯលោក Francisco Flores វិញ បានទទួលមរណភាពមុនពេលការកាត់ក្តីក្នុងសំណុំរឿងរបស់លោកចាប់ផ្តើម៕