* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក Xi Jinping ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាល្លឺម៉ង់

01-11-2026 14:24

(ប៉េកាំង)៖ នៅរសៀលថ្ងៃទី ៣០ ខែតុលា នៅ​ក្រុង​ប៉េកាំង​ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បានជួបពិភាក្សាការងារជាជាមួយលោក​​ Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។

ថ្លែង​ក្នុង​កិច្ច​ជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងនាមជាអង្គភាព​សេដ្ឋកិច្ចធំទី ២ និងទី ៣ លើពិភពលោក ប្រទេសចិន និងអាល្លឺម៉ង់ មានទំនួល​ខុសត្រូវ​ដ៏​សំខាន់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអឺរ៉ុប ព្រមទាំងកំណើនសេដ្ឋកិច្ច​សកល​ប្រកបដោយស្ថិរភាព ។ ប្រទេសទាំងពីរគួរតែពង្រឹង ការប្រាស្រ័យទាក់​ទង ការសម្របសម្រួល និង​សហការ​គ្នា ដើម្បីបង្កើតគំរូថ្មីនៃកិច្ចសហប្រតិបត្តិការ ដោយ​ផ្អែកលើសមភាព ការផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក និងប្រកបដោយ​ស្ថិរភាពយុទ្ធសាស្ត្រ។ ប្រទេស​ទាំងពីរ​គួរបញ្ជូនសញ្ញាវិជ្ជមានដ៏ច្បាស់លាស់ទៅកាន់ពិភពលោក ពោលគឺ ​ការ​​ជ្រើសរើសយកភាពបើកទូលាយ​ជំនួសឱ្យការ​បិទ​ខ្ទប់​ និងជ្រើសរើសយកកិច្ចសហប្រតិបត្តិការជំនួសឱ្យការប្រឈមមុខដាក់គ្នា។ ប្រទេសចិនមាន​ឆន្ទៈ​ធ្វើការ​​ជាមួយអាល្លឺម៉ង់ ដើម្បីបើកទំព័រថ្មីនៃទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចសកល ដែលកាន់តែមានយុត្តិធម៌ និងសមហេតុផល​។

ជា​ការ​ឆ្លើយ​តប​ លោក​ Steinmeier បានថ្លែងថា ប្រទេសអាល្លឺម៉ង់មានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុង​វិស័យនានាដូចជា ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត(AI) និងការការពារបរិស្ថាន ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ។ ភាគីទាំងពីរ អាចដោះស្រាយការ​ខ្វែងគំនិង​គ្នា​​ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការសន្ទនា និងការពិភាក្សា​ ដើម្បីសម្រេចបាននូវការ​ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បី​ក្លាយជាគំរូសម្រាប់ពិភពលោកទាំងមូល។ ប្រទេសអាល្លឺម៉ង់មាន​ឆន្ទៈ​ធ្វើការ​​ជាមួយប្រទេសចិន ដើម្បីរួម​គ្នា​រ៉ាប់​រង​ភារកិច្ចគាំពារ​សន្តិភាព និងការអភិវឌ្ឍពិភពលោក គាំ​ពារ​គោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និង​កិត្យានុភាព​នៃច្បាប់អន្តរជាតិ ក៏​ដូចជា​គាំទ្រពាណិជ្ជកម្មសេរី និងច្បាប់កំណត់​របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងប្រឆាំងគាំពារនិយមនិងសង្គ្រាមពាណិជ្ជកម្ម៕

វិទ្យុមិត្តភាពកម្ពុជាចិន