* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកស្រី Peng Liyuan ភរិយារបស់​លោក​ Xi Jinping ប្រធាន​រដ្ឋ​ចិន ជួប​សន្ទនា​និង​ពិសាតែ​ជា​មួយ​លោកស្រី​ Buedenbender ភរិយារបស់ប្រធានាធិបតី​អាល្លឺម៉ង់

01-11-2026 15:33

(ប៉េកាំង)៖ នៅរសៀល​ថ្ងៃ​ទី​៣០​ខែ​តុលា​ លោកស្រី Peng Liyuan ភរិយារបស់​លោក​ Xi Jinping​ ប្រធាន​រដ្ឋ​ចិនបានជួប​សន្ទនា​និង​ពិសាតែ​ជាមួយ​លោកស្រី​ Buedenbender ភរិយារបស់លោកSteinmeier​​ ប្រធានាធិបតី​អាល្លឺម៉ង់ដែល​កំពុង​បំពេញ​ទស្សនកិច្ចផ្លូវ​ដ្ឋ​​នៅ​ប្រទេស​ចិន​នៅទីក្រុង​ប៉េកាំង​។

លោកស្រី Peng Liyuan បាន​រំលឹក​ឡើង​វិញ​យ៉ាងសប្បាយ​​រីករាយអំ​ពី​ទិដ្ឋភាពអម​​ដំណើរ​​​ទស្សនកិច្ចរបស់​លោក​ Xi Jinping ប្រធាន​រដ្ឋ​ចិន​នៅ​ប្រទេស​អាល្លឺម៉ង់​ កាលពី​ឆ្នាំ​២០១៧​ ហើយ​បានកោតសរសើរ​លោកស្រី Buedenbender ដែល​បាន​យកចិត្តទុកដាក់រយៈពេល​វែង​ចំពោះ​ការធានា​សិទ្ធិ និងផល​ប្រយោជន៍​របស់​ស្រ្តី​និង​កុមារ​។ ភរិយា​របស់​ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​ពីរ​បាន​ទស្សនា និង​​​ចាប់អារម្មណ៍ខ្លាំងណាស់ទៅ​លើ​ខ្សែ​វីដេអូ​ខ្លី​នៃ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជននៃប្រទេស​ទាំងពីរ​​។ លោកស្រី Peng Liyuan បាន​ថ្លែងថា​ កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការ​អប់​រំ​និង​វប្បធម៌​រវាង​ចិន​និង​អាល្លឺ​ម៉ង់​មាន​ភាព​សម្បូរ​បែប​ ដោយរំពឹង​ទុកថា​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​អាច​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​ បង្កើន​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ដូចជា​​ជំរុញ​ការ​ផ្សារ​ភ្ជាប់​ដួង​ចិត្ត​គ្នា​រវាង​ប្រជាជន និងប្រជាជន​។

លោក​ស្រី​ Buedenbender ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រចំពោះ​ការ​ទទួល​បដិសណ្ឋា​រកិច្ច​ប្រកប​ដោយភាព​កក់​ក្តៅ និង​ការ​រៀប​ចំ​យ៉ាង​ល្អិតល្អន់របស់​លោកស្រី​ Peng Liyuan និងបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការងាររបស់លោកស្រី Peng Liyuan ក្នុងការលើកកម្ពស់ការផ្លាស់ប្តូររវាង​ប្រជាជន​និ​ងប្រជាជន ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសចិន​ ។ ​​លោកស្រីបានបង្ហាញ​ពី​​ឆន្ទៈក្នុង​ការ​ចូលរួមចំណែកដល់ការពង្រឹង កិច្ចសហប្រតិបត្តិការ​ររវាងភាគីទាំងពីរលើ​វិស័យ​ពាក់​ព័ន្ធ​ដូចជា​បុព្វហេតុស្រ្តី​និង​កុមារជាដើម​​ និង​បង្កើន​ចំណងមិត្ត​ភាព​របស់​ប្រជាជន​នៃ​​ប្រទេស​ទាំងពីរ​៕

វិទ្យុមិត្តភាពកម្ពុជាចិន