* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សេចក្តី​ប្រកាស​នៃកិច្ច​ប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ (ត្រូវបានអនុម័តនៅក្នុងកិច្ច​ប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦)

30-10-2026 16:45

(ប៉េកាំង)៖ កិច្ច​ប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើ​នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦។

នៅក្នុងកិច្ច​ប្រជុំពេញអង្គនេះ មានការចូលរួមពីសំណាក់​សមាជិកគណៈកម្មាធិការមជ្ឈិមបក្សចំនួន ១៦២ រូប និងសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សចំនួន ១១៧ រូប។ សមាជិកនៃគណៈកម្មការត្រួតពិនិត្យវិន័យមជ្ឈិមបក្ស​ និងថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធនានា តំណាងមកពីមូលដ្ឋាន អ្នកជំនាញ និងបញ្ញវន្ត​មួយ​ចំនួន​ដែលបាន​ចូលរួម​សមាជបក្ស​កុម្មុយនីស្តចិនលើកទី​២០ ក៏បានចូលរួមកិច្ច​ប្រជុំ​​ដែរ ។

កិច្ច​ប្រជុំពេញអង្គនេះ បើកធ្វើ​ក្រោម​អធិបតីភាព​របស់ថ្នាក់​ដឹកនាំ​​​នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស បានថ្លែងសុន្ទរកថាគន្លឹះ​​។

កិច្ចប្រជុំពេញអង្គបានស្ដាប់និងពិភាក្សាអំពី​របាយការណ៍ការងាររបស់​ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមដែល​ធ្វើ​ឡើង​ដោយ​លោក Xi Jinping ព្រមទាំងបានពិភាក្សា និងអនុម័ត«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។

លោក Xi Jinping បានធ្វើការអធិប្បាយ​អំពី «ការ​សម្រេច​ចិត្ត​» នេះ​ជូន​ចំពោះ​កិច្ចប្រជុំពេញអង្គ។

កិច្ចប្រជុំពេញអង្គបានវាយតម្លៃខ្ពស់ចំពោះការងាររបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សចាប់តាំងពីកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ២០ មក​។ កិច្ចប្រជុំបានឯកភាពគ្នាជាឯកច្ឆន្ទថា ការិយាល័យនយោបាយ បានអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវស្មារតីនៃសមាជបក្ស​លើកទី ២០ និងកិច្ចប្រជុំពេញអង្គនានានៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ ប្រកាន់ខ្ជាប់នូវគោលការណ៍ទូទៅនៃការស្វែងរកវឌ្ឍនភាពក្នុង​ភាព​នឹងនរ​ អនុវត្តយ៉ាងពេញលេញនិងត្រឹមត្រូវ នូវចក្ខុវិស័យអភិវឌ្ឍន៍ថ្មី ធ្វើ​​ផែនការរួមនិង​ជំរុញ​ «ការអភិវឌ្ឍ​វិស័យទាំង ៥ ដោយ​​រួមបញ្ចូលគ្នា » និង«យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំង ៤» គ្រោងផែនការ​ស្រប​តាម​លក្ខខណ្ឌ​ជាតិ​និង​អន្តរជាតិ​​ គ្រោងផែនការ​អភិវឌ្ឍន៍​និងសន្តិសុខ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ កសាងនីតិរដ្ឋ​និង​ប្រជាធិបតេយ្យ​សង្គមនិយម និង​ធ្វើ​ការងារផ្សព្វផ្សាយមនោគមវិជ្ជា និងវប្បធម៌ឱ្យបាន​ល្អ​។ ផ្តល់​ការ​ធានាដល់​ជីវភាពរស់នៅ​របស់​ប្រជាជន​និង​ធ្វើ​ការកសាង​អរិយធម៌​អេកូឡូស៊ី គាំពារ​សន្តិសុខ​ជាតិ និងស្ថិរភាពសង្គម ជំរុញការ​គ្រប់គ្រង​បក្ស​ដោយ​តឹងរ៉ឹង​គ្រប់​ជ្រុងជ្រោយ​ បង្កើន​ការការពារ​ជាតិ​និង​ការ​កសាង​កងទ័ព​ទំនើប​ ធ្វើ​ការ​ងារ​ពាក់ព័ន្ធហុងកុង​ ម៉ាកាវ​និង​តៃវ៉ាន់​ឱ្យ​បាន​ល្អ ជំរុញកិច្ច​ការទូតរបស់ប្រទេស​ធំ​ដែលមានលក្ខណៈពិសេសចិន​។ ​ផែនការ​អភិវឌ្ឍ​ន៍ ៥ ឆ្នាំទី​ ១៤ បានសម្រេចដោយ​ជោគជ័យ​ ផែនការ​អភិវឌ្ឍ​ន៍ ៥ ឆ្នាំទី ​១៥ មានការចាប់​ផ្តើម​ដ៏ល្អប្រសើរ​​ កិច្ច​ការ​បក្ស និងរដ្ឋ​ទទួលបាន​វឌ្ឍនភាពថ្មី និងសមិទ្ធផល​ថ្មី ។ លើសពីនេះ ក៏បានធ្វើ​ការ​អប់​រំស្តីពីការ​​បង្កើត ​និង​អនុវត្ត​គំនិត​យល់​ដឹង​ត្រឹមត្រូវស្តីពីការធ្វើ​អភិបាលកិច្ច​ បានរៀបចំពិធីអបអរសាទរដើម្បី​រំលឹក​ខួបលើកទី ១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន ដែល​បានប្រមូល​ផ្តុំកម្លាំងដ៏ខ្លាំង​ក្លា​របស់បក្សនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស ឱ្យរួបរួមគ្នាបន្តបោះ​ជំហាន​ទៅមុខ​។

