* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បេសកជនអាស៊ាន ជួបរដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា ពិភាក្សាអំពីសង្គ្រាមស៊ីវិលនិងការផ្តល់ជំនួយមនុស្សធម៌ (Video inside)

30-10-2026 14:23

(ណៃពិដោ)៖ បេសកជនពិសេសរបស់អាស៊ាន បានជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា អំឡុងដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះ និងបានពិភាក្សាអំពីសង្គ្រាមស៊ីវិល ព្រមទាំងការសម្រួលឱ្យមានលទ្ធភាពផ្តល់ជំនួយមនុស្សធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma Teresa Lazaro ដែលជាបេសកជនពិសេសរបស់អាស៊ាន ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានជួបសមភាគីមីយ៉ាន់ម៉ា លោក Tin Maung Swe នៅរដ្ឋធានីណៃពិដោ កាលពីថ្ងៃព្រហស្បតិ៍។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍នៅថ្ងៃសុក្រនេះថា លោកស្រី Lazaro បានពិភាក្សាអំពីមធ្យោបាយ ដើម្បីស្តារតួនាទីនិងសិទ្ធិរបស់មីយ៉ាន់ម៉ា នៅក្នុងអាស៊ានឡើងវិញ។

រដ្ឋាភិបាលមីយ៉ាន់ ដែលគាំទ្រដោយយោធា មានបំណងចង់ធ្វើឱ្យទំនាក់ទំនងជាមួយអាស៊ាន វិលត្រឡប់ទៅរកភាពប្រក្រតីវិញ បន្ទាប់ពីមេដឹកនាំរបស់ខ្លួន ត្រូវបានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចាប់តាំងពីឆ្នាំ២០២១ ដោយសារបរាជ័យ ក្នុងការបន្ធូរបន្ថយជម្លោះ ក្រោយរដ្ឋប្រហារយោធា។

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកស្រី Lazaro ស្តីអំពីដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា មិនបានលើកឡើងពីការពិភាក្សា អំពីការស្តារតួនាទីរបស់មីយ៉ាន់ម៉ា ក្នុងអាស៊ានឡើងវិញនោះទេ។ កាលពីខែសីហា រដ្ឋាភិបាលមីយ៉ាន់ម៉ា បាននិយាយថា លែងមានតម្រូវការឱ្យអាស៊ានតែងតាំងបេសកជនពិសេស ប្រចាំប្រទេសរបស់ខ្លួនទៀតហើយ បន្ទាប់ពីមានការបោះឆ្នោតសកល និងរដ្ឋាភិបាលស៉ីវិលថ្មី។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារយោធា ដែលបានបង្កឱ្យមានសង្គ្រាមស៊ីវិល អូសបន្លាយទល់សព្វថ្ងៃ។ សង្គ្រាមនេះត្រូវប៉ាន់ប្រមាណថា បានសម្លាប់មនុស្សប្រហែល ១០០ ០០០នាក់ និងបណ្តាលឱ្យមនុស្សជាង ៣,៥ លាននាក់ផ្សេងទៀត ត្រូវភៀសខ្លួនចេញពីលំនៅឋាន។ រដ្ឋាភិបាលស៉ីវិលមីយ៉ាន់ម៉ាបច្ចុប្បន្ន ស្ថិតក្រោមការដឹកនាំរបស់លោក Min Aung Hlaing ដែលជាអតីតប្រមុខរបបយោធា និងជាអ្នកដឹកនាំរដ្ឋប្រហារយោធា កាលពីជាង៥ឆ្នាំមុន៕