* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ (Video inside)

31-10-2026 22:53

(បែរឡាំង)៖ មនុស្សរាប់ពាន់នាក់ទូទាំងប្រទេសអាល្លឺម៉ង់ បានចូលរួមក្នុងការតវ៉ានៅថ្ងៃសៅរ៍នេះ ខណៈដែលចលនាមួយដឹកនាំដោយយុវជន ដែលទទួលបានការបំផុសគំនិតពីការតវ៉ានៅតំបន់ផ្សេងទៀតក្នុងតំបន់អឺរ៉ុប បាននាំគ្នាដើរហែក្បួនតាមដងផ្លូវ ដើម្បីទាមទាររកលក្ខខណ្ឌអប់រំកាន់តែប្រសើរ និងការធ្វើយ៉ាងណាឱ្យទំនិញចុះថ្លៃវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦។

ការតវ៉ាដែលរៀបចំឡើងដោយក្រុមមួយឈ្មោះ Gen Z regelt ត្រូវបានគ្រោងធ្វើឡើងនៅក្នុងទីក្រុងចំនួន ៣៤ រួមទាំង Berlin, Frankfurt និង Munich។ ក្រុមនេះបានលើកឡើងថា ពួកគេជំទាស់នឹងការកេណ្ឌទាហានដោយបង្ខំ ហើយទាមទារឱ្យមានការវិនិយោគបន្ថែមទៀតលើវិស័យអប់រំ ខណៈដែលយុវជនអាល្លឺម៉ង់ជាច្រើនកំពុងជួបការលំបាកដោយសារការកើនឡើងនៃថ្លៃចំណាយនានា។

តួលេខផ្លូវការនារសៀលថ្ងៃសៅរ៍ បង្ហាញថាចំនួនអ្នកចូលរួមមានកម្រិតទាបជាងចំនួន ១៨២ ០០០នាក់ ដែលក្រុមអ្នករៀបចំរំពឹងទុកពីដំបូង។ ប៉ូលិសនៅទីក្រុង Frankfurt, Munich និង Berlin បានរាយការណ៍ថាមានអ្នកតវ៉ាចំនួន ៦ ០០០នាក់ ខណៈដែលគេហទំព័ររបស់ក្រុមអ្នករៀបចំបានបង្ហាញតួលេខប្រហែល ៣៦ ០០០នាក់។

អាជ្ញាធរអាល្លឺម៉ង់ បានលើកឡើងនូវក្តីសង្ឃឹមថា ការតវ៉ានៅថ្ងៃសៅរ៍នេះដែលចំថ្ងៃបុណ្យ Halloween នឹងប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែបានព្រមានចំពោះការប៉ុនប៉ងរបស់ក្រុមជ្រុលនិយមនានាក្នុងការឆ្លៀតឱកាសកេងចំណេញពីចលនានេះ។ តាមក្រសួងមហាផ្ទៃសហព័ន្ធអាល្លឺម៉ង់ ផ្នែកខ្លះនៃក្រុមឆ្វេងនិយមជ្រុល រួមជាមួយក្រុមមួយចំនួនដែលមានទំនាក់ទំនងជាមួយចលនាជ្រុលនិយមមកពីបរទេស បានរួមគ្នាធ្វើសកម្មភាពដើម្បីប្រមូលការគាំទ្រ៕