* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ត្រាំ ឱ្យសញ្ញាថាអាចនឹងមានកិច្ចព្រមព្រៀងឆាប់ៗ ខណៈអាមេរិកវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់

03-11-2026 09:46

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យសញ្ញាពីភាពរីកចម្រើនក្នុងកិច្ចចរចាជាមួយអ៉ីរ៉ង់ដើម្បីបញ្ចៀសការវិលត្រឡប់ទៅរកសង្រ្គាម ខណៈតេហេរ៉ង់និយាយថាកិច្ចចរចាកំពុងបន្តដំណើរការទៅមុខ និងស្នើបើកច្រកសមុទ្រ Hormuz នៅក្រោមលក្ខខណ្ឌមួយចំនួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់របស់លោក ដូណាល់ ត្រាំ នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ធ្វើឡើងចំពេលប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍នៅថ្ងៃចន្ទថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់។ នេះជាការវាយប្រហារចុងក្រោយបំផុតមួយដែលស្ថិតនៅក្នុងចំណោមការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ទ្រង់ទ្រាយតូចរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។

តាមសារព័័ត៌មានអាមេរិកនេះដដែល ការវាយប្រហារលើខាងត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយតូច និងមានគោលដៅរក្សាការសម្ងាត់ ធ្វើដូច្នេះដើម្បីចៀសវាងការបញ្ជូន សញ្ញាពីចេតនាណាមួយក្នុងការចាប់ផ្ដើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៉ីរ៉ង់។ ក៏ប៉ុន្តែ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកភ្លាមៗ មិនបានឆ្លើយតបទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយនោះទេ។

តាមលោក ត្រាំ កិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់អាចនឹងកើតឡើងក្នុងពេលឆាប់ៗ ហើយថាអ៉ីរ៉ង់ចង់ផ្សះផ្សាបិទបញ្ចប់សង្រ្គាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ព្រមពេលជាមួយគ្នា អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏បានលើកឡើងផងដែរថារូបលោក និងលោក ​ត្រាំ មានសុទិដ្ឋិនិយមចំពោះការឆ្ពោះទៅរកកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់។ «យើងពិតជាសម្រេចបានភាពរីកចម្រើនមួយចំនួន។ យើងនឹងបានឃើញថាតើយើងអាចនឹងសម្រេចបានភាពរីកចម្រើនមួយចំនួនបន្ថែមទៀតឬក៏យ៉ាងណា»? នេះជាការគូសបញ្ជាក់របស់លោក JD Vance កាលពីថ្ងៃចន្ទ មួយថ្ងៃមុននឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅថ្ងៃអង្គារសប្ដាហ៍នេះ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានទទួលស្គាល់កាលពីថ្ងៃចន្ទថាកិច្ចចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនបាន និងកំពុងដំណើរការតាមរយៈក្រុមអ្នកសម្របសម្រួល។ ចិនឯណោះវិញ ក៏បានជំរុញឱ្យត្រឡប់ទៅរកិច្ចចរចាវិញផងដែរ ខណៈប្រមុខសន្តិសុខរបស់អ៉ីរ៉ង់បានពិភាក្សាអំពីជម្លោះជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។

ប៉ុន្តែគេមិនទាន់ច្បាស់នៅឡើយទេថាតើសេចក្ដីរាយការណ៍ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកោះ Qeshm របស់អ៉ីរ៉ង់ នឹងនាំទៅរក កិច្ចព្រមព្រៀង ឬការវិលត្រឡប់ទៅសង្រ្គាមវិញឬក៏យ៉ាងណាឡើយ៕