* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទាហានកូរ៉េខាងត្បូងម្នាក់ស្លាប់នៅអង្គភាពជួរមុខ ប៉ុន្តែមិនទាន់ដឹងមូលហេតុច្បាស់ ចំពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង (Video inside)

02-11-2026 14:07

(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ទាហានកូរ៉េខាងត្បូងម្នាក់ បានស្លាប់និងដោយមានរងរបួសខាងក្រៅរាងកាយ នៅឯអង្គភាពយោធាជួរមុខមួយ ក្នុងទីក្រុង Cheorwon ក្បែរព្រំប្រទល់កូរ៉េខាងជើង នាព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងបានបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតទាំងយោធានិងស៊ីវិល កំពុងពិនិត្យមើលមូលហេតុ និងកាលៈទេសៈជាក់លាក់ ជុំវិញការស្លាប់របស់ពលទាហានខាងលើ។ ភ្លាមៗ វាមិនទាន់ច្បាស់នៅឡើយទេថា ការស្លាប់របស់កងទ័ពកូរ៉េខាងត្បូងម្នាក់នេះ មានជាប់ពាក់ព័ន្ធទៅនឹងភាពតានតឹងដែលកំពុងកើនឡើង នៅតាមព្រំដែនឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា ករណីខាងលើនេះកើតឡើង ចំពេលមួយដែលភាពតានតឹងតាមព្រំប្រទល់រវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងកើនឡើងខ្លាំង ចាប់តាំងតែពីទាហានកូរ៉េខាងត្បូង ៣នាក់ បានរងរបួសដោយសារការផ្ទុះមីន នៅចំណុចភាគខាងត្បូងនៃខ្សែព្រំដែអន្តរកូរ៉េ កាលពីថ្ងៃទី២១ ខែកញ្ញា។ យោធាកូរ៉េខាងត្បូង បាននិយាយថា មីនដែលបង្កឱ្យមានការផ្ទុះកាលពីខែកញ្ញា ត្រូវបានដាក់ពង្រាយដោយកូរ៉េខាងជើង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងការការពារតាមព្រំដែន ចាប់តាំងពីឆ្នាំ២០២៤ មក។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់នោះ៕