* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ (Video inside)

03-11-2026 14:13

(បាងកក)៖ ប្រភពពីមន្រ្តីនៅប្រទេសថៃ បានឱ្យដឹងនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល បានយល់ព្រមលើកាលវិភាគចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ ដើម្បីបើកការជជែកដេញដោល និងការបោះឆ្នោតដកសេចក្តីទុកចិត្ត ដែលរដ្ឋាភិបាលលោក ត្រូវប្រឈមជាលើកដំបូង នៅក្នុងសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Ekkapob Pianpises បាននិយាយថា ដំណើរការជជែកដេញដោល នឹងមានរយៈពេលសរុប៤ថ្ងៃ ហើយការបោះឆ្នោតដកសេចក្តីទុកចិត្ត នឹងធ្វើឡើងនៅថ្ងៃចុងក្រោយ​ គឺថ្ងៃទី១១ ខែធ្នូ តាមកាលវិភាគដែលបានព្រមព្រៀងគ្នា រវាងប្រធានក្រុមសម្របសម្រួលរបស់ភាគីរដ្ឋាភិបាល និងភាគីបក្សប្រឆាំង។ គណបក្សប្រឆាំង បានដាក់ញត្តិដកសេចក្តីទុកចិត្ត មានគោលដៅលើរដ្ឋមន្ត្រីសរុបចំនួន១៨រូប មកពីគណបក្សភូមិចៃថៃ ដែលកំពុងកាន់អំណាច រួមទាំងលោក អានុទីន ដែលជានយករដ្ឋមន្រ្តីផងដែរ។ ក្រោមច្បាប់នៅប្រទេសថៃ គណបក្សប្រឆាំងមានសិទ្ធិអាចដាក់ញត្តិទាមទារបោះឆ្នោតដកសេចក្តីទុកចិត្ត បានម្តងក្នុងមួយឆ្នាំ។

ការចោទប្រកាន់របស់បក្សប្រឆាំងលើរដ្ឋាភិបាលលោក អានុទីន រួមមានដូចជា ការក្លែងបន្លំក្នុងដំណើរការបោះឆ្នោតព្រឹទ្ធសភា អំពើពុករលួយក្នុងការប្រឡងជ្រើសរើសបុគ្គលិករដ្ឋបាលតាមមូលដ្ឋាន និងការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ ព្រមទាំងការឆ្លើយតបដោយអសមត្ថភាព ចំពោះគ្រោះទឹកជំនន់ថ្មីៗនេះ។ គណបក្សភូមិចៃថៃ បានច្រានចោលការចោទប្រកាន់ទាំងនេះ និងបាននិយាយថា ខ្លួនត្រៀមលក្ខណៈរួចជាស្រេច ក្នុងការប្រឈមមុខនឹងដំណើរការដកសេចក្តីទុកចិត្តនៅក្នុងសភា។

លោក Wanwichit Boonprong សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Rangsit បាននិយាយថា លោក អានុទីន ត្រូវបានរំពឹងថា នឹងទទួលសំឡេងគាំទ្រឱ្យបន្តកាន់តំណែង ដោយសាររដ្ឋាភិបាលរបស់លោក កាន់កាប់សំឡេងភាគច្រើនក្នុងសភា ប៉ុន្តែអាចនឹងមានការរុះរើគណៈរដ្ឋមន្ត្រី ក្រោយការបោះឆ្នោតនោះ។ រដ្ឋាភិបាលចម្រុះរបស់លោក អានុទីន ដែលបានឡើងកាន់អំណាច ក្រោយគណបក្សភូមិចៃថៃ ទទួលបានជ័យជម្នះយ៉ាងធំ ក្នុងការបោះឆ្នោត កាលពីខែកុម្ភៈ បច្ចុប្បន្នក្តោបក្តាប់អាសនៈចំនួន ២៩២ ក្នុងចំណោមអាសនៈសរុប៤៩៩ នៅក្នុងសភា រីឯបក្សប្រឆាំងមាន២០៧អាសនៈ។

គួរបញ្ជាក់ថា ដើម្បីអាចទម្លាក់នាយករដ្ឋមន្ត្រី ឬមួយក៏រដ្ឋមន្ត្រីណាម្នាក់ពីតំណែងបាន គឺត្រូវការសំឡេងគាំទ្រច្រើនជាងពាក់កណ្តាល នៃសមាជិកសភាទាំងអស់។ គណបក្ស Kla Tham ដែលមានសមាជិកសភា ៥៨រូប ហើយពុំស្ថិតក្នុងរដ្ឋាភិបាលចម្រុះរបស់លោក អានុទីន ទេនោះ មិនបានចូលរួមក្នុងការដាក់ញត្តិដកទំនុកចិត្តឡើយ ដែលធ្វើឱ្យកម្លាំងរបស់បក្សប្រឆាំង ចុះខ្សោយ៕