* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពយូរអង្វែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៊ីវាយប្រហារធ្វើឱ្យរាប់សែននាក់នៅអ៊ុយក្រែនដាច់ភ្លើង ខណៈដ្រូនអ៊ុយក្រែនបំផ្លាញរោងចក្រមួយនៅរុស្ស៊ី

01-11-2026 18:55

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានប្រកាសនៅថ្ងៃទី១ វិច្ឆិកាថា ការវាយប្រហារដោយកងទ័ពរុស្ស៊ីបានធ្វើឱ្យប្រជាជនរាប់សែននាក់ នៅក្នុងតំបន់ចំនួន៤ ត្រូវដាច់ចរន្តអគ្គិសនី ហើយលោកក៏បានលើកឡើងពីការខ្វះខាតគ្រាប់មីស៊ីលស្កាត់ចាប់ (interceptors) សម្រាប់ការពារការវាយប្រហារទាំងនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ខាងរុស្ស៊ីវិញ ក្រសួងការពារជាតិអះអាងថា បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន២៣៥ គ្រឿង ខណៈអភិបាលតំបន់ Nizhny Novgorod លោក Gleb Nikitin បានឱ្យដឹងថា ការវាយប្រហារដោយដ្រូនបានធ្វើឱ្យរោងចក្រឧស្សាហកម្មមួយខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ដែលមានរោងចក្រចម្រាញ់ប្រេង NORSI។ ដ្រូនអ៊ុយក្រែនក៏បានវាយប្រហាររោងចក្រ Kamensky នៅតំបន់ Rostov ផងដែរ។

ចំណែកកងទ័ពអាកាសអ៊ុយក្រែនវិញ បានឱ្យដឹងថា បានបាញ់ទម្លាក់ដ្រូនរុស្ស៊ីចំនួន៣៧១ គ្រឿង ក្នុងចំណោម៤៣៣ គ្រឿងដែលរុស្ស៊ីបាញ់មកក្នុងយប់មួយ ហើយរដ្ឋធានីកៀវក៏ត្រូវបានប្រកាសអាសន្នដោយសារដ្រូនរហូតដល់៦ដង។ គួរបញ្ជាក់ថា ថ្ងៃទី១ វិច្ឆិកា ជាថ្ងៃចុងក្រោយនៃបទឈប់បាញ់គ្នាក្នុងតំបន់ Oleshky រយៈពេល៦ថ្ងៃ ដែលភាគីទាំងពីរបានយល់ព្រមគ្នាសម្រាប់តែតំបន់នោះប៉ុណ្ណោះ៕