កិច្ចប្រជុំពេញអង្គបានរំលឹក​ឡើងវិញនូវដំណើរនៃការតស៊ូរបស់បក្សក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ។ កិច្ចប្រជុំបានលើក​ឡើង​ថា មូលហេតុដែលបក្សកុម្មុយនីស្តចិនអាចទទួលបានជ័យជម្នះជាបន្តបន្ទាប់នោះ គឺដោយសារការប្រកាន់ខ្ជាប់នូវឧត្តមគតិដ៏ខ្ពង់ខ្ពស់ នៃលទ្ធិកុម្មុយនីស្ត និងការលះបង់ដើម្បីបុព្វហេតុដ៏អស្ចារ្យ​របស់ប្រជាជាតិចិន។ បក្សបានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធានានូវសុខុមាលភាពរបស់ប្រជាជនចិន និងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ​។ ក្នុង​ប្រវត្តិសាស្ត្រ​ បក្សកុម្មុយនីស្តចិន តែងតែយកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​​ការគ្រប់គ្រងបក្ស​​ មានភាពក្លាហានក្នុងការការពារសច្ចធម៌ និងកែតម្រូវកំហុស ព្រមទាំងពង្រឹង​ខ្លួនឱ្យ​កាន់តែខ្លាំង​ក្លាឡើង​​​តាមរយៈការ​ដោះស្រាយបញ្ហារបស់ខ្លួនដោយ​ពឹងផ្អែកលើកម្លាំងផ្ទាល់ខ្លួន និងការគាំទ្រពីប្រជាជន ហើយ​ទីបំផុត បានក្លាយជាភាពដឹកនាំជាស្នូល​ដ៏រឹងមាំនៃ​​បុព្វហេតុរបស់បក្ស និងប្រជាជន។ នៅក្នុងដំណើរការនៃការបដិវត្ត ការអភិវឌ្ឍ និងកំណែទម្រង់ បក្សកុម្មុយនីស្តចិនបានចាត់ទុកការកសាងបក្ស ជា «គម្រោងដ៏អស្ចារ្យ​» និង​«គម្រោងដ៏អស្ចារ្យ​ថ្មី» ។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក បក្សទាំងមូល​បានជំរុញយ៉ាងសកម្មនូវគម្រោងដ៏អស្ចារ្យថ្មីនៃ​ការ​កសាង​បក្ស​​យុគសម័យថ្មី​ ដែល​បាន​រកឃើញ​ចម្លើយ​ចំនួន​ពីរ​គឺ​ «ការឱ្យប្រជាជនឃ្លាំមើលរដ្ឋាភិបាល» និង «ការធ្វើស្វ័យ​បដិវត្ត​ន៍» ។ នេះ​ជា​វិធីច្នៃប្រឌិត​ដ៏​ពិសេស​របស់​បក្ស​កុម្មុយនីស្ត​ចិន​ ដែល​នឹងត្រូវ​កត់ត្រា​ក្នុងប្រវត្តិសាស្ត្រនៃការកសាងបក្សនយោបាយតាមបែបម៉ាក្សនិយមជារៀងរហូត។

កិច្ចប្រជុំពេញអង្គបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏​អស្ចារ្យ​នៃការ​គ្រប់គ្រងបក្សដោយ​តឹង​រ៉ឹង​គ្រប់ជ្រុងជ្រោយ​ក្នុងយុគសម័យថ្មី។ កិច្ច​ប្រជុំ​បាន​ឯកភាពគ្នាថា គណៈកម្មាធិការមជ្ឈិមបក្ស ដែលមានលោក​ Xi Jinping ជា​ប្រមុខស្នូល​ បានបង្ហាញនូវភាពក្លាហាន ខាងនយោបាយដ៏អស្ចារ្យ​ និងមាន​ទំនួល​ខុសត្រូវ​​ខ្ពស់ ដោយបានប្រឈមមុខនឹងសភាពការណ៍ដ៏ធ្ងន់ធ្ងរដែលបានកើតឡើង ដូចជា៖ ការចុះខ្សោយនៃ​កម្លាំង​​ដឹកនាំរបស់បក្ស ការ​គ្រប់​គ្រងបក្សមិន​តឹងរ៉ឹង​និង​គ្មានប្រសិទ្ធភាព​ ព្រមទាំងបញ្ហាគួរឱ្យភ្ញាក់ផ្អើលមួយ​ចំនួន​ដែល​កើត​ឡើង​នៅផ្ទៃក្នុង​បក្ស។ ឆ្លង​តាមរយៈការ​ប្រកាន់ខ្ជាប់​នូ​វការ​​គ្រប់គ្រង​បក្ស​ដោយ​តឹងរ៉ឹង​គ្រប់ជ្រុងជ្រោយ​ ធ្វើកំណែទម្រង់ផ្ទៃក្នុង និង​ចាត់វិធានការយ៉ាងតឹងរ៉ឹង​ដើម្បី​ដោះស្រាយបញ្ហាសំខាន់ៗជាបន្តបន្ទាប់ គណៈកម្មាធិការមជ្ឈិមបក្សបានផ្លាស់ប្តូរពី​ឬសគល់នូវ​សភាពធូររលុង ភាពទន់ខ្សោយនៃ​ការគ្រប់គ្រងបក្ស ផ្លាស់ប្តូរ​បរិយាកាសមិន​ល្អដែល​កើត​មាន​​រយៈពេល​យូរ​នៅ​ផ្ទៃក្នុងបក្ស​ និងដោះស្រាយ​បញ្ហាធ្ងន់ធ្ងរនិង​រ៉ាំរ៉ៃដែលមិនអាចដោះស្រាយបានក្នុង​រយៈពេលជាច្រើនឆ្នាំមក​ ព្រម​ទាំង​​បាន​លុបបំបាត់​គ្រោះថ្នាក់លាក់កំបាំងធ្ងន់ធ្ងរនៅផ្ទៃ​ក្នុងបក្ស រដ្ឋ និងកងទ័ព ។ ដំណើរការទាំងនេះបានធ្វើឱ្យបក្សកាន់តែរឹងមាំ តាមរយៈការលត់ដំបែប​​​បដិវត្តន៍។ នៅក្នុងយុគសម័យថ្មីនេះ ការគ្រប់គ្រងបក្សដោយ​តឹង​រ៉ឹង​គ្រប់ជ្រុងជ្រោយ​ បានបើកទំព័រថ្មីនៃ​ការធ្វើស្វ័យ​បដិវត្តន៍​នៃ​គណបក្សនយោបាយដែលមានអាយុកាល មួយសតវត្សរ៍នេះ​ បានជំរុញបុព្វហេតុរបស់បក្ស និងរដ្ឋ​ ឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ និងឆ្លងកាត់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលធ្វើ​ឱ្យបក្ស និងប្រជាជន ទទួលបានបុរេសកម្មជាប្រវត្តិសាស្ត្រ ក្នុងការកសាងបក្សនិង​រដ្ឋ​ដ៏​ខ្លាំងក្លា។

កិច្ចប្រជុំពេញអង្គបានលើកឡើងថា ការពង្រឹងការកសាងច្បាប់ និងប្រព័ន្ធរបស់គណបក្ស គឺជាគោលនយោបាយជាមូលដ្ឋាននិង​​រយៈ​ពេលវែងសម្រាប់​ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។ ​ត្រូវ​តម្គល់ទុកលក្ខន្ដិកៈរបស់បក្ស​ ជាបទដ្ឋានជាមូលដ្ឋានគ្រឹះ សម្រាប់គណបក្សទាំងមូល ធ្វើឱ្យ​ស៊ីជម្រៅ​នូវការកំណែទម្រង់របបស្ថាបនារបស់បក្ស ​ជំរុញ​ឱ្យការគ្រប់គ្រង​ប្រទេស​ជាតិ​ស្រប​តាម​ច្បាប់ និងការគ្រប់គ្រង​បក្សស្របតាមបទប្បញ្ញត្តិមានឯកភាពជាសមូហភាព ដើម្បី​ផ្តល់​ការ​ធានាខាងប្រព័ន្ធរបប​ដ៏​រឹងមាំ​សម្រាប់​ការជំរុញ​ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ​ ។ ត្រូវកែលម្អប្រព័ន្ធបទប្បញ្ញត្តិ និងប្រព័ន្ធផ្ទៃក្នុងបក្ស ពង្រឹងការអនុវត្តប្រព័ន្ធទាំងនេះ និង​លុប​បំបាត់ប្រព័ន្ធអន្តរាគមន៍ ។

