* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកផ្សងព្រេងជនជាតិព្រីតថេនវិលត្រឡប់មកដល់ផ្ទះវិញ ក្រោយដើរជុំវិញពិភពលោក អស់រយៈពេល២៨ឆ្នាំ

03-11-2026 15:16

(ឡុងដ៍)៖ អ្នករផ្សងព្រេងជនជាតិព្រីតថេន (ចក្រភពអង់គ្លេស) ដែលបានដើរជុំវិញពិភពលោក អស់រយៈពេលជិត៣ទសវត្សរ៍មកហើយនោះ បានបិទបញ្ចប់ការធ្វើដំណើររបស់ខ្លួន កាលពីថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ គាត់បានបិទបញ្ចប់ដំណើរ គិតជាចម្ងាយសរុប ៣១ ០០០ ម៉ាយល៍ ឬប្រហែល៤៩ ៨៨០គីឡូម៉ែត្រ នៅឯផ្ទះដែលរូបគាត់ធ្លាប់ធំដឹងក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Karl Bushby បានធ្វើដំណើរកាត់ព្រៃក្រាស់ៗនៅតំបន់អាមេរិកកណ្តាល ឆ្លងកាត់តំបន់ទឹកកករវាងរដ្ឋអាឡាស្កា និងប្រទេសរុស្ស៊ី ហើយកាលពីខែតុលា បានហែលឆ្លងច្រកសមុទ្រ English Channel ក្នុងដំណាក់កាលចុងក្រោយ នៃដំណើរផ្សងព្រេងរយៈពេលច្រើនឆ្នាំ ដែលលោកបានប្រើប្រាស់កម្លាំងខ្លួនឯងទាំងស្រុង។ កាលពីថ្ងៃចន្ទ អ្នកគាំទ្ររាប់រយនាក់ បានស្រែកហ៊ោអបអរសាទរបុរសវ័យ៥៧ឆ្នាំរូបនេះ នៅទីក្រុង Hull ដែលជាស្រុកកំណើតរបស់លោក។

លោក Bushby ធ្លាប់បម្រើការក្នុងអង្គភាពទ័ពឆ័ត្រយោងរបស់កងទ័ពព្រីតថេន កាលពីលោក នៅមានអាយុជាង ២០ឆ្នាំ។ ក្រោយអាពាហ៍ពិពាហ៍របស់លោក បានបែកបាក់ លោកបានគូសខ្សែបន្ទាត់មួយលើផែនទីពិភពលោក រួចហើយក៏ចាប់ផ្តើមចេញដំណើរផ្សងព្រេងមួយ ដោយទទួលបានការបំផុសគំនិតពីឪពុករបស់លោក ដែលធ្លាប់ឆ្ងល់ថា តើគេអាចដើរពីទីក្រុងឡុងដ៍ទៅទីក្រុងញូវយ៉កបានដែរឬទេ។

ដោយយកតាមខ្លួននូវតង់ស្នាក់នៅមួយ រួមជាមួយលុយប៉ុន្មានរយដុល្លារ និងម៉ាស៊ីនថតរូបប្លាស្ទិកតម្លៃថោក១គ្រឿង លោក Bushby បានចាប់ផ្តើមការធ្វើដំណើរដំបូង នៅប្រទេសស៉ីលី ហើយឆ្ពោះទៅភាគខាងជើងឆ្លងកាត់ទ្វីបអាមេរិក រួចឆ្លងកាត់រដ្ឋអាឡាស្កាទៅប្រទេសរុស្ស៊ី ម៉ុងហ្គោលី និងចិន ហើយធ្វើដំណើរត្រឡប់មកវិញតាមទ្វីបអឺរ៉ុប បន្ទាប់ពីហែលឆ្លងកាត់សមុទ្រកាសព្យែន។

គួរបញ្ជាក់ថា ដំបូងឡើយ លោករំពឹងថានឹងចំណាយពេលប្រហែល ១០ឆ្នាំប៉ុណ្ណោះ ក្នុងដំណើរផ្សងព្រេងនេះ ប៉ុន្តែលោកមិនបានគិតទុកជាមុន អំពីឧបសគ្គជាច្រើនដែលត្រូវប្រឈមនោះទេ។ ឧបសគ្គទាំងនោះរួមមាន ការជាប់ពន្ធនាគារមួយរយៈនៅប្រទេសប៉ាណាម៉ា ការត្រូវគេចាប់ភ្ជង់កាំភ្លើងនៅប្រទេសម៉ិកស៊ិក និងការឃុំខ្លួនដោយអាជ្ញាធរប្រទេសរុស្ស៊ី ដោយសារឆ្លងព្រំដែនខុសច្បាប់។ ក្រៅពីនេះ ក៏មានការពន្យារពេល ដោយសារវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងជំងឺរាតត្បាតសកលកូវីដ១៩ ផងដែរ។

លោក Bushby បានប្រាប់សារព័ត៌មាន BBC ថា ក្នុងរយៈពេលសរុប២៨ឆ្នាំនៃដំណើរផ្សងព្រេងនេះ លោកបានចំណាយពេលដើរពិតប្រាកដ ប្រហែលតែ១៥ឆ្នាំប៉ុណ្ណោះ ខណៈចន្លោះពេល១៣ឆ្នាំទៀត គឺរូបលោកបានចំណាយលើ ការវិលត្រឡប់ទៅកាន់ប្រទេសម៉ិកស៊ិកជាប្រចាំ ដើម្បីដោះស្រាយបញ្ហាទិដ្ឋាការ ឡូជីស្ទីក និងកិច្ចព្រមព្រៀងឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន ក៏ដូចជាបណ្តាញសារព័ត៌មាន៕