* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ត្រាំ ប្រកាសថា​ អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦

03-11-2026 21:24

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ដែលអាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល ក្រោយចុងឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី Fox and Friends របស់ទូរទស្សន៍ Fox News លោក ត្រាំ បានអះអាងថា អ៊ីស្រាអែលលែងត្រូវការជំនួយនេះទៀតហើយ។ ការអះអាងនេះ ចំពេលដែលសមាជិកគណបក្សប្រជាធិបតេយ្យ និងអ្នកនយោបាយឆ្វេងនិយមមួយចំនួន បានយកបញ្ហាថវិកាដែលអាមេរិកផ្តល់ដល់អ៊ីស្រាអែលនេះមកធ្វើជាចំណុចរិះគន់យ៉ាងខ្លាំងមកលើគណបក្សសាធារណរដ្ឋ ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិដើម្បីដណ្តើមការគ្រប់គ្រងសភាកំពុងឡើងកម្ដៅ។

លោក ត្រាំ បានបញ្ជាក់ថា អាមេរិកកំពុងផ្តល់ជំនួយ៤ពាន់លានដុល្លារក្នុងមួយឆ្នាំដល់អ៊ីស្រាអែល ហើយលោក និងលោក ណេតាន់យ៉ាហ៊ូ បានឯកភាពគ្នាតាំងពីច្រើនខែមុនថានឹងឈប់ផ្តល់ជំនួយនេះ ដោយលោកថា «យើងបានឯកភាពរួចហើយថា ត្រឹមចុងឆ្នាំនេះ យើងនឹងមិនបង់លុយឱ្យអ៊ីស្រាអែលទៀតទេ ប៉ុន្តែយើងនឹងជួយអ៊ីស្រាអែល ប្រសិនបើពួកគេត្រូវការ»៕