* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កិច្ចចរចាត្រីភាគី អ៊ុយក្រែន និងរុស្ស៉ី សម្របសម្រួលដោយសហរដ្ឋអាមេរិក នឹងរៀបចំឡើងក្នុងទីក្រុង Abu Dhabi នៅសប្តាហ៍ក្រោយ

03-11-2026 16:34

(វ៉ាស៉ីនតោន)៖ បេសកជនអាមេរិក លោក Steve Witkoff បាននិយាយថា សហរដ្ឋអាមេរិកនឹងរៀបចំឱ្យមាន ជំនួបរវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៉ី នៅទីក្រុង Abu Dhabi ប្រទេសអាមីរ៉ាត់អាររ៉ាប់រួម នាថ្ងៃទី១០ និងទី១១ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាម កិច្ចព្រមព្រៀងសន្តិសុខក្រោយសង្គ្រាម និងការកាត់បន្ថយភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោក Witkoff លើកឡើងថា ការពិភាក្សាថ្មីនៅទីក្រុង Abu Dhabi នឹងគ្របដណ្តប់លើប្រធានបទ ដូចជា «កិច្ចព្រមព្រៀងសន្តិសុខក្រោយសង្គ្រាម ការកាត់បន្ថយភាពតានតឹង វិធានការមនុស្សធម៌ និងការបញ្ចប់សង្គ្រាម»។ តាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ប្រាប់ Reuters លោក Witkoff និងលោក Jared Kushner នឹងធ្វើជាអ្នកតំណាងឱ្យសហរដ្ឋអាមេរិក ក្នុងកិច្ចចរចាត្រីភាគីនោះ។

មន្ត្រីដដែលរូបនោះ ក៏បានឱ្យដឹងដែរថា ក្រុមអ្នកចរចាអាមេរិក នឹងជួបពិភាក្សាកម្រិតការងារក្នុងសប្តាហ៍នេះ នៅទីក្រុងព្រុចសែល ជាមួយតំណាងមកពីបារាំង អាល្លឺម៉ង់ អង់គ្លេស សហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) ដើម្បីជជែកអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្របខ័ណ្ឌសន្តិសុខអឺរ៉ុបនាពេលអនាគត និងការគាំទ្រផ្នែកសេដ្ឋកិច្ចសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ។

គួរបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៉ី នៅតែមានគោលជំហរខុសគ្នាឆ្ងាយណាស់ ទាក់ទងនឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ ទោះបីជាថ្មីៗនេះ លោក ត្រាំ បង្កើនសម្ពាធលើអ៊ុយក្រែនឱ្យឈានដល់កិច្ចព្រមព្រៀងក៏ដោយ៕