* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កងទ័ពអ៊ីរ៉ង់ ព្រមានថា សង្គ្រាមថ្មីណាមួយជាមួយអាមេរិក អាចអូសបន្លាយយូរជាងជម្លោះលើកមុន (Video inside)

01-11-2026 22:04

(តេហេរ៉ង់)៖ កងទ័ពអ៊ីរ៉ង់បានព្រមាននៅថ្ងៃអាទិត្យនេះថា សង្គ្រាមថ្មីណាមួយជាមួយសហរដ្ឋអាមេរិក អាចនឹងអូសបន្លាយពេលយូរជាងជម្លោះលើកមុន ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនមែនជាអ្នកកំណត់រយៈពេល ឬលក្ខខណ្ឌនៃការបញ្ចប់សង្គ្រាមនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ អ្នកនាំពាក្យកងទ័ព លោក ម៉ូហាម៉ាត់ អាក្រាមីនៀ (Mohammad Akraminia) បានថ្លែងបែបនេះដោយសំដៅលើដំណាក់កាលប្រយុទ្ធគ្នាដ៏ក្តៅគគុកនៃសង្គ្រាមដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ សម្លាប់មេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមេនេអ៊ី (Ayatollah Ali Khamenei) ហើយអ៊ីរ៉ង់ រួមទាំងក្រុមប្រដាប់អាវុធគាំទ្រដោយខ្លួននៅលីបង់ និងយេម៉ែន បានបាញ់មីស៊ីល និងដ្រូនវាយបកវិញពេញតំបន់។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក មេហ៍ដាដ អាក់ឡាហ្គី (Mehrdad Akhlaghi) ក៏បានព្រមាននៅថ្ងៃអាទិត្យនេះដែរថា អ៊ីរ៉ង់នឹងវាយបកវិញយ៉ាងម៉ឺងម៉ាត់ និងសមាមាត្រចំពោះរាល់ការវាយប្រហារ ខណៈអ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក ហូសេន ម៉ូហេប៊ី (Hossein Mohebbi) បានបន្ទរតាមសាររបស់មេដឹកនាំកំពូលថ្មី លោក អាយ៉ាតូឡា ម៉ូជតាបា ខាមេនេអ៊ី (Ayatollah Mojtaba Khamenei) ថា នៅក្នុងជម្លោះជាមួយអាមេរិក នឹងមិនមានការកំណត់ព្រំដែនភូមិសាស្ត្រក្នុងការវាយប្រហារបង្កការខូចខាតដល់សត្រូវនោះឡើយ។

គួរបញ្ជាក់ថា ការព្រមានជាបន្តបន្ទាប់របស់មេដឹកនាំយោធាអ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ម្សិលមិញថា សហរដ្ឋអាមេរិកបានកម្ទេចកម្លាំងយោធា និងទីតាំងនុយក្លេអ៊ែរភាគច្រើនរបស់អ៊ីរ៉ង់រួចទៅហើយ ប៉ុន្តែនៅសល់គោលដៅ «មួយ ឬពីរកន្លែងទៀត» ដែលអាមេរិកត្រូវចាត់ការបង្ហើយ ហើយអាចធ្វើទៅបានក្នុងរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ៕