* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

របាយការណ៍៖ ការបំពុលខ្យល់ដោយផ្សែងភ្លើងឆេះព្រៃ ផ្តាច់ជីវិតមនុស្ស ៣៥៦០នាក់ នៅឥណ្ឌូណេស៊ី កាលពីក្នុងខែកញ្ញា

30-10-2026 13:21

(ហ្សាការតា)៖ ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តមួយ បានរកឃើញថា ការបំពុលខ្យល់ដោយសារផ្សែងដែលបញ្ចេញមកពីភ្លើងឆេះព្រៃ រយៈពេលជាច្រើនខែនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ត្រូវប៉ាន់ប្រមាណថា បានបណ្តាលឱ្យមនុស្សចំនួន ៣៥៦០នាក់ស្លាប់ នៅក្នុងប្រទេសប្រជុំកោះដ៏ធំមួយនេះ កាលពីក្នុងខែកញ្ញាតែឯងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ​ ទី៣០ ខែតុលា ឆ្នាំ២០២៦។

របាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ដែលជាស្ថាប័នស្រាវជ្រាវមិនមែនរដ្ឋាភិបាល មានមូលដ្ឋាននៅទីក្រុងហែលស៊ីនគីនៃប្រទេសហ្វាំងឡង់ បានឱ្យដឹងថា កាលពីក្នុងខែកញ្ញា មានមនុស្សសរុបប្រមាណ ៥៧,៨លាននាក់ បានដកដង្ហើមស្រូបយកខ្យល់អាកាស ដែលមានគុណភាពចាប់ពីកម្រិតមិនល្អ រហូតដល់កម្រិតបង្កគ្រោះថ្នាក់ដល់សុខភាព។ CREA បាននិយាយដូច្នេះថា «ការធ្លាក់ចុះគុណភាពខ្យល់ដោយសារភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី បានធ្វើឱ្យចំនួនអ្នកស្លាប់ប៉ាន់ស្មាន មាន ៣៥៦០នាក់ នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ដែលជាការកើនឡើងទ្វេដង បើធៀបនឹងតួលេខប៉ាន់ស្មាន នៅក្នុងខែសីហា»។

ការសិក្សាខាងលើ បានប៉ាន់ប្រមាណចំនួនអ្នកស្លាប់ ដែលបណ្តាលមកពីការទទួលរងក្នុងរយៈពេលខ្លី នៃការបំពុលដោយភាគល្អិតធូលី ហៅថា PM2.5 ដែលអាចបង្កឱ្យមនុស្សបង់ជីវិត ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ភាគច្រើននៃអ្នកស្លាប់ គឺស្ថិតនៅកោះប័រណេអូ ខាងទឹកដីឥណ្ឌូណេស៊ី ព្រមទាំងនៅកោះជ្វា កោះស៊ូម៉ាត្រា និងតំបន់ភាគខាងកើតនៃប្រទេសនេះ។

គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវក៏បានពិនិត្យមើលផងដែរ លើការបំពុលខ្យល់ដែលមិនមែនបណ្តាលមកពីភ្លើងឆេះព្រៃ ដូចជាការបំភាយឧស្ម័ននិងផ្សែង ចេញពីទីក្រុងនិងឧស្សាហកម្ម។ ពួកគេបានរកឃើញថា ការបំពុលប្រភេទនេះ បានបណ្តាលឱ្យមនុស្សស្លាប់បន្ថែម ១៧៥០នាក់ទៀត ក្នុងខែកញ្ញា ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេស ដែលមានប្រជាជនប្រមាណ ២៧៨លាននាក់នេះ កើនដល់ ៥ ៣១០នាក់៕