* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមអ្នកចរចាអ៊ីរ៉ង់ បន្តពិភាក្សានៅទីក្រុងដូហាឈានចូលថ្ងៃទី៣ ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអាមេរិក

01-11-2026 19:47

(ដូហា)៖ មន្ត្រីម្នាក់ដែលដឹងពីកិច្ចពិភាក្សាបានទម្លាយថា ក្រុមអ្នកចរចាអ៊ីរ៉ង់កំពុងស្ថិតនៅក្នុងទីក្រុងដូហា នៅថ្ងៃអាទិត្យនេះ ដើម្បីបន្តកិច្ចចរចាជាមួយអ្នកសម្របសម្រួលកាតាឈានចូលថ្ងៃទី៣ ជាប់ៗគ្នា ក្នុងគោលបំណងជំរុញឱ្យមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

អ្នកសម្របសម្រួលកាតាបានទៅជួបពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់នៅទីក្រុងតេហេរ៉ង់កាលពីថ្ងៃសុក្រ មុនប្តូរទីតាំងចរចាមកទីក្រុងដូហាកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយមានការទាក់ទងជាប្រចាំជាមួយទីក្រុងវ៉ាស៊ីនតោន។ កិច្ចចរចានេះធ្វើឡើងចំពេលមានក្តីបារម្ភថា ជម្លោះរយៈពេល ៨ខែមកនេះ អាចនឹងផ្ទុះឡើងកាន់តែខ្លាំងនៅក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយ ទោះបីប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថានឹងមិនវាយប្រហារអ៊ីរ៉ង់មុនការបោះឆ្នោត ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ ថាលោក ត្រាំ ចង់ដោះស្រាយជម្លោះតាមផ្លូវការទូតជាងក៏ដោយ។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតថា ខ្លួននឹងវាយបកលើគោលដៅអាមេរិក និងអ៊ីស្រាអែលនៅតាមប្រទេសជិតខាង ប្រសិនបើរងការវាយប្រហារជាថ្មី ខណៈសង្គ្រាមនេះកំពុងបន្តរំខានដល់ការផ្គត់ផ្គង់ប្រេងសកល។ កាលពីថ្ងៃសៅរ៍ម្សិលមិញ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា ម៉ូជតាបា ខាមេនេអ៊ី (Ayatollah Mojtaba Khamenei) ក៏បានបញ្ជាឱ្យកងទ័ពត្រៀមលក្ខណៈឆ្លើយតបចំពោះរាល់ការវាយប្រហារ ហើយយោធាអ៊ីរ៉ង់បានប្រកាសបង្កើនការត្រៀមប្រយុទ្ធរបស់ខ្លួនភ្លាមៗផងដែរ៕