កិច្ចប្រជុំពេញអង្គបានលើកឡើងទៀតថា ​ការជំរុញឥតឈប់ឈរលើ​ការគ្រប់គ្រងបក្សដោយតឹងរ៉ឹង​គ្រប់​ជ្រុងជ្រោយ ​ត្រូវកែលម្អ​ប្រព័ន្ធត្រួតពិនិត្យ​របស់បក្ស និងរដ្ឋ​បន្ថែមទៀត ។​ ត្រូវ​តែ​ពង្រឹង​ការ​ត្រួតពិនិត្យ​ដោយគ្រប់ជ្រុងជ្រោយចំពោះគណៈកម្មាធិការបក្ស (ក្រុមបក្ស) កែលម្អ​ប្រព័ន្ធ​ដឹកនាំ​ទ្វេភាគី​សម្រាប់ការងារត្រួតពិនិត្យវិន័យ និងអធិការកិច្ច ជំរុញ​ការ​ធ្វើ​សមាហរ​ណ​កម្មដោយ​ស៊ីជម្រៅ និងការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងការត្រួតពិនិត្យផ្ទៃក្នុងបក្ស និង​ការ​ត្រួត​ពិនិត្យ​​​ពីគ្រប់ភាគី ដើម្បីផ្តល់​តួនាទី​នៃ​ការត្រួតពិនិត្យ​ជាអាវុធមុតស្រួ​ច​ ។

កិច្ចប្រជុំពេញអង្គបានគូសបញ្ជាក់ថា ការជំរុញ​ការគ្រប់គ្រងបក្សដោយតឹងរ៉ឹង​គ្រប់​ជ្រុងជ្រោយជាការទទួលខុសត្រូវនយោបាយរួម របស់គណបក្សទាំងមូល ។ ត្រូវតែប្រកាន់ខ្ជាប់នូវប្រព័ន្ធទទួលខុសត្រូវ​នៃការអភិបាលកិច្ច​បក្ស កែលម្អ​ប្រព័ន្ធ​ទទួល​ខុស​ត្រូវ​ដោយ​ឡែក​ពីគ្នា ​​និងសម្របសម្រួល កែលម្អ​​យន្តការ​វាយតម្លៃសនៃ​ការអនុវត្តការទទួលខុសត្រូវ និងត្រូវដាក់ទោសលើការអភិបាលកិច្ចបក្ស​មិនល្អ ឬមានបញ្ហាធ្ងន់ធ្ងរ ។

កិច្ចប្រជុំពេញអង្គបានលើកឡើងទៀតថា ​ ការសិក្សានិង​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​នូវ​ស្មារតី​នៃកិច្ចប្រជុំពេញអង្គ គឺជា​ភារកិច្ចនយោបាយដ៏​សំខាន់ ​សម្រាប់​គណបក្ស​ទាំងមូល ​ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ។ ត្រូវតែសិក្សាស្រាវជ្រាវ និង​ស្វែង​យល់​ពីស្មារតីនៃកិច្ចប្រជុំពេញអង្គ ឲ្យបានស៊ីជម្រៅ ពង្រឹងការចាត់តាំងនិងការដឹកនាំ ​ខិតខំ​ប្រឹង​ប្រែង​ក្នុងការដោះស្រាយបញ្ហាលេចធ្លោ ដើម្បីជំរុញឲ្យ «សេចក្តីសម្រេចចិត្ត» ទទួលបានការអនុវត្តជាក់ស្តែង។

កិច្ចប្រជុំពេញអង្គបានសង្កត់ធ្ងន់ថា ត្រូវធ្វើការងារឱ្យបានល្អនៅចុងឆ្នាំនិងដើមឆ្នាំថ្មី ។ ​ ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ទូទៅនៃ​ការស្វែងរកវឌ្ឍនភាព ខណៈពេលមាន​ស្ថិរភាព អនុវ​ត្ត​ជាក់ស្តែងនូវគោលគំនិតអភិវឌ្ឍន៍ថ្មីយ៉ាងពេញលេញ និងត្រឹមត្រូវ ព្រមទាំង​ពន្លឿន​ការកសាង​និម្មាបនកម្មអភិវឌ្ឍន៍​ថ្មី​ ត្រូវប្រើប្រាស់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឲ្យបានពេញលេញ ទាញ​យក​សក្តានុពលនៃតម្រូវការក្នុងស្រុក ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងការបើកទូលាយ ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងឆ្ពោះទៅរកទិសដៅថ្មី ដើម្បី​ធានា​ឲ្យបានការ​សម្រេច​បាននូវគោលដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម សំខាន់ៗប្រចាំឆ្នាំ ២០២៦ នេះ និងសម្រេច​បាននូវ​ការចាប់ផ្តើមដ៏ល្អនៃ «ផែនការប្រាំឆ្នាំទី១៥»។ ​ត្រូវ​សម្របសម្រួល​ការអភិវឌ្ឍ និងសុវត្ថិភាពភាព ព្រម​ទាំង​ពង្រឹង​ការ​កសាង​គម្រោង​ជីវភាពរស់​នៅ​ដែល​មាន​លក្ខណៈផ្តលផលប្រយោជន៍ជាមូលដ្ឋាន ។ ​ត្រូវ​ធ្វើ​ការ​ងារ​ឱ្យ​បាន​ល្អ​ក្នុង​សុវត្ថិភាព​ផលិតកម្ម​ ការបង្ការ បន្ថយនិងជួយសង្គ្រោះគ្រោះមហន្តរាយ សុវត្ថិភាព​​​ចំណីអាហារ ឱសថ និងស្ថិរភាព សង្គម ។ ​​ ត្រូវពង្រឹង និងពង្រីកសមិទ្ធផលនៃការសិក្សា និងការអប់រំស្តីពីការបង្កើត និងការអនុវត្តទស្សនៈសមិទ្ធផលការងារដ៏ត្រឹមត្រូវ ព្រមទាំងបញ្ចូលគ្នានូវការបណ្តុះបណ្តាលសមាជិកដែលទើបទទួលបានការតែងតាំងថ្មីនៃក្រុមថ្នាក់ដឹកនាំ ជាពិសេស ត្រូវបណ្តុះបណ្តាល“អ្នកទទួលខុសត្រូវ”លើទស្សនៈ អប់រំ និងណែនាំពួកគេឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍នៃការបម្រើបក្ស និងផលប្រយោជន៍ប្រជាជន ការធ្វើការសម្រេចចិត្តតាមបែបវិទ្យាសាស្ត្រ និងការខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងជូនប្រជាជន ។

