* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ (Video inside)

02-11-2026 10:43

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថាសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះគឺជាការហាត់សមធ្វើសង្រ្គាមនុយក្លេអ៊ែរ ដែលមានគោលដៅលើប្រទេសរបស់ខ្លួន ហើយបានប្ដេជ្ញាពន្លឿនកិច្ចប្រឹងប្រែងដើម្បីពង្រឹងកម្លាំងនុយក្លេអ៊ែរឱ្យកាន់តែខ្លាំងក្លា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក Kim Jong Sik ជានាយករងម្នាក់ក្នុងនាយកដ្ឋាននៃគណបក្សពលករកូរ៉េ បាននិយាយថាសមយុទ្ធ Iron Mace បានបង្ហាញថាសហរដ្ឋអាមេរិក នៅតែមានចេតនាអាក្រក់ចង់សម្លុតគំរាមកូរ៉េខាងជើងដោយនុយក្លេអ៊ែរ ហើយថាការគំរាមកំហែងបែបនេះបាននិងកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តាមលោក Kim Jong Sik សមយុទ្ធ Iron Mace និងសមយុទ្ធយោធាដទៃទៀតរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់ផងដែរពីភាពចាំបាច់ក្នុងការពង្រឹងកងកម្លាំងនុយក្លេអ៊ែរឱ្យកាន់តែខ្លាំងក្លាក្នុងល្បឿនយ៉ាងលឿន។

គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង សមយុទ្ធ Iron Mace រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាសមយុទ្ធមួយមានគោលដៅធ្វើសមាហរណកម្មសមត្ថភាពនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ជាមួយកងកម្លាំងកូរ៉េខាងត្បូង ហើយសមយុទ្ធនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលាកន្លងទៅនេះ។ ភាពតានតឹងរវាងកូរ៉េទាំង២ បាននិងកំពុងកើនឡើងបន្ទាប់ពីមានហេតុការណ៍ផ្ទុះគ្រាប់មីននៅឯតំបន់ព្រំដែនគ្មានយោធាដែលបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង២នាក់រងរបួសធ្ងន់ កាលពីខែកញ្ញាកន្លងទៅ។ ទីក្រុងសេអ៊ូលបានអះអាងថាគ្រាប់មីនដែលបានផ្ទុះ នោះជារបស់កូរ៉េខាងជើង និងទទូចឱ្យព្យុងយ៉ាងសូមទោស។

តែកូរ៉េខាងជើងបានប្រកែក ហើយបានគំរាមថានឹងចាប់ផ្ដើមដំណើរការឡើងវិញប្រព័ន្ធបំពងសំឡេងរិះគន់កូរ៉េខាងត្បូងនៅតំបន់ព្រំដែននៅចុងខែតុលា។ ប៉ុន្តែគិតត្រឹមថ្ងៃចន្ទនេះ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាមិនទាន់សញ្ញាបង្ហាញថាកូរ៉េខាងជើងអនុវត្តតាមពាក្យគំរាមនៅឡើយទេ៕