* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ (Video inside)

02-11-2026 11:16

(ញូវយ៉ក)៖ កាលពីថ្ងៃអាទិត្យទី១ ខែវិច្ឆិកា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បានថ្លែងថាបេសកកម្មរក្សាសន្តិភាពរបស់ UN នៅក្នុងតំបន់សាហារ៉ាខាងលិច ដែលមានរយៈពេល ៣៥ឆ្នាំមកហើយនោះ នឹងត្រូវបញ្ចប់ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ មិនអាចបន្តអាណត្តិបេសកកម្មនេះបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ប្រទេសម៉ារ៉ុក ដែលអះអាងថាទឹកដីសាហារ៉ាខាងលិចជាកម្មសិទ្ធិរបស់ខ្លួន បានស្វាគមន៍ចំពោះការសម្រេចនេះ ខណៈភាគីជំទាស់នឹងម៉ារ៉ុក គឺក្រុមរណសិរ្ស Polisario Front គាំទ្រដោយប្រទេសអាល់ហ្សេរី បានបង្ហាញក្តីបារម្ភ។ បេសកម្មរក្សាសន្តិភាពមួយ ដែលគេស្គាល់ថា MINURSO បានស្ថិតនៅទីនោះ ចាប់តាំងពីមានបទឈប់បាញ់សម្របសម្រួលដោយ UN ឆ្នាំ១៩៩១។

លោក Antonio Guterres បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ យ៉ាងដូច្នេះថា ថ្ងៃទី១ ខែវិច្ឆិកា នឹងក្លាយថ្ងៃចាប់ផ្តើមដំណាក់កាលបញ្ចប់បេសកកម្ម UN ជាផ្លូវការ ដោយសម្ភារៈទ្រព្យសម្បត្តិផ្សេងៗ ត្រូវដឹកជញ្ជូនត្រឡប់ទៅកាន់ប្រទេសនានា ដែលបានបញ្ជូនកងកម្លាំងមកចូលរួមក្នុងបេសកកម្មនេះវិញ។

គួរបញ្ជាក់ថា ការបញ្ចប់បេសកកម្មរក្សាសន្តិភាព បានកើតឡើងមួយឆ្នាំបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ UN អនុម័តលើសេចក្តីសម្រេចមួយ ដែលតាក់តែងឡើងដោយសហរដ្ឋអាមេរិក។ សេចក្តីសម្រេចនេះបានទទួលយកផែនការរបស់ទីក្រុង Rabat ដែលស្នើឱ្យផ្តល់ស្វ័យភាពដល់ទឹកដីនោះ ក្រោមអធិបតេយ្យភាពរបស់ប្រទេសម៉ារ៉ុក ដោយចាត់ទុកថាវាជាដំណោះស្រាយសមស្របបំផុត ចំពោះជម្លោះ៕