* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពយូរអង្វែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំផែនការយុទ្ធសាស្ត្រ ធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ

04-11-2026 11:56

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពី ការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដោយត្រូវធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឲ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និងពិភពលោកនាពេលបច្ចុប្បន្ន។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី នៅក្នុងឱកាសអញ្ជើញបើកកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

រៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ គឺជារឿងចាំបាច់ ព្រោះសម្ដេចបានផ្ដល់តម្លៃដល់បណ្ណសារដ្ឋានជាតិ មានតម្លៃថ្លៃជាងមាសដុំទៅទៀត ព្រោះទីនេះអាចធ្វើឱ្យកុលបុត្រខ្មែរបានដឹងពីប្រវត្តិសាវតាររបស់ជាតិ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ចំពោះខាងមុខ ខ្ញុំសូមឲ្យទីស្ដីការគណៈរដ្ឋមន្រ្តី ត្រូវរៀបចំផែនការយុទ្ធសាស្រ្តស្ដីពីការ ទំនើបកម្មបណ្ណសារដ្ឋានជាតិ ឲ្យបានឆាប់តាមអ្វីតាមតែអាចធ្វើទៅបាន ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឲ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និងពិភពលោកនាពេលនេះ។ ទី២ ទីស្ដីការគណៈរដ្ឋមន្រ្តី ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការកែលម្អ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្ណសារដ្ឋាន ឲ្យកាន់តែប្រសើរឡើង តាមរយៈការកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់ទាំងក្នុង និងជុំវិញ ឲ្យបានសមស្របជាទីតាំង នៃមោទនភាពជាតិ អត្តសញ្ញាណ និងមជ្ឈមណ្ឌលនៃការចងចាំរបស់ជាតិ»។

ជាងនេះទៅទៀតសម្ដេចបវរធិបតី បានជម្រុញឲ្យកែលម្អអគារដែលមានស្រាប់ ឲ្យបានសមស្របដោយត្រូវមានបន្ទប់ធ្វើការ និងបន្ទប់រក្សាទុកឯកសារត្រឹមត្រូវតាមនិយាមបច្ចេកទេស (Climate-controlled Archives), ព្រមទាំង រៀបចំផែនការកសាងពង្រីកអគារបន្ថែម ដែលមានលក្ខណៈជាស្ថាបត្យកម្មជាតិ សមស្របនឹងបរិស្ថានជុំវិញ ដើម្បីបំពេញមុខងារជាបណ្ណសារដ្ឋានជាតិ ឲ្យបានសមរម្យ។

បន្ថែមពីការជម្រុញឲ្យមានការកែលម្អអគារ សម្ដេចក៏បានសង្កត់ធ្ងន់ថា ត្រូវរក្សាទ្រង់ទ្រាយដើម ឬប្រឹងប្រែងស្វែងរកសម្ភារកែលម្អរណា ដែលប្រហាក់ប្រហែលគ្នា ឬដូចដើម ដើម្បីបន្តជាទីតាំងមានតម្លៃជាប្រវត្តិសាស្រ្តផង និងជាកន្លែងសិក្សារៀនសូត្រផងដែរ៕