កិច្ចប្រជុំពេញអង្គបានសម្រេចចិត្តថា សមាជជាតិលើកទី ២១ នៃបក្សកុម្មុយនី​ស្ត​ចិន​នឹង​ប្រព្រឹត្តិទៅ នៅទីក្រុងប៉េកាំង នៅឆមាសទីពីរនៃឆ្នាំ ២០២៧ ។ កិច្ចប្រជុំពេញអង្គសម្គាល់​ឃើញ​​ថា សមាជជាតិលើកទី ២១ នៃបក្សកុម្មុយនីស្តចិន គឺជាសមាជដ៏សំខាន់មួយ ដែល​បាន​ប្រារព្ធធ្វើឡើងនៅពេលវេលាដ៏សំខាន់ នៅ​ពេល​ដែល​បក្ស​និង​រដ្ឋ​កំពុង​សម្រេច​បាន​នូវ​ទំនើបកម្មសង្គមនិយម និងចាប់ផ្តើមដំណើរថ្មីមួយ ឆ្ពោះទៅរកគោលដៅទី២ នៃសតវត្សរ៍ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងជីវភាពរស់នៅនយោបាយរបស់បក្ស និងប្រទេសជាតិ ។ គណបក្សទាំងមូលត្រូវតែរួបរួមគ្នា និង​ដឹកនាំ​ប្រជាជន​គ្រប់​ក្រុម​ជនជាតិ​នៅ​ទូទាំងប្រទេសចិន​ឲ្យធ្វើការរួមសាមគី្គគ្នាជាធ្លុងមួយខិតខំ​ប្រឹងប្រែងដើម្បីសម្រេច​បាន​នូវ​ទំនើបកម្មសង្គមនិយមជាមូលដ្ឋាន បង្កើតជាបន្តបន្ទាប់នូវនិម្មាបនកម្មថ្មីនៃការជំរុញកសាងប្រទេសឱ្យក្លាយជាប្រទេសខ្លាំង និងបុព្វហេតុដ៏អស្ចារ្យនៃការស្តារប្រជាជាតិឡើងវិញ នូតាមរយៈទំនើបកម្មបែបផែនចិន ដើម្បីអបអរស្វាគមន៍កិច្ចប្រជុំសមាជជាតិលើកទី ២១ នៃបក្សកុម្មុយនីស្តចិនដោយជោគជ័យតាមរយៈសកម្មភាពជាក់ស្តែង។

កិច្ចប្រជុំពេញអង្គបានសម្រេចជ្រើសរើសលោក Zhang Shengmin ជាសមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

កិច្ចប្រជុំពេញអង្គបានលើកឡើងថា ការបង្កើនបុគ្គលិកលក្ខណៈរបស់បក្សជាភារកិច្ចជាឫសគល់ សម្រាប់ការគ្រប់គ្រងបក្សដោយតឹងរឹងគ្រប់ជ្រុងជ្រោយ។ ចាំបាច់ត្រូវតែជំរុញឱ្យសមាជិកបក្សនិងកម្មាភិបាលទាំងឡាយ ប្រកាន់ខ្ជាប់នូវបុគ្គលិកលក្ខណៈនិងកម្មវត្ថុរបស់បក្ស​ បង្កើនមនសិការអំពីបក្ស មនសិការរបស់សមាជិកបក្ស មនសិការរបស់ក្រុមឈានមុខ និងចាត់ទុកការបង្កើនការយល់ដឹងអំពីបុគ្គលិកលក្ខណៈបក្សជាការងារត្រូវធ្វើពេញមួយជីវិត។ ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងជំនឿនិងឧត្តមគតិ ពង្រឹងភក្តីភាពចំពោះបក្ស បង្កើនមនោសញ្ចេតនាចំពោះប្រជាជន ប្រកាន់ខ្ជាប់នូវការអនុវត្តតាមស្ថានភាពពិត ធ្វើឱ្យគុណធម៌និងអត្តចរិតមានភាពបរិសុទ្ធ និងរក្សាភាពស្អាតស្អំជាដើម សំដៅរក្សាខ្ជាប់នូវមុខមាត់នយោបាយដ៏ស្មោះត្រង់ ស្អាតស្អំនិងមានទំនួលខុសត្រូវរបស់សមាជិកបក្ស។ ត្រូវពង្រឹងការអប់រំអំពីភក្តីភាពចំពោះបក្ស ប្រកាន់ខ្ជាប់នូវការបណ្តុះបណ្តាល សមាជិកបក្សដោយទ្រឹស្តីច្នៃប្រឌិតថ្មីរបស់បក្ស ពូនជ្រំលបុគ្គលិកលក្ខណៈបក្សតាមរយៈវប្បធម៌ប្រណៃណីចិនដ៏ល្អផូរផង់ និងលត់ដំបុគ្គលិកលក្ខណៈបក្សតាមរយៈការអនុវត្តជាក់ស្តែង ក៏ដូចជាបង្កើនការវិនិច្ឆ័យចំពោះវា។

កិច្ចប្រជុំពេញអង្គបានលើកឡើងថា​​ មជ្ឈការបែបប្រជាធិបតេយ្យគឺជាគោលការណ៍រៀបចំ និងប្រព័ន្ធដឹកនាំជាមូលដ្ឋានរបស់បក្ស ហើយការអនុវត្តរបស់វាគឺជាតម្រូវការផ្ទៃក្នុងសម្រាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ វាជាការចាំបាច់ក្នុងការកែលម្អ និងអនុវត្តប្រព័ន្ធគ្រប់ផ្នែកនៃមជ្ឈការបែបប្រជាធិបតេយ្យ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យក្នុងបក្សឲ្យបានពេញលេញ អនុវត្តមជ្ឈការដ៏ត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងដើរតួនាទីនៃឧត្តមភាពផ្នែកនយោបាយ ស្ថាប័ន ប្រព័ន្ធរបបនិងការងារ នៃមជ្ឈការបែបប្រជាធិបតេយ្យឲ្យបានកាន់តែប្រសើរឡើង។ វាជាការចាំបាច់ក្នុងការរក្សា និងពង្រឹងការដឹកនាំដោយសមូហភាព និងឯកភាពរបស់គណៈកម្មាធិការមជ្ឈិមបក្ស កែលម្អគុណភាពនៃលទ្ធិប្រជាធិបតេយ្យក្នុងបក្ស អនុវត្តយ៉ាងតឹងរ៉ឹងនូវការកំណត់ នៃការធ្វើសេចក្តីសម្រេចចិត្តនិងពិភាក្សាការងាររបស់ក្រុមថ្នាក់ដឹកនាំ និងធ្វើឱ្យមានបទដ្ឋាននូវការបំពេញភារកិច្ច និងការប្រើប្រាស់អំណាចរបស់ថ្នាក់ដឹកនាំ ។

