* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បារាំងបើកការស៊ើបអង្កេតបទប៉ុនប៉ងសម្លាប់ ក្រោយមានអ្នកគប់គ្រាប់បែកប្រេងសាំងដាក់កងកម្លាំងសន្តិសុខក្នុងបាតុកម្ម (Video inside)

01-11-2026 20:54

(ប៉ារីស)៖ រដ្ឋអាជ្ញាបារាំងបានបើកការស៊ើបអង្កេតបទប៉ុនប៉ងសម្លាប់មនុស្ស ក្រោយមានអ្នកគប់គ្រាប់បែកប្រេងសាំងដាក់កងកម្លាំងសន្តិសុខ ក្នុងបាតុកម្មនៅប៉ារីសកាលពីថ្ងៃសៅរ៍ ដែលជាសប្តាហ៍ទី៣ នៃការតវ៉ាប្រឆាំងនឹងការឡើងថ្លៃជីវភាពរស់នៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ស្នងការដ្ឋានប៉ូលិសប៉ារីសឲ្យដឹងថា មានមនុស្សរាប់រយនាក់បានវាយប្រហារកងកម្លាំងសន្តិសុខដោយប្រើវត្ថុគប់ផ្សេងៗ រួមទាំងគ្រាប់បែកប្រេងសាំង ខណៈការិយាល័យរដ្ឋអាជ្ញាបញ្ជាក់ថា ឧបករណ៍ផ្ទុះត្រូវបានគប់ទៅលើទាហានអាវុធជាតិប្រមាណ១៥នាក់ និងមន្ត្រីប៉ូលិស ហើយអ្នករបួសខ្លះមានរលាកថ្នាក់ទី២។ រហូតមកដល់ពេលនេះ មិនទាន់មានជនសង្ស័យណាត្រូវបានចាប់ខ្លួនទេ ខណៈអ្នកស៊ើបអង្កេតកំពុងស្វែងរកអ្នកទទួលខុសត្រូវ។

គួរបញ្ជាក់ថា បាតុកម្មដែលមានមនុស្សរាប់សែននាក់ចូលរួមនេះ បានបង្កឲ្យមានការប៉ះទង្គិចគ្នានៅប៉ារីស និងទីក្រុងមួយចំនួនទៀត ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បានថ្កោលទោសអំពើហិង្សាកម្រិត «មិនធម្មតា» របស់ក្រុមអ្នកបង្កចលាចលមួយចំនួន៕