* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទៅដល់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំ G20 (Video inside)

30-10-2026 15:04

(មូស្គូ)៖ ទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានទៅដល់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G20 រៀបចំឡើងនៅទីក្រុង Atlanta។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលមានការចូលរួមពីប្រទេសមានសេដ្ឋកិច្ចធំៗ កើតឡើងចំពេលដែលបញ្ហាជាច្រើន កំពុងស្ថិតក្នុងភាពជាប់គាំង ដោយរាប់ចាប់តាំងពីសង្គ្រាមអាមេរិក-អ៉ីរ៉ង់ រហូតដល់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ខណៈតម្លៃប្រេងលើពិភពលោក នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់។ ការប្រព្រឹត្តទៅនៃកិច្ចពិភាក្សារវាងក្រុមរដ្ឋមន្ត្រីការបរទេស G20 នៅទីក្រុង Atlanta នៃរដ្ឋ Georgia គឺត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយវានឹងត្រួសត្រាយផ្លូវ សម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំ G20 នៅខែធ្នូ ដែលនឹងរៀបចំឡើងក្នុងទីក្រុង Miami នៅរីសត Doral របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផ្ទាល់។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងមូស្គូបាននិយាយថា លោក Lavrov នឹងប្រើប្រាស់សុន្ទរកថារបស់លោក នៅក្នុងកិច្ចប្រជុំខាងលើ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងទណ្ឌកម្មអន្តរជាតិ។ កិច្ចប្រជុំនេះទៀតសោត ធ្វើឡើងមុនកិច្ចចរចាជុំថ្មីរវាងក្រុមមន្រ្តីរុស្ស៉ី អ៊ុយក្រែន និងអាមេរិក ស្តីពីកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