កិច្ចប្រជុំពេញអង្គបានលើកឡើងថា​​ គន្លឹះនៃការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ គឺស្ថិតនៅលើការគ្រប់គ្រង កម្មាភិបាលយ៉ាងតឹងរ៉ឹង។ វាជាការចាំបាច់ក្នុងការអនុវត្តគោលការណ៍ចាត់តាំងរបស់បក្សក្នុងយុគសម័យថ្មី គ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការអប់រំ ការបណ្តុះបណ្តាល ការជ្រើសរើស ការតែងតាំង ការគ្រប់គ្រងនិងការត្រួតពិនិត្យកម្មាភិបាល ដើម្បីកសាងក្រុមកម្មាភិបាល ប្រកបដោយគុណវុឌ្ឍខ្ពស់ ដែលមានមនសិការនយោបាយខ្ពស់ មានសមត្ថភាពខ្លាំង មានឥរិយាបថល្អប្រសើរ និងមានវិន័យយ៉ាងតឹងរ៉ឹង។ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវក្នុងការជ្រើសរើសបុគ្គលិក ជ្រើសរើស និងតែងតាំងបុគ្គលិកឱ្យបានត្រឹមត្រូវ និងតាមបែបវិទ្យាសាស្ត្រ ជំរុញកម្មាភិបាលឱ្យបង្កើត និងអនុវត្តទស្សនៈត្រឹមត្រូវអំពីអភិបាលកិច្ច បង្កើនសមត្ថភាពរបស់កម្មាភិបាលក្នុងការបំពេញភារកិច្ច និងបង្កើតអាជីព កែលម្អគុណភាពនៃការបណ្តុះបណ្តាល និងជ្រើសរើសកម្មាភិបាលវ័យក្មេងដ៏ឆ្នើម ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យលើកម្មាភិបាល ក៏ដូចជាបណ្តុះបណ្តាល ស្រូបទាញ និងប្រើប្រាស់ធនធានមនុស្សឱ្យបានទូលំទូលាយ។

កិច្ចប្រជុំពេញអង្គបានលើកឡើងថា​​ អង្គការបក្សគ្រប់លំដាប់ថ្នាក់គឺជាតួអង្គសំខាន់សម្រាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ ចាំបាច់ត្រូវជំរុញជាប្រព័ន្ធនូវការកសាងអង្គការបក្សគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ ពង្រឹងមុខងារទាំងផ្នែកនយោបាយ និងអង្គការរបស់បក្ស ដើម្បីធានាបាននូវការសម្របសម្រួលនិងសហការរវាងថ្នាក់លើនិងក្រោម​​ និងធានាបាននូវភាពចំគោលដៅនិងប្រសិទ្ធភាពខ្ពស់។ ត្រូវដើរតួនាទីដឹកនាំរបស់អង្គការបក្សនៃ​ស្ថាប័ន​មជ្ឈិមនិងរដ្ឋ ពង្រឹងមុខងាររបស់គណៈកម្មការបក្សមូលដ្ឋាន គ្រោងផែនការជំរុញការកសាង អង្គការបក្សមូលដ្ឋានក្នុងគ្រប់វិស័យ ធ្វើការងារកសាងបក្សនៅក្នុងវិស័យងើបឡើងថ្មី និងបង្កើនការកសាងក្រុមសមាជិកបក្ស ក៏ដូចជាធ្វើឱ្យមានសុក្រឹតភាពនូវយន្តការសម្រាប់តភ្ជាប់អង្គការបក្សគ្រប់ជាន់ថ្នាក់។

កិច្ចប្រជុំពេញអង្គបានលើកឡើងថា​​ ការពង្រឹងឥរិយាបថ និងវិន័យគឺជាវិធានការដ៏មានប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងបក្ស ដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ ត្រូវតែប្រកាន់ខ្ជាប់នូវការពង្រឹងបុគ្គលិកលក្ខណៈបក្ស ឥរិយាបថបក្ស និងវិន័យបក្សក្នុងពេលដំណាលគ្នា ត្រូវធ្វើការពង្រឹងឥរិយាបថនិងវិន័យ​ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងពេលដំណាលគ្នា។ ត្រូវប្រើប្រាស់ដោយស៊ីជម្រៅ នូវបទពិសោធនៃការជំរុញ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយតាមរយៈការកែលម្អឥរិយាបថ ដើម្បីប្រមូលផ្តុំកម្លាំងកាយចិត្ត តាមរយៈរូបភាពដ៏ល្អប្រសើរ។ ត្រូវដើរតាមមាគ៌ាមហាជនរបស់បក្សនៅក្នុងយុគសម័យថ្មី អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវស្មារតី នៃការកំណត់ទាំងប្រាំបីចំណុចរបស់មជ្ឈិមបក្ស ជំរុញការកសាងឥរិយាបថជាប្រចាំនិងមានប្រសិទ្ធភាពរយៈពេលវែង​ ពង្រឹងការអនុវត្តវិន័យយ៉ាងតឹងរ៉ឹង ដើរតួនាទីចម្រុះនៃការដាក់កំហិត​ ធានា និងការលើកទឹកចិត្ត ការអប់រំវិន័យ។

កិច្ចប្រជុំពេញអង្គបានលើកឡើងថា ការជំរុញដោយរួមបញ្ចូលគ្នានូវការ "មិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ" គឺជាយុទ្ធសាស្ត្រសំខាន់មួយសម្រាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ និងជាគោលការណ៍ជាមូលដ្ឋាន នៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ចាំបាច់ត្រូវតែចងចាំយ៉ាងមុតមាំថា បក្សមិនមានផលប្រយោជន៍ពិសេសផ្ទាល់ខ្លួន ក្រៅពីផលប្រយោជន៍របស់វណ្ណៈកម្មករ និងប្រជាជនទូទៅនោះទេ ហើយបក្សប្រឆាំងយ៉ាងដាច់ខាតចំពោះអំពើពុករលួយ។ ចាំបាច់ត្រូវតែដើរតាមមាគ៌ាប្រឆាំងអំពើពុករលួយដែលមានលក្ខណៈពិសេសចិន បង្កើនការដឹកនាំជាសមូហភាពនិងឯកភាព របស់មជ្ឈិមបក្សលើការងារប្រឆាំងអំពើពុករលួយ យកចិត្តទុកដាក់បន្ថែមទៀតចំពោះការដោះស្រាយបញ្ហាពីឫសគល់ និងអនុវត្តវិធានការជាប្រព័ន្ធ។ ត្រូវតែប្រកាន់ខ្ជាប់នូវការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ការគ្រប់គ្រងដោយចំគោលដៅ ការបង្ការប្រកបដោយប្រសិទ្ធភាព និងវិធីសាស្រ្តរួមបញ្ចូលគ្នា ដើម្បីធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយរហូតដល់ទីបញ្ចប់។ ត្រូវតែរក្សាការដាក់ទណ្ឌកម្មលើអំពើពុករលួយយ៉ាងតឹងរ៉ឹង ពង្រឹងការរឹតបន្តឹង និងការត្រួតពិនិត្យចំពោះការប្រើប្រាស់អំណាច ពង្រឹងមូលដ្ឋានគ្រឹះខាងមនោគមវិជ្ជានៃការគោរពភាពស្អាតស្អំ និងការបដិសេធអំពើពុករលួយ ក៏ដូចជាបង្កើនប្រសិទ្ធភាពចម្រុះ នៃការជំរុញដោយរួមបញ្ចូលគ្នានូវការ "មិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ"។

