* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ម៉ាឡេស៊ី នឹងបើកកិច្ចប្រជុំដើម្បីត្រៀមខ្លួន ឆ្លើយតបការកើនឡើងការគំរាមកំហែងផ្នែកសាយប័រ និងភូមិសាស្រ្តនយោបាយ (Video inside)

03-11-2026 13:19

(គូឡាឡាំពួ)៖ នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថាប័នសំខាន់ៗនៃប្រទេសម៉ាឡេស៉ី នឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ដែលផ្តោតទៅលើ​ការត្រៀមខ្លួន ដើម្បីទប់ទល់ប្រឆាំងការគំរាមកំហែងផ្នែកសន្តិសុខសាយប័រ (cyber) និងភូមិសាស្រ្តនយោបាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៉ី លោក Anwar Ibrahim បាននិយាយថា អគ្គលេខាធិការរដ្ឋាភិបាលម៉ាឡេស៊ី និងទេសាភិបាលធនាគារកណ្តាល នឹងបើកកិច្ចប្រជុំដោយឡែកពីគ្នា ជាមួយបណ្តាក្រសួងនិងស្ថាប័នហិរញ្ញវត្ថុ ដើម្បីត្រៀមលក្ខណៈប្រទេស ទប់ទល់នឹងការគំរាមកំហែងផ្សេងៗ ដែលអាចកើតមានឡើង។

លោកនាយករដ្ឋមន្ត្រី Anwar បានលើកឡើងដូចខាងលើ ឆ្លើយតបទៅនឹងការដែលសហភាពអឺរ៉ុប ព្រមទាំងប្រទេសមួយចំនួនទៀត ដូចជាកាណាដា និងជប៉ុន ជាដើម បាននាំគ្នាចេញសេចក្តីណែនាំ នាពេលថ្មីៗនេះ ឱ្យប្រជាជានស្តុកទុកស្បៀងអាហារ និងសម្ភារចាំបាច់ផ្សេងៗ ដើម្បីត្រៀមសម្រាប់គ្រាអាសន្នណាមួយ និងបន្ទាប់ពីការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិត បានធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅទូទាំងអឺរ៉ុបនិងពិភពនៃលោកខាងលិច រួមទាំងប្រព័ន្ធរដ្ឋបាលរបស់ប្រទេសទាំងនោះផងដែរ។

ក្នុងសុន្ទរកថាមួយនៅសភាម៉ាឡេស៉ី លោក Anwar បាននិយាយដូច្នេះថា «យើងនៅតែបន្តតាមដានការវិវត្តផ្សេងៗទៀត។ ការវិវត្តទាំងនោះរួមមានភាពតានតឹងនៅមជ្ឈិមបូព៌ា ស្ថានការណ៍នៅយេម៉ែន និងសមុទ្រក្រហម ព្រមទាំងការគំរាមកំហែងផ្នែកសន្តិសុខ ដែលកំពុងកើតឡើងនៅអឺរ៉ុប។ ស្ថានការណ៍ទាំងនេះបង្ហាញថា វិបត្តិនៅក្រៅស្រុកក៏អាចប៉ះពាល់ដល់ សុវត្ថិភាពប្រជាពលរដ្ឋ ស្ថិរភាពសេដ្ឋកិច្ច និងផលប្រយោជន៍ជាតិរបស់យើងផងដែរ»។

គួរបញ្ជាក់ថា បើតាមលោក Anwar ម៉ាឡេស៉ីស្ថិតក្នុងចំណោមប្រទេស ដែលអាចជាគោលដៅសំខាន់ ដោយសារសមត្ថភាពឌីជីថល និងមជ្ឈមណ្ឌលទិន្នន័យ គឺខ្លាំងមិនចាញ់អឺរ៉ុបឡើយ ហើយណាមួយទៀត គោលជំហររបស់ខ្លួនជុំវិញបញ្ហារសើបៗ ដូចជាប៉ាឡេស្ទីន និងហ្កាហ្សា ត្រូវបានចាត់ទុកថា មានភាពចម្រូងចម្រាស ក្នុងចំណោមប្រទេសមួយចំនួន។ លោកបានបន្ថែមថា កិច្ចប្រជុំខាងលើ ក៏នឹងផ្តោតផងដែរលើការបង្កើនសមត្ថភាពត្រៀមខ្លួនឆ្លើយតប ការគំរាមកំហែងគ្រប់ទម្រង់ ទាំងក្នុងស្រុកនិងក្រៅស្រុក៕