* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ

31-10-2026 18:55

(ដាក្កា)៖ ប្រទេសបង់ក្លាដែស បានកត់ត្រាពីការកើនឡើងនូវចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម ក្នុងឆ្នាំនេះគិតត្រឹមខែតុលា ខណៈដែលអ្នកជំនាញព្រមានថា ការផ្ទុះឡើងនេះទំនងជាមិនថមថយចុះគួរឱ្យកត់សម្គាល់ឡើយ នៅមុនខែធ្នូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ការផ្ទុះឡើងនៃជំងឺគ្រុនឈាមបណ្តាលឱ្យមនុស្ស ៤១៨នាក់ស្លាប់ និងមានអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង ១៣៣ ០០០នាក់។ សម្រាប់តែខែតុលាតែមួយ មានអ្នកស្លាប់ចំនួន ១៧៣នាក់ ដែលចំនួននេះគឺលើសពីខែកញ្ញាដែលមានអ្នកស្លាប់ ១៤៨នាក់ ហើយធ្វើឱ្យខែតុលាក្លាយជាខែដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងឆ្នាំ២០២៦ គិតរហូតមកទល់ពេលនេះ។

គ្រូពេទ្យបានឱ្យដឹងថា អ្នកជំងឺគ្រុនឈាមជាច្រើនសម្រេចចិត្តចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ លុះត្រាតែពួកគេជួបធ្លាក់ខ្លួនឈឺធ្ងន់រួចទៅហើយ។ លោក Mirza Golam Sarwar នាយកមន្ទីរពេទ្យរដ្ឋមួយក្នុងទីក្រុងដាក្កា និយាយថាមានអ្នកជំងឺគ្រុនឈាមចំនួន ២៧៩នាក់កំពុងទទួលការព្យាបាល ដោយក្នុងនោះអ្នកជំងឺថ្មី ៦៧នាក់បានចូលសម្រាកព្យាបាលក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។

លោក ABM Abdullah ដែលជាអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រ បានលើកឡើងថាការឆ្លងជំងឺដដែលៗ រួមទាំងការពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល គឺជាកត្តាដែលនាំឱ្យមានករណីធ្ងន់ធ្ងរ និងការស្លាប់។ អ្នកជំនាញផ្នែកសុខាភិបាល ព្រមានថា ការចរាចរនៃវីរុសគ្រុនឈាមទាំង ៤ប្រភេទ (serotypes) កំពុងបង្កើនហានិភ័យនៃការកើតជំងឺក្នុងកម្រិតធ្ងន់ធ្ងរ។ អ្នកដែលធ្លាប់ឆ្លងវីរុសប្រភេទមួយហើយ អាចនឹងឆ្លងវីរុសប្រភេទផ្សេងទៀតនៅពេលក្រោយ ដែលធ្វើឱ្យកើនឡើងនូវលទ្ធភាពនៃការវិវត្តទៅជាផលវិបាកធ្ងន់ធ្ងរ។

ប្រទេសបង់ក្លាដែស មិនទាន់មានការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺគ្រុនឈាមនៅឡើយទេ ខណៈអាជ្ញាធរកំពុងពិចារណាលើវិធានការនេះក្នុងរយៈពេលវែង៕