កិច្ចប្រជុំពេញអង្គ​បាន​ចង្អុលបង្ហាញថា​ នៅក្នុង​ការអនុវត្ត​ដ៏​អស្ចារ្យ​​នៃ​ការ​​គ្រប់គ្រង​បក្ស ​និង​ពង្រឹង​បក្សនៅក្នុងយុគសម័យថ្មី ​គណៈកម្មាធិការមជ្ឈិមបក្ស​ដែល​មាន​លោក​Xi Jinpingជាប្រមុខស្នូល ​បានលើកឡើងនូវ​យុទ្ធសាស្ត្រ​ថ្មី​ ​គំនិតថ្មី ​និង​ទស្សនៈថ្មី​ជាច្រើន​​ស្តីពី​បញ្ហាក្នុងយុគសម័យថ្មី​ ​តើគួរ​កសាង​បក្សបែប​ម៉ាក្សនិយម​ប្រភេទណាមួយ​ដែលអាច​កាន់​អំណាច​ក្នុងរយៈពេលវែង ​ធ្វើ​យ៉ាង​ណាទើប​អាច​កសាងបក្សកាន់​អំណាច​ក្នុងរយៈពេល​វែង ​ហើយការលើកឡើងខាងលើ​បានក្លាយផ្នត់​គំនិត​របស់​លោក​Xi Jinpingស្តីពីការកសាងបក្ស។ ផ្នត់គំនិត​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​មាន​ភាព​សម្បូរបែប​ និងការ​អភិវឌ្ឍ​ទ្រឹស្តីម៉ាក្សនិយម​ស្តីពី​ការកសាង​បក្ស ​គឺជាសមិទ្ធផល​សំខាន់ដែល​ជំរុញ​​​នវានុវត្តន៍ទ្រឹស្តីរបស់បក្ស ​ដោយ​បាន​រួមបញ្ចូល​គ្នា​រវាងគោលការណ៍គ្រឹះនៃលទ្ធិម៉ាក្សនិយម ​តថភាពជាក់ស្តែងរបស់ប្រទេសចិន ​និង​វប្បធម៌ប្រពៃណីដ៏ល្អផូផង់របស់ប្រទេសចិន។ នេះគឺសម្រិតសម្រាំងឧត្តមានុវត្តន៍ ​និង​ប្រាជ្ញាជារួមរបស់បក្ស និងប្រជាជន ហើយក៏ជា​ផ្នែកដ៏សំខាន់មួយនៃ​ផ្នត់គំនិត​របស់​លោក​Xi Jinping​ក្នុង​យុគសម័យ​ថ្មី​ស្តីពី​សង្គមនិយម​ដែលមានលក្ខណៈពិសេស​ចិន ​ព្រមទាំង​បាន​ផ្តល់នូវ មូលដ្ឋាន ​និង​ផែនទីចង្អុលបង្ហាញផ្លូវ​សម្រាប់​ការអនុវត្ត ​សម្រាប់ជំរុញដោយ​ស៊ីជម្រៅនូវ​បុព្វហេតុដ៏​អស្ចារ្យ​នៃ​ការកសាងបក្សនៅក្នុងយុគសម័យថ្មី។

កិច្ចប្រជុំពេញអង្គបាន​សង្កត់ធ្ងន់ថា ការ​គ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ​មាន​ល័ក្ខខ័ណ្ឌ​អំណោយផល​ជាច្រើន​ ​ទន្ទឹមនឹងនេះក៏​បាន​ប្រឈមមុខនឹង​ស្ថានភាពថ្មី​ និង​បញ្ហា​ថ្មីៗជា​ច្រើនផងដែរ​។ ទន្ទឹមនឹង​សភាពការរណ៍ពិភពលោក​ សភាពការណ៍​ជាតិ​ និង​សភាពការណ៍​បក្ស​បាន​ប្រែប្រួល​យ៉ាង​​ស៊ីជម្រៅ​ ​បេសកកម្ម​ដែលបក្ស​ដឹកនាំ​ប្រជាជន​ដើម្បី​ការពារអធិបតេយ្យ​ភាពជាតិ សន្តិសុខ ​និង​ផលប្រយោជន៍នៃការអភិវឌ្ឍ​កាន់តែ​ខ្លាំង​ឡើង​ ​បេសកកម្ម​ដែល​បក្សដឹកនាំ​ប្រជាជន​ដើម្បី​ជំរុញកំណែទម្រង់ ​និងការអភិវឌ្ឍ គាំពារ​ភាពសុខដុមរមនា ​និង​ស្ថិរភាពសង្គមកាន់តែ​ខ្លាំង​ឡើង ​ហើយបេសកកម្ម​ដែល​បក្ស​រក្សាភាព​ឈានមុខ​និង​ភាពបរិសុទ្ធ​​កាន់តែខ្លាំងឡើង។ កត្តាទាំងនេះ​បាន​នាំមក​បញ្ហា​ប្រឈមធំៗ​ចំពោះ​សមត្ថភាពកាន់​អំណាច កម្រិតនៃការដឹកនាំ ​គុណភាព​បុគ្គលិក​ ​ការប្រឆាំងនឹងអំពើពុករលួយ​ក្នុងសភាពការណ៍ថ្មី។ “ការសាកល្បងធំៗទាំងបួន”និង “គ្រោះថ្នាក់​ទាំងបួន​ប្រភេទ”​ដែលបក្ស​បាន​និង​កំពុង​ប្រឈមមុខនោះ​គឺ​មាន​លក្ខណៈ​យូរអង្វែង ស្មុគស្មាញ ​និងធ្ងន់ធ្ងរ។​

បក្សទាំងមូល​ត្រូវ​យល់ដឹង​ឱ្យ​បានស៊ីជម្រៅ​អំពី​សារៈសំខាន់​នៃ​ការ​ជំរុញ​ការ​គ្រប់គ្រងបក្ស​ដោយ​តឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ​ដោយឈរលើ​ទស្សនវិស័យជាយុទ្ធសាស្ត្រនៃការពង្រឹង​ឋានៈ​នៃការ​កាន់​អំណាច​ក្នុង​រយៈពេល​វែង​របស់គណបក្ស និងការសម្រេច​បាននូវ​ការស្តារ​ភាពរុងរឿងដ៏​អស្ចារ្យ​របស់​ប្រជាជាតិចិន​ឡើងវិញ​ ​រក្សាទំនុកចិត្ត ​និងភាពនឹងនរ ​ដោយផ្អែកលើស្តង់ដារកាន់តែខ្ពស់ ​និង​វិធានការ​មានភាព​កាន់តែជាក់លាក់ ​រក្សា​និង​ប្រើប្រាស់​ឱ្យ​បានល្អ​នូវ​បទពិសោធ​ដ៏​មានតម្លៃ​ដែលទទួល​បានពី​ការគ្រប់គ្រងបក្សដោយ​តឹងរ៉ឹង​គ្រប់ជ្រុងជ្រោយ​ក្នុងយុគសម័យថ្មី ​ព្រម​ទាំង​ដោះស្រាយ​ឱ្យ​បាន​ល្អ​នូវ​​បញ្ហា​ប្រឈមសំខាន់ៗ​នានា ​ដែលកើតមាន​ក្នុងការកសាងបក្ស ព្រមទាំង​ពង្រឹង​និង​អភិវឌ្ឍ​ឱ្យ​បានល្អ​នូវ​សភាពការណ៍​នយោបាយ​ដ៏​ល្អ​ប្រសើរ​ដែល​សម្រេចបាន ​តាមរយៈ​កិច្ចខិតខំប្រឹងប្រែង​ក្នុងការដឹកនាំ ​និងគ្រប់គ្រងបក្ស។

