* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ

03-11-2026 22:00

(បាងកក)៖ ការិយាល័យប្រឆាំងការលាងលុយរបស់ថៃ (AMLO) បានព្រមានថាទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស ឬត្រូវបានបង្កកពាក់ព័ន្ធនឹងការស៊ើបអង្កេត គឺមិនអាចលក់ ឬផ្ទេរបានឡើយ បន្ទាប់ពីអតីតបវរកញ្ញា Panadda Wongphudee បាននិយាយថាលោកស្រីនឹងពិចារណាលក់ទ្រព្យសម្បត្តិរបស់លោកស្រីដើម្បីសងជនរងគ្រោះជុំវិញការស៊ើបអង្កេតលើរឿងអាស្រូវលាងលុយ គៃបន្លំ និងបទល្មើសកុំព្យូទ័រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។

នៅក្នុងកម្មវិធីទូរទស្សន៍ Hone Krasae នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Ekkaphop Luangprasert មកពីអង្គការ Sai Mai Tong Rot បានសារសួរថាតើលោកស្រី Panadda អាចលក់ផ្ទះ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់លោកស្រីដោយស្របច្បាប់ ដើម្បីទូទាត់សំណងដល់អ្នកដែលត្រូវបានរាយការណ៍ថាបានបាត់បង់ប្រាក់ក្នុងករណីនេះដែរឬទេ?

លោក Witthayaphon Chanthawat អ្នកឯកទេសស៊ើបអង្កេតហិរញ្ញវត្ថុរបស់ AMLO បានលើកឡើងថានៅពេលដែលទ្រព្យសម្បត្តិត្រូវបានរឹបអូស ឬបង្កកដោយភ្នាក់ងារ នោះទ្រព្យសម្បត្តិ ទាំងនោះមិនអាចលក់បានឡើយ។ ជនណាក៏ដោយដែលផ្លាស់ប្តូរ ឬផ្ទេរទ្រព្យសម្បត្តិបែបនេះ អាចប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ក្រោមច្បាប់ AMLO។

គួរបញ្ជាក់ថា លោកស្រី Panadda Wongphudee ជាប្រធាន Foundation for Good Deeds បានទៅដល់ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) កាលពីព្រឹកថ្ងៃអង្គារ ជាមួយមេធាវីរបស់គាត់ ដើម្បីដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងស្វាមីរបស់លោកស្រី គឺលោក Athip Ananwattanawan ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប្រើប្រាស់ថវិការបស់មូលនិធិ ដើម្បីសាងសង់វីឡាដ៏ប្រណិតមួយក្នុងខេត្ត Phuket៕