* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល

02-11-2026 19:23

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងគាំទ្រឱ្យមានការបើកការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់ទ្វីបអឺរ៉ុបយ៉ាងឆាប់រហ័សឡើងវិញ តាមរយៈប្រព័ន្ធបំពង់បង្ហូរឆ្លងកាត់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃកិច្ចចរចាដើម្បីសម្រេចបានបទឈប់បាញ់លើវិស័យថាមពលនៅមុនរដូវរងាចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់សេចក្តីរាយការណ៍របស់កាសែត Wall Street Journal នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ផ្អែកតាមមន្ត្រីអាមេរិក អឺរ៉ុប និងអ៊ុយក្រែន គំនិតផ្តួចផ្តើមដែលលើកឡើងដោយបេសកជនអាមេរិក លោក ចារ៉េដ ឃូស្នឺ (Jared Kushner) និងលោក ស្ទីវ វីតកហ្វ (Steve Witkoff) នេះ នឹងអនុញ្ញាតឱ្យលក់ឧស្ម័នរុស្ស៊ីតាមរយៈអន្តរការីអាមេរិកដើម្បីចៀសវាងទណ្ឌកម្មរបស់អឺរ៉ុប ដោយតម្រូវឱ្យរុស្ស៊ីដាក់ប្រាក់ចំណូលពីការលក់ឧស្ម័នទៅក្នុងគណនីតម្កល់នៅប្រទេសទីបី ដើម្បីកុំឱ្យវិមានក្រឹមឡាំងយកទៅចំណាយលើសង្គ្រាម ខណៈអ៊ុយក្រែនក៏ទទួលបានចំណូលពីថ្លៃឆ្លងកាត់បំពង់បង្ហូរផងដែរ។ ក្រុមអ្នកចរចាអាមេរិកយល់ឃើញថា ការវិលត្រឡប់របស់រុស្ស៊ីចូលទៅកាន់ទីផ្សារឧស្ម័នអឺរ៉ុបតាមបំពង់បង្ហូរដែលបានបិទតាំងពីខែមករា ឆ្នាំ២០២៥ នឹងក្លាយជាកម្លាំងទឹកចិត្តដ៏ធំដើម្បីទាក់ទាញឱ្យប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន យល់ព្រមលើបទឈប់បាញ់ថាមពល មុនកិច្ចចរចាសន្តិភាពត្រីភាគីនៅទីក្រុងអាប៊ូដាប៊ី នាពាក់កណ្តាលខែវិច្ឆិកាខាងមុខ ព្រមទាំងជួយបញ្ចុះតម្លៃថាមពលនៅអឺរ៉ុបដែលបានចំណាយកើនឡើងបន្ថែមដល់ទៅ ១០០ពាន់លានអឺរ៉ូ ដោយសារផលប៉ះពាល់ពីសង្គ្រាមជាមួយអ៊ីរ៉ង់។

គួរបញ្ជាក់ថា ផែនការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នេះ កំពុងប្រឈមនឹងការជំទាស់យ៉ាងខ្លាំងពីបណ្តាប្រទេសអឺរ៉ុប ដែលបានអនុម័តច្បាប់បញ្ឈប់ការនាំចូលឧស្ម័នរុស្ស៊ីទាំងស្រុងត្រឹមដំណាច់ឆ្នាំ២០២៧ និងចាត់ទុកការពឹងផ្អែកលើថាមពលរុស្ស៊ីថាជាហានិភ័យសន្តិសុខជាតិ។ ទោះជាយ៉ាងណា ក្រុមអ្នកការទូតមើលឃើញថា អឺរ៉ុបអាចនឹងបន្ទន់ជំហរប្រសិនបើទីក្រុងកៀវគាំទ្រផែនការនេះ ដើម្បីបញ្ចៀសវិបត្តិដាច់ចរន្តអគ្គិសនី និងមហន្តរាយមនុស្សធម៌ក្នុងរដូវរងា ខណៈអ៊ុយក្រែនកំពុងខ្វះខាតមីស៊ីលការពារដែនអាកាស Patriot យ៉ាងធ្ងន់ធ្ងរ ហើយទើបតែចាប់ផ្តើមវាយប្រហារលើរោងចក្រចម្រាញ់ប្រេងធំៗទាំង ៣ របស់រុស្ស៊ីឡើងវិញកាលពីចុងសប្តាហ៍កន្លងទៅ ក្រោយពេលរុស្ស៊ីនៅតែបន្តវាយប្រហារឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន៕