កិច្ចប្រជុំពេញអង្គបានចង្អុលបង្ហាញថា ​ដើម្បីជំរុញការគ្រប់គ្រងបក្សដោយ​តឹងរ៉ឹង​គ្រប់ជ្រុងជ្រោយ ចាំបាច់​​ត្រូវប្រកាន់ខ្ជាប់នូវ​លទ្ធិម៉ាក្ស-លេនីន ផ្នត់គំនិត​ម៉ៅ សេទុង ​ទ្រឹស្តីតេង ស៊ាវពីង ​ផ្នត់គំនិតសំខាន់ៗស្តីពី “តំណាងទាំងបី”​និងទស្សនៈវិទ្យាសាស្ត្រ​ស្តីពី​ការអភិវឌ្ឍ។ គួរតែ​អនុវត្តដោយ​គ្រប់ជ្រុងជ្រោយ​នូវ​គំនិតរបស់លោក ​Xi ​Jinpingក្នុង​យុគសម័យថ្មី​​ស្តីពី​សង្គមនិយម​ដែល​មានលក្ខណៈពិសេស​ចិន​ សិក្សា​និង​អនុវត្ត​ដោយ​ស៊ីជម្រៅ​នូវ “ផ្នត់គំនិតរបស់​លោក Xi Jinping​ស្តីពី​ការកសាងបក្ស។ ​ដើម្បី​សម្រេចបេសកកម្ម ​និងភារកិច្ចរបស់បក្ស ​អនុវត្តតម្រូវការទូទៅ​សម្រាប់​ការ​កសាងបក្ស​ក្នុងយុគសម័យថ្មី ​ដោយយកលក្ខន្តិកៈបក្ស​ជាមូលដ្ឋាន ​រក្សាឱ្យបាននូវលក្ខណៈឈានមុខរបស់បក្ស ​ព្រមទាំងប្រកាន់ខ្ជាប់នូវការដឹកនាំ​ដោយ​គ្រប់​ជ្រុងជ្រោយ​របស់បក្ស ​និង​ការដឹកនាំ​ជាសមូហភាព​របស់គណៈកម្មាធិការមជ្ឈិមបក្ស ​ផ្តោតសំខាន់​ទៅលើ ​ការ​លើកកម្ពស់​សមត្ថភាព​កាន់​អំណាច​ក្នុង​រយៈពេលវែងរបស់បក្ស ​រក្សាបាននូវលក្ខណៈឆឈានមុខ ​ភាពបរិសុទ្ធរបស់បក្ស ​និងរក្សាទំនាក់ទំនងជិតស្និទ្ធ​របស់បក្សជាមួយប្រជាជន។ យើងត្រូវប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ដ៏តឹងរ៉ឹង ​កែលម្អប្រព័ន្ធគ្រប់គ្រងបក្សដោយ​តឹងរ៉ឹង​គ្រប់ជ្រុងជ្រោយ​ដែល​យកការកសាង​នយោបាយ​របស់​បក្ស​ជា​គោលការណ៍ណែនាំ ​ដើម្បី​ជំរុញ​ការ​កសាងរបស់​បក្ស​​លើ​​គ្រប់ជវិស័យ​​ ។ បញ្ចេញ​ឱ្យអស់ពីលទ្ធភាពនូវភាពសកម្ម ​និងភាពច្នៃប្រឌិត​របស់បក្សទាំងមូល ​ព្រមទាំងសម្រេចបានជាបន្តបន្ទាប់នូវការឆ្លុះកញ្ចក់លាងខ្លួន ​ការកែលម្អខ្លួនឯង ​ការច្នៃប្រឌិតថ្មី​ដោយខ្លួនឯង ​និងការលើកកម្ពស់ខ្លួនឯងរបស់គណបក្ស។ពង្រឹង​ជាបន្តបន្ទាប់​នូវការដឹកនាំ​នយោបាយ ​ការណែនាំជាផ្នត់​គំនិត ​ការរៀបចំចាត់តាំង​ប្រជាជន​និង​ការអូសទាញក្នុងសង្គមរបស់គណបក្ស ​ដើម្បីធានាថាបក្សតែងតែរក្សា​បាននូវ​ភាពរស់រវើកក្នុងនាមជាគណបក្សកាន់អំណាចបែបម៉ាក្សនិយម ដែលឈានមុខគេជាប់ជានិច្ច ​ស្របទៅតាម​សម័យកាល ​ទទួលបាន​ការគាំទ្រយ៉ាងស្មោះស្ម័គ្រ​ពីសំណាក់​ប្រជាជន ​អាចឆ្លងកាត់ការសាកល្បង និង​បញ្ហាប្រឈមនានា និងជានិច្ចកាលក្លាយជាស្នូលនៃការដឹកនាំដ៏រឹងមាំសម្រាប់បុព្វហេតុសង្គមនិយមដែលមានលក្ខណៈពិសេសចិន។

កិច្ចប្រជុំពេញអង្គបានសង្កត់ធ្ងន់ថា ​គោលការណ៍​ដែល​​ជំរុញឥតឈប់ឈរលើការគ្រប់គ្រងបក្សដោយ​តឹងរ៉ឹង​គ្រប់ជ្រុងជ្រោយ​ រួមមាន៖​ ប្រកាន់​ខ្ជាប់​បេសកកម្ម ​​និង​ភារកិច្ច​បម្រើ ​ ប្រកាន់ខ្ជាប់​យក​ការ​កសាង​នយោបាយ​របស់បក្សជាស្នូលដឹកនាំ ប្រកាន់​ខ្ជាប់​រក្សា​ភាពតឹងរ៉ឹង​គ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់ការតម្រង់ទិសដៅលើបញ្ហា ប្រកាន់ខ្ជាប់ការរក្សាភាពទៀងទាត់ និងនវានុវត្តន៍ ​ប្រកាន់ខ្ជាប់ថ្នាក់ដឹកនាំធ្វើជាគំរូដល់អ្នកក្រោមឱវាទ និងប្រកាន់ខ្ជាប់ការគ្រប់គ្រងបក្សតាមបទប្បញ្ញត្តិ ។

