* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ (Video inside)

02-11-2026 16:00

(ប៉េកាំង)៖ ក្នុងពេលជួបព្រះចៅស៊ូលតង់ Haitham bin Tariq al-Said នៃប្រទេសអូម៉ង់ នាថ្ងៃចន្ទ ទី២ ខែវិច្ឆិកា លោកប្រធានាធិបតី លោក ស៉ី ជីនពីង បាននិយាយថា តំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ មិនគួរក្លាយជាសមរភូមិសម្រាប់ការប្រកួតប្រជែងនៃមហាអំណាច ហើយចិនមានឆន្ទៈសហការជាមួយបណ្តាប្រទេសអារ៉ាប់ ដើម្បីសម្រេចសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័តមាន Reuters។

លោក ស៉ី គូសបញ្ជាក់ថា «ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។ តំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ មិនគួរក្លាយជាសង្វៀនសម្រាប់គូប្រជែងមហាអំណាច និងជម្លោះភូមិសាស្ត្រនយោបាយទេ។ សន្តិភាព និងស្ថិរភាពក្នុងតំបន់ទាមទារការចិញ្ចឹមបីបាច់ និងការពារដោយភាគីទាំងអស់»។

លោកបន្ថែមថា ចិនមានឆន្ទៈពង្រឹងការទំនាក់ទំនង និងការសម្របសម្រួលជាមួយបណ្តាប្រទេសអារ៉ាប់ រួមទាំងរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដើម្បីរួមគ្នាធ្វើការឆ្ពោះទៅរកការស្តារសន្តិភាព និងសម្រេចបាននូវស្ថិរភាព និងសន្តិសុខប្រកបដោយនិរន្តរភាព។ ដោយឡែក ព្រះចៅស៊ូលតង់ Haitham បានប្រាប់លោក ស៉ី ថារដ្ឋាភិបាលអូម៉ង់មានការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះគោលជំហររបស់ចិនជុំវិញបញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធនឹងតំបន់នេះ។

គួរបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូម៉ង់ ដោយទំនាក់ទំនងផ្នែកទេសចរណ៍ និងធុរកិច្ចត្រូវបានជំរុញឱ្យកាន់តែខ្លាំងឡើង តាមរយៈជើងហោះហើរត្រង់រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្កាត (Muscat) ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។ អូម៉ង់ដែលអ្នកនាំចេញប្រេងឆៅ និងផលិតផលថាមពលទៅកាន់ចិន ក៏កំពុងស្វែងរកការពង្រឹងបន្ថែមទៀត នូវខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលកកើតឡើងវិញ និងពាណិជ្ជកម្មឌីជីថល៕