* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វៀតណាមលុបចោលផែនការអនុញ្ញាតឱ្យក្មេងៗបរិច្ចាគសរីរាង្គ ក្រោយរងការរិះគន់ខ្លាំង (Video inside)

03-11-2026 14:45

(ហាណូយ)៖ កាលពីថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រទេសវៀតណាម បានលុបចោលវិញ នូវផែនការដែលអនុញ្ញាតឱ្យក្មេងៗមានអាយុពី ១៥ ដល់១៧ឆ្នាំ អាចបរិច្ចាគសរីរាង្គរបស់ពួកគេក្រោយពេលស្លាប់ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រទេសអាស៊ានមួយនេះ បានចាប់ផ្តើមការវះកាត់ប្តូរសរីរាង្គ ចាប់តាំងពីឆ្នាំ១៩៩២ ហើយបច្ចុប្បន្នជាប្រទេសមានការវះកាត់ប្រភេទនេះ ចំនួនច្រើនជាងគេបង្អស់នៅក្នុងតំបន់។ ទោះជាយ៉ាងណា ការប្តូរសរីរាង្គភាគច្រើនបំផុតនៅវៀតណាម គឺពឹងផ្អែកលើអ្នកបរិច្ចាគដែលនៅមានជីវិត។ ផ្ទុយទៅវិញ ការវះកាត់ប្តូរសរីរាង្គនៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀត ភាគច្រើនប្រើសរីរាង្គពីអ្នកបរិច្ចាគដែលបានបាត់បង់ជីវិត ខណៈប្រការនេះធ្វើឱ្យចំនួនអ្នកបរិច្ចាគសរីរាង្គក្នុងប្រទេសទាំងនោះ មានកាន់តែច្រើន។

មន្ត្រីវៀតណាមបានឱ្យដឹងថា ពួកគេកំពុងព្យាយាមធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីការបរិច្ចាគសរីរាង្គ និងជាលិកា ដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០០៦ ក្នុងគោលដៅបង្កើនការវះកាត់ប្តូរសរីរាង្គ ដើម្បីសង្គ្រោះជីវិតមនុស្ស ហើយទន្ទឹមគ្នាក៏ធានាការការពារអ្នកបរិច្ចាគផងដែរ។ សេចក្តីព្រាងច្បាប់ដែលបានដាក់ទៅកាន់រដ្ឋសភាកាលពីខែតុលា បានស្នើអនុញ្ញាតឱ្យកុមារអាយុពី ១៥ ដល់ ១៧ ឆ្នាំ អាចបរិច្ចាគជាលិកា សរីរាង្គ ឬសាកសពរបស់ពួកគេ ក្រោយពេលស្លាប់ ប្រសិនបើមានការយល់ព្រមពីឪពុកម្តាយ ឬតំណាងស្របច្បាប់។

ក៏ប៉ុន្តែ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងនៅតាមប្រព័ន្ធអនឡាញ ក្រុមមន្ត្រីបានដកបទប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យអ្នកមានអាយុក្រោម ១៨ឆ្នាំ បរិច្ចាគសរីរាង្គ ចេញពីសេចក្តីព្រាងច្បាប់ ដែលបានកែសម្រួលនោះវិញ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ។ រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា ខ្លួនបានទទួលយកអនុសាសន៍ពីសំណាក់សមាជិកសភា ដែលថាមានតែមនុស្សពេញវ័យប៉ុណ្ណោះ ទើបគួរត្រូវបានអនុញ្ញាតឱ្យបរិច្ចាគសរីរាង្គ។ លើសពីនេះ ការរិះគន់ក៏បានផ្តោតផងដែរ លើការស្ទង់មតិសិស្សសាលា ក្នុងនោះរួមមានទាំងក្មេងអាយុត្រឹម៧ឆ្នាំ ដែលបានធ្វើឡើង កាលពីខែមុន ដើម្បីប្រមូលមតិយោបល់លើសេចក្តីព្រាងច្បាប់នេះ៕