* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក Xi Jinping ប្រធានរដ្ឋចិន ផ្តល់អនុសាសន៍ណែនាំសំខាន់​ស្តីពីការជំរុញបន្ថែមទៀតនូវការការពារ និងគ្រប់គ្រងទន្លេលឿងឱ្យបានល្អ

03-11-2026 16:54

(ប៉េកាំង)៖ ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់​ស្តីពីការជំរុញបន្ថែមទៀតនូវការការពារ និងគ្រប់គ្រងទន្លេលឿងឱ្យបានល្អ។ លោកបានលើកឡើងថា បក្សបានដឹកនាំប្រជាជនធ្វើការគ្រប់គ្រងទន្លេលឿងអស់រយៈពេល ៨០ ឆ្នាំមកហើយ ដោយបានកែប្រែជាមូលដ្ឋាននូវស្ថានភាពក្នុងប្រវត្តិសាស្ត្រដែល​បីឆ្នាំបាក់ទំនប់ពីរដង​ ដែលបង្កើតជាអព្ភូតហេតុទន្លេ មានសុវត្ថិភាពជារៀងរាល់ឆ្នាំ និងបង្ហាញយ៉ាងពេញលេញនូវឧត្តមភាពដ៏លេចធ្លោនៃប្រព័ន្ធសង្គមនិយម។

លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី យើងត្រូវតែយកគំនិត​សង្គមនិយមដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំ ក្តាប់ជាប់តម្រូវការជាយុទ្ធសាស្ត្រនៃការផ្តល់អាទិភាពដល់ការការពារ និងផ្តោតលើការគ្រប់គ្រង ប្រកាន់ខ្ជាប់នូវវិធីសាស្រ្តគ្រប់គ្រងទឹក ដោយផ្តល់អាទិភាពដល់ការសន្សំសំចៃទឹក រក្សាតុល្យភាពលំហ ការគ្រប់គ្រងជាប្រព័ន្ធ និងការដើរតួនាទីទាំងគោលនយោបាយរដ្ឋាភិបាលនិងយន្តការទីផ្សារ កែលម្អជាបន្តបន្ទាប់នូវរចនាសម្ព័ន្ធការពារ និងការសម្របសម្រួលរួម ជំរុញយ៉ាងប្រាកដប្រជានូវការការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់តាមដងទន្លេលឿង កសាងរបាំងសន្តិសុខអេកូឡូស៊ីជាតិដ៏រឹងមាំ ធានាបាននូវស្ថិរភាពនិងសុវត្ថិភាព​នៃទន្លេលឿងក្នុងរយៈពេលយូរ បន្តវេននិងផ្សព្វផ្សាយវប្បធម៌ទន្លេលឿង និងខិតខំធ្វើឱ្យ “ទន្លេមេតា” នេះកាន់តែស្រស់ស្អាត សំដៅផ្ដល់ផលប្រយោជន៍ជានិរន្តរភាព ដល់ប្រជាជាតិចិន និងមនុស្សជំនាន់ក្រោយ៕

វិទ្យុមិត្តភាពកម្ពុជាចិន