* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ (Video inside)

31-10-2026 10:07

(ប៉ារីស)៖ បារាំងនឹងដាក់ពង្រាយកងកម្លាំងប៉ូលិស ៧០ ០០០នាក់ ដើម្បីត្រៀមទប់ទល់ និងគ្រប់គ្រងស្ថានការណ៍ ចំពោះមុខគម្រោងធ្វើបាតុកម្មតវ៉ានៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ ដែលនឹងក្លាយជាបាតុកម្មតវ៉ាទូទាំងប្រទេសលើកចុងក្រោយបំផុតមួយបង្កឡើងដោយការខឹងសម្បារទៅនឹងការកើនឡើងការចំណាយលើជីវភាពប្រចាំថ្ងៃ ការថយចុះសេវាសាធារណៈ និងការខឹងសម្បារចំពោះរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គម្រោងបាតុកម្មតវ៉ាទូទាំងប្រទេសចំពេលពិធីបុណ្យ Halloween កើតមានឡើង ២សប្ដាហ៍បន្ទាប់ពីកុបកម្ម និងការប្លន់ហាងទំនិញបានធ្វើឱ្យកងកម្លាំងសន្តិសុខមានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងបន្សល់ទុកការខូចខាតហាងទំនិញ និងអគារសាធារណៈនៅតាមទីក្រុងជាច្រើន។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Laurent Nunez បានប្ដេជ្ញាចនឹងមិនឱ្យរឿងបែបនេះកើតឡើងសាជាថ្មីឡើយ។ តាមលោក Laurent Nunez កងកម្លាំងសន្តិសុខបារាំងកំពុងប្រុងជើងការខ្ពស់ជុំវិញលទ្ធភាពដែលក្រុមកុបករមួយចំនួនអាចនឹងប្រើប្រាស់ ឬពាក់ម៉ាសបិទមុខក្នុងពិធីបុណ្យ Halloween ដើម្បីបិទបាំងអត្តសញ្ញាណរបស់ពួកគេ។ លោកបន្ថែមថាច្បាប់បានអនុញ្ញាតឱ្យប៉ូលិសដាក់ចេញបម្រាមលើការពាក់ម៉ាសបិទមុខ ក្នុងករណីសណ្ដាប់ធ្នាប់សាធារណៈប្រឈមនឹងហានិភ័យ។

គួរបញ្ជាក់ថា ជុំវិញគម្រោងធ្វើបាតុកម្មតវ៉ានៅបារាំងផងដែរ ស្ថានទូតអាមេរិកបានណែនាំឱ្យពលរដ្ឋអាមេរិកចៀសវាងការធ្វើដំណើរទៅកាន់ទីតាំងដែលមានបាតុកម្មតវ៉ា ឬមានការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំ។ បាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅបារាំងបានផ្ទុះឡើងកាលពីចុងខែកញ្ញាកន្លងទៅ ខណៈរដ្ឋាភិបាលសំឡេងភាគតិចរបស់លោក Macron ប្រកាសបើកកិច្ចពិភាក្សាស្ដីពីការអនុម័តកញ្ចប់ថវិកាឆ្នាំ២០២៧។ ប៉ុន្តែប្រឈមមុខនឹងវិបត្តិបំណុលសាធារណៈ រដ្ឋាភិបាលបារាំងត្រូវស្ថិតនៅក្រោមសម្ពាធក្នុងការកាត់បន្ថយ ការចំណាយដែលប៉ះពាល់ដល់សេវាសាធារណៈមួយចំនួន៕