* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចន្លោះប្រហោងសុវត្ថិភាពធ្ងន់ធ្ងរនៅលើ Telegram អាចឱ្យហេគឃ័រគ្រប់គ្រងទូរស័ព្ទតាមរយៈការហៅទូរស័ព្ទ

30-10-2026 13:41

(បរទេស)៖ តើអ្នកធ្លាប់គិតទេថា ការចុចទទួលការហៅជាសំឡេង (Voice Call) ធម្មតាមួយនៅលើកម្មវិធីផ្ញើសារ ងាយធ្វើឱ្យទូរស័ព្ទរបស់អ្នកធ្លាក់ក្នុងដៃហេគឃ័រទាំងស្រុង? នេះមិនមែនជារឿងប្រឌិតក្នុងភាពយន្តបែបវិទ្យាសាស្ត្រនោះទេ ប៉ុន្តែជាការពិតដ៏គួរឱ្យព្រួយបារម្ភដែលទើបត្រូវបានរកឃើញថ្មីៗនេះ។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនសន្តិសុខសាយប័រ NebuSec បានឱ្យដឹងថា បានរកឃើញចន្លោះប្រហោងសុវត្ថិភាពដ៏គ្រោះថ្នាក់មួយនៅលើកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android (ចាប់ពីកំណែ 8.6.2 ដល់ 12.10.3)។

តើការវាយប្រហារនេះដំណើរការយ៉ាងដូចម្ដេច?

ការវាយប្រហារនេះមិនទាមទារឧបករណ៍ស្មុគស្មាញ ឬសិទ្ធិពិសេសអ្វីឡើយ ដោយអ្នកវាយប្រហារគ្រាន់តែត្រូវការគណនី Telegram ធម្មតាមួយដើម្បីខលមកកាន់ជនរងគ្រោះ។ នៅពេលដែលជនរងគ្រោះចុចទទួលការហៅជាសំឡេងពីអ្នកវាយប្រហារ កូដដែលមិនមានការគ្រប់គ្រងត្រឹមត្រូវលើទិន្នន័យ MediaState (ទាក់ទងនឹងមីក្រូហ្វូន កាមេរ៉ា និងការបង្វិលវីដេអូ) នឹងបង្កើតជាច្រករបៀងឱ្យមានការចូលទៅកាន់អង្គចងចាំ (Memory) ដោយគ្មានការអនុញ្ញាត។ តាមរយៈការរួមបញ្ចូលគ្នានៃចន្លោះប្រហោងនេះ ជាមួយបញ្ហាលេចធ្លាយព័ត៌មាន និងការកេងប្រវ័ញ្ចសិទ្ធិជា Root នៅលើ Android ហេគឃ័រអាចគេចផុតពីបរិស្ថានការពាររបស់ Telegram ចូលទៅគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការ Android ទាំងមូល។ ត្រឹមតែរយៈពេលប្រហែល ៣០វិនាទីប៉ុណ្ណោះក្រោយពេលទទួលការហៅ ហេគឃ័រអាចចូលមើលសារផ្ទាល់ខ្លួន បើកមីក្រូហ្វូន បើកកាមេរ៉ា និងបញ្ជាទូរស័ព្ទរបស់អ្នកបានតាមអំពើចិត្ត។

ទោះបីជា Telegram បានចេញផ្សាយកំណែ 12.10.4 នៅចុងខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបិទរន្ធប្រហោងនេះរួចហើយក៏ដោយ ក៏អ្នកប្រើប្រាស់មិនត្រូវមានការធ្វេសប្រហែសដែរ។ ដើម្បីសុវត្ថិភាពទិន្នន័យ និងឯកជនភាពរបស់អ្នក សូមអនុវត្តវិធានការ ដូចជា ធ្វើបច្ចុប្បន្នភាព (Update) ជាបន្ទាន់ ដោយឆែកមើលកំណែកម្មវិធី Telegram របស់អ្នកនៅលើប្រព័ន្ធ Android ហើយធ្វើបច្ចុប្បន្នភាពទៅកាន់កំណែ 12.10.4 ឬថ្មីជាងនេះភ្លាមៗ។ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងកុំប្រញាប់ចុចទទួលការហៅទូរស័ព្ទពីគណនីដែលមិនស្គាល់មុខ ឬគួរឱ្យសង្ស័យ។

ក្នុងគ្រាដែលការគំរាមកំហែងផ្នែកសាយប័រមានការវិវត្តយ៉ាងរហ័ស និងស្មុគស្មាញ ការជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យា និងកម្មវិធីទំនាក់ទំនងដែលមានស្ដង់ដារសុវត្ថិភាពខ្ពស់ គឺជាខែលការពារដ៏រឹងមាំសម្រាប់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ក្នុងនាមជាកម្មវិធីជជែកកម្សាន្ត និងផ្ញើសារដ៏លេចធ្លោមួយដែលបង្កើតឡើងដោយកូនខ្មែរ CoolApp មិនត្រឹមតែផ្ដល់នូវភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើសុវត្ថិភាព និងភាពឯកជនរបស់អ្នកប្រើប្រាស់ជាចម្បងផងដែរ។ ការគាំទ្រ និងប្រើប្រាស់ផលិតផលបច្ចេកវិទ្យាខ្មែរ គឺជាចំណែកមួយក្នុងការលើកកម្ពស់សមត្ថភាពជាតិ ព្រមទាំងធានាបាននូវសុវត្ថិភាពទិន្នន័យក្នុងស្រុកកម្រិតខ្ពស់សម្រាប់ប្រជាជនកម្ពុជាយើងគ្រប់រូប៕