* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយព្រះចៅស៊ុលតង់ Haytham ព្រះមហាក្សត្រនៃប្រទេសអូម៉ង់

02-11-2026 16:58

(ប៉េកាំង)៖ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ជាមួយព្រះចៅស៊ុលតង់ Haytham ព្រះមហាក្សត្រនៃប្រទេសអូម៉ង់ ដែលបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។​

លោកXi Jinpingបានលើកឡើងថា មិត្តភាពរវាងចិននិងអូម៉ង់មានប្រវត្តិសាស្ត្រយូរលង់ និងមានមូលដ្ឋានដ៏ជ្រាលជ្រៅ​និងរឹងមាំ ហើយមានអនាគតអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរមានទំនុកចិត្តខាងនយោបាយកាន់តែរឹងមាំ និងទទួលបានលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះយ៉ាងច្រើន ហើយចំណងមិត្តភាពប្រពៃណីក៏កាន់តែស៊ីជម្រៅ។ ភាគីចិនមានឆន្ទៈធ្វើការជាមួយអូម៉ង់ ដើម្បីជំរុញឱ្យទំនាក់នងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងដល់កម្រិតកាន់តែខ្ពស់ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកសម្រាប់សន្តិភាព ស្ថិរភាព និងភាពរុងរឿងក្នុងតំបន់ផងដែរ។

ជាការឆ្លើយតប ព្រះចៅស៊ុលតង់Haytham បានមានព្រះបន្ទលថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋXi Jinping ប្រទេសចិនបានក្លាយទៅជាប្រទេសធំខាងនយោបាយនិងសេដ្ឋកិច្ចលើពិភពលោក និងរួមចំណែកយ៉ាងសំខាន់សម្រាប់ភាពរុងរឿងនិងស្ថិរភាពជាសកល។ អូម៉ង់ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនមួយ និងគាំទ្រចិនគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីផងដែរ។ ខ្ញុំសង្ឃឹមថាចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាទីចាប់ផ្តើមមួយ ដើម្បីស្វែងរកកាលានុវត្តភាពកិច្ចសហប្រតិបត្តិការកាន់តែច្រើន ព្រមនិងកសាងទំនាក់ទំនងភាពជាដៃគូឆ្ពោះទៅអនាគត ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអូម៉ង់និងចិនទទួលបានការអភិវឌ្ឍកាន់តែធំ៕

វិទ្យុមិត្តភាពកម្ពុជាចិន