* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បើកធ្វើកិច្ចប្រជុំសំណេះសំណាល ជាមួយឥស្សរជនក្រៅបក្សក្រោមអធិបតីភាពលោក​​ Xi Jinping

30-10-2026 17:40

​(ប៉េកាំង)៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំសំណេះសំណាល នៅទីស្តីការរដ្ឋ Zhongnanhai​​ដើម្បីស្តាប់មតិយោបល់និងសំណើ របស់តំណាងមជ្ឈិមបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេស និងតំណាងឥស្សរជនដែលមិនចូលគណបក្សអំពី «ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។

លោក Xi Jinping អគ្គលេខាធិការបក្សបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយគូសបញ្ជាក់ថា ការធ្វើអភិបាលកិច្ចជាតិចាំបាច់ត្រូវតែធ្វើអភិបាលកិច្ចបក្ស​ជាមុនសិន ការពង្រឹងប្រទេសឱ្យខ្លាំងក្លាចាំបាច់ត្រូវតែពង្រឹង បក្សឱ្យខ្លាំងក្លាជាមុនសិន។ យើងត្រូវបង្កើនអារម្មណ៍ព្រួយបារម្ភនិងនឹងគិតពីហានិភ័យនៅពេលមានភាពសុខសាន្ត ខណៈបក្សកាន់អំណាចកាន់តែយូរ ប្រទេសជាតិស្ថិតក្នុងសន្តិភាពកាន់តែយូរ និងបរិយាកាសកាន់តែស្មុគស្មាញ។ យើងត្រូវជំរុញយ៉ាងខ្ជាប់ខ្ជួននូវការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវភាពដឹកនាំស្នូលដ៏រឹងមាំ​របស់​បក្សកុម្មុយនីស្តចិនក្នុងការកសាងបុព្វហេតុសង្គមនិយម ដែលប្រកបដោយលក្ខណៈពិសេសចិន។

លោក Xi Jinping បានលើកឡើងថា​ កាលពីខែកុម្ភៈឆ្នាំ២០២៦នេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានប្រគល់សិទ្ធិឱ្យក្រសួងរណសិរ្សរួបរួមមជ្ឈិម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្នើសុំមតិយោបល់របស់ឥស្សរជនក្រៅបក្សអំពីប្រធានបទ សម្រាប់ពិភាក្សានៃកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ហើយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងសិក្សាស្រាវជ្រាវដោយផ្ចិតផ្ចង់។ លោកបានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងអំណរគុណចំពោះតំណាងគ្រប់រូប៕

វិទ្យុមិត្តភាពកម្ពុជាចិន