* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជប៉ុនជំរុញ FATF ដកមីយ៉ាន់ម៉ាចេញពីបញ្ជីខ្មៅ ដើម្បីងាយស្រួលធ្វើជំនួញ

30-10-2026 19:21

(តូក្យូ)៖ ជប៉ុនកំពុងជំរុញក្រុមការងារចាត់វិធានការហិរញ្ញវត្ថុ (FATF) ដែលជាស្ថាប័នតាមដានឧក្រិដ្ឋកម្មហិរញ្ញវត្ថុសកល ឱ្យដកមីយ៉ាន់ម៉ាចេញពីបញ្ជីខ្មៅ ដើម្បីឱ្យការធ្វើជំនួញនៅទីនោះកាន់តែងាយស្រួល។ នេះជាសញ្ញាចុងក្រោយបង្អស់ ដែលបង្ហាញថាប្រទេសធំៗមួយចំនួនចង់នាំរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលគាំទ្រដោយយោធា ចេញពីភាពឯកោ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុនម្នាក់ និងប្រភពម្នាក់ទៀតដែលដឹងរឿងនេះ បានឱ្យដឹងថា ជប៉ុនចង់ឱ្យ FATF លុបចោលតម្រូវការដែលឱ្យប្រទេសសមាជិកត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើប្រតិបត្តិការហិរញ្ញវត្ថុជាមួយមីយ៉ាន់ម៉ា។ តម្រូវការនេះមានគោលបំណងការពារការលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម។ ប្រភពទីពីរក៏បានបន្ថែមថា យ៉ាងហោចណាស់មានប្រទេសធំមួយទៀតនៅអាស៊ី កំពុងជំរុញរឿងដដែលនេះ ប៉ុន្តែមិនទាន់ច្បាស់ថាការផ្លាស់ប្តូរនឹងកើតឡើងឆាប់ៗនោះទេ។

FATF មានសមាជិក៤០ ហើយនឹងបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣ ដែលជាលើកចុងក្រោយសម្រាប់ឆ្នាំនេះ នៅទីក្រុងប៉ារីសនៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦នេះ។ អ្នកនាំពាក្យលេខាធិការដ្ឋាន FATF បានឱ្យដឹងថា ការផ្លាស់ប្តូរណាមួយលើបញ្ជីខ្មៅ នឹងត្រូវប្រកាសក្រោយកិច្ចប្រជុំបញ្ចប់។ បច្ចុប្បន្ន ក្រៅពីមីយ៉ាន់ម៉ា មានតែអ៊ីរ៉ង់ និងកូរ៉េខាងជើងប៉ុណ្ណោះ ដែលនៅក្នុងបញ្ជីខ្មៅនេះ។

គួររំលឹកថា FATF បានដាក់មីយ៉ាន់ម៉ាចូលក្នុងបញ្ជីខ្មៅកាលពីឆ្នាំ២០២២ ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងភាពវឹកវរ និងសង្គ្រាមស៊ីវិល។ ភាពវឹកវរនេះបានជំរុញឱ្យមានការផលិត និងជួញដូរគ្រឿងញៀន ព្រមទាំងមជ្ឈមណ្ឌលបោកប្រាស់ខ្នាតធំនៅតំបន់ត្រីកោណមាស។ មជ្ឈមណ្ឌលខ្លះ ស្ថិតក្រោមការគ្រប់គ្រងរបស់កងជីវពលដែលនៅខាងរដ្ឋាភិបាល។ ទោះជាយ៉ាងណា រដ្ឋាភិបាលមីយ៉ាន់ម៉ាថា ខ្លួនកំពុងចូលរួមកិច្ចខិតខំពហុជាតិ ដើម្បីទប់ស្កាត់មជ្ឈមណ្ឌលបោកប្រាស់ ហើយការផលិត និងជួញដូរគ្រឿងញៀន គឺជាស្នាដៃរបស់ក្រុមប្រដាប់អាវុធ៕