* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចប៉ាប Leo ប្រឆាំងការផ្តល់សិទ្ធិដល់ AI ដោយថាម៉ាស៊ីន «ជាឧបករណ៍ មិនមែនជាមនុស្ស» (Video inside)

30-10-2026 20:17

(វ៉ាទីកង់)៖ នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចប៉ាប Leo ទី១៤ បានព្រមានមិនឱ្យផ្តល់សិទ្ធិ ឬឋានៈជាបុគ្គលតាមផ្លូវច្បាប់ ដល់ភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI)។ ព្រះអង្គមានបន្ទូលថា ទំនួលខុសត្រូវចំពោះសកម្មភាពរបស់ AI ត្រូវតែស្ថិតនៅលើមនុស្សដែលបង្កើតវា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ព្រះអង្គមានបន្ទូលបែបនេះ ក្នុងសុន្ទរកថាទៅកាន់អ្នកជំនាញ AI អន្តរជាតិឈានមុខ ដែលបានជួបជុំគ្នានៅវ៉ាទីកង់ ដើម្បីពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យានេះ។ ព្រះអង្គបញ្ជាក់ថា «ម៉ាស៊ីនគឺជាឧបករណ៍ មិនមែនជាមនុស្សទេ» ព្រោះ AI គ្មានបទពិសោធន៍ គ្មានរូបកាយ មិនចេះសប្បាយ ឬឈឺចាប់ ហើយមិនយល់ដឹងពីខាងក្នុងពីអត្ថន័យនៃសេចក្តីស្រឡាញ់ ការងារ មិត្តភាព ឬទំនួលខុសត្រូវឡើយ។ សម្តេចប៉ាបក៏ព្រមានដែរថា ការផ្តល់សិទ្ធិ ឬឋានៈជាបុគ្គលតាមផ្លូវច្បាប់ដល់ប្រព័ន្ធទាំងនេះ អាចធ្វើឱ្យទំនួលខុសត្រូវរបស់មនុស្សមិនច្បាស់លាស់។ ព្រះអង្គមានបន្ទូលថា ការធ្វើបែបនេះក៏អាចធ្វើឱ្យជនរងគ្រោះ ត្រូវប្រឈមមុខនឹងអង្គភាពមួយដែលគ្មានមុខមាត់ផងដែរ។

ព្រះអង្គមានបន្ទូលបន្តថា អនាគតនៃ AI មិនទាន់ត្រូវបានកំណត់ទុកជាមុនទេ ហើយមនុស្សមានទំនួលខុសត្រូវក្នុងការដឹកនាំ កែប្រែ និងបដិសេធការប្រើប្រាស់វានៅពេលចាំបាច់។ ព្រះអង្គបញ្ជាក់ថា ការសម្រេចចិត្តដែលប៉ះពាល់ដល់ជីវិតមនុស្ស សេរីភាព និងការប្រើកម្លាំង ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យរបស់មនុស្សជានិច្ច។ ព្រះអង្គក៏បានអំពាវនាវម្តងទៀត ឱ្យហាមឃាត់អាវុធស្វ័យប្រវត្តិដែលអាចសម្លាប់មនុស្ស។ ក្រៅពីនេះ ព្រះអង្គអំពាវនាវឱ្យមានស្តង់ដាររួម ការត្រួតពិនិត្យឯករាជ្យ និងយន្តការទទួលខុសត្រូវច្បាស់លាស់ជាបន្ទាន់។

គួររំលឹកថា ការជជែកដេញដោលអំពីគ្រោះថ្នាក់នៃ AI បានកាន់តែខ្លាំងឡើងក្នុងប៉ុន្មានខែចុងក្រោយនេះ។ មូលហេតុគឺមានករណីជាច្រើន ដែលប្រព័ន្ធ AI ធ្វើសកម្មភាពដោយគ្មានការអនុញ្ញាត ហើយអ្នកជំនាញក្នុងវិស័យនេះក៏បានព្រមានពីគ្រោះមហន្តរាយដែរ។ សម្តេចប៉ាប Leo ព្រះជន្ម៧១ព្រះវស្សា បានព្រមានជាច្រើនលើកហើយ ឱ្យប្រើ AI ប្រកបដោយក្រមសីលធម៌។ លិខិតសារាចរដំបូងរបស់ព្រះអង្គ ដែលចេញផ្សាយកាលពីខែឧសភា ក៏បានអំពាវនាវឱ្យប្រើបច្ចេកវិទ្យានេះ ដើម្បីបម្រើសេចក្តីថ្លៃថ្នូររបស់មនុស្សដែរ៕