កិច្ចប្រជុំពេញអង្គ​បានរៀបចំ​ផែនការជាប្រព័ន្ធ​ចំពោះ​ការ​ជំរុញការ​គ្រប់គ្រង​បក្សដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​ ដោយសង្កត់ធ្ងន់លើការ​ពង្រឹង​បុគ្គលិកលក្ខណៈបក្ស​របស់​សមាជិកបក្ស ​ការ​អនុវត្តរបបនមជ្ឈការបែបប្រជាធិបតេយ្យឱ្យបានតឹងរ៉ឹង ​និង​ការកសាងក្រុមមន្ត្រី​ដែល​មានគុណវុឌ្ឍខ្ពស់ ​និង​មាន​សមត្ថភាព​ទទួលខុស​ត្រូវ​លើ​បេសកកម្មដ៏​សំខាន់នៃ​ការស្តា​ភាព​រុងរឿង​ឡើងវិញ​របស់ប្រជាជាតិ។ កសាងប្រព័ន្ធ​អង្គការ​ដ៏​ម៉ឺងម៉ាត់​ដែល​មានការតភ្ជាប់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ពីក្រោមដល់លើ​និងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត ​កែតម្រូវ​ឥរិយាបថ ​និង​ពង្រឹង​វិន័យដោយឥតឈប់ឈរ ​បន្ត​ជំរុញយ៉ាងមុតមាំឥតងាករេ នូវ​អភិក្រម មិនហ៊ាន មិនអាច ​និង​មិនចង់ប្រព្រឹត្តអំពើពុករលួយ ​ប្រកាន់ខ្ជាប់នូវ​ការ​គ្រប់គ្រងបក្ស​តាមរយៈរបប ​និងបទប្បញ្ញត្តិនានា ​កែលម្អ​ប្រព័ន្ធ​ត្រួតពិនិត្យ​សម្រាប់បក្ស​និង​រដ្ឋ ​ព្រមទាំងធ្វើ​ឱ្យ​ទំនួលខុសត្រូវ​នៃការ​គ្រប់គ្រង​បក្ស​ដោយមាន​ភាព​តឹងរ៉ឹង​។

យោងតាម​ការ​កំណត់​នៃ​លក្ខន្តិកៈ​ ​កិច្ចប្រជុំពេញអង្គ​​បាន​​សម្រេចចិត្ត ​បន្ថែមលោក ​Lu Dongliang លោក Bao Gang , ​លោកស្រី Xing Shanping , ​លោកស្រី Qu Yingpu , លោក Lv Jun , លោក Zhu Tianshu, លោក Zhu Guoxian , លោក Liu Jun , លោក​ Liu Jie ​និង​លោក Liu Qiang ពី​​សមាជិក​បម្រុង​មក​ជា​សមាជិក​ផ្លូវការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​។​

កិច្ចប្រជុំពេញអង្គបាន​ពិភាក្សា​និង​អនុម័ត​របាយការណ៍​ត្រួតពិនិត្យ​ស្តីពី​បញ្ហា​ល្មើស​​វិន័យ​និង​ល្មើសច្បាប់​​ធ្ងន់ធ្ងរ​នៃ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​​វិន័យ​មជ្ឈិមបក្ស​ចំពោះ​​ឈ្មោះ Ma Xingrui , Lan Tianli , Liu Jianchao , Wang Lixia , Jin​ Zhuanglong , Lei Fanpei , Yi Huiman , Wang Xiangxi , Sun Shaocheng , Li Yunze , Fei Dongbin , Wu Shenghua , Yu Jianfeng , Yuan Jie , Zhang Zhongyang , Wen Gang , Jin Donghan , Fang Hongwei ។​ កិច្ចប្រជុំពេញអង្គ​បាន​ពិភាក្សា​និង​អនុម័ត​របាយការណ៍​ត្រួតពិនិត្យ​ស្តីពី​បញ្ហា​ល្មើស​​វិន័យ​និង​ល្មើសច្បាប់​​ធ្ងន់ធ្ងរ​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចំពោះ​​ឈ្មោះ Zhang Youxia , Liu Zhenli , Wang Renhua , Liu Qingsong , Huang Ming , Li Qiaoming , Li Wei , Zhang Hongbing , Wang Haijiang , Zhang Lin , Wang Peng , Liu Faqing , Yang Cheng , Zhong Shaojun , Zhao Xiaozhe , Fang Yongxiang។​ កិច្ចប្រជុំពេញអង្គ​​បាន​កំណត់​បញ្ជាក់​ពី​​ការសម្រេចចិត្ត​របស់​​ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម​បក្ស​​​ស្តីពី​ការបណ្តេញឈ្មោះ ​ Ma Xingrui , Zhang Youxia , Liu Zhenli ,​ Lan Tianli , Liu Jianchao , Wang Lixia , Jin Zhuanglong , Lei Fanpei , Yi Huiman , Wang Xiangxi , Sun Shaocheng , Wang Renhua , Liu Qingsong , Huang Ming , Li Qiaoming , Li Wei , Zhang Hongbing , Wang Haijiang , Zhang Lin ,
Wang Peng , Liu Faqing , Yang Cheng , Zhong Shaojun , Zhao Xiaozhe , Fei Dongbin , Wu Shenghua , Yu Jianfeng , Yuan Jie , Zhang Zhongyang , Wen Gang , Jin Donghan , Fang Hongwei , Fang Yongxiang​ចេញពីបក្ស, ​ចំណែក​ឈ្មោះ Li Yunze ​ត្រូវ​បាន​​ដកហូត​តួនាទីក្នុងបក្ស។​​​
​
កិច្ចប្រជុំពេញអង្គ​បាន​អំពាវនាវថា ​បក្ស​ទាំងមូល​ត្រូវ​រួម​​សាមគ្គី​គ្នា​កាន់តែ​ខ្លាំងឡើង​​នៅជុំវិញ​មជ្ឈិមបក្ស​ដែល​​មាន​លោក Xi Jinping ​ជាប្រមុខ​ស្នូល​​ ​អនុវត្ត​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​​​គំនិត​​​លោក Xi Jinping​ ស្តីពី​​សង្គមនិយម​មាន​លក្ខណៈពិសេស​ចិន​ក្នុងយុគសម័យថ្មី ​ខិតខំប្រឹងប្រែង​ធ្វើ​អភិបាលកិច្ច​ឱ្យ​កាន់តែល្អ​ ​តស៊ូយ៉ាងអង់អាច​ឈានទៅរក​ភាពខ្លាំងក្លា ​បន្ត​ផ្តោត​លើ​ការគ្រប់គ្រងបក្ស​ដោយ​​តឹងរ៉ឹង​​គ្រប់ជ្រុងជ្រោយ ​បន្ត​បង្កើត​និម្មាបនកម្ម​ថ្មី​នៃ​ការ​គ្រប់គ្រង​បក្ស​ក្នុង​យុគសម័យថ្មី ​​កសាង​និង​ពង្រឹងបក្ស​ឱ្យ​ខ្លាំងក្លា ​រួម​សាមគ្គី​និង​ដឹកនាំ​ប្រជាជន​គ្រប់ជនជាតិ​ទូទាំងប្រទេស​ឱ្យ​តស៊ូ​​ប្រឹងប្រែង​​ក្នុងដំណើរការ​កសាង​ប្រទេស​សង្គមនិយមដ៏​ខ្លាំងក្លា​ ​និង​​ជំរុញ​ការ​​ស្តារ​ភាព​រុងរឿង​របស់​ប្រជាជាត​ចិន​​ឡើងវិញ​តាមរយៈ​ការធ្វើ​ទំនើបកម្ម​តាម​បែបផែនចិន៕​​​

វិទ្យុមិត្តភាពកម្ពុជាចិន