* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ទទួលស្គាល់ថា សង្គ្រាមអ៉ីរ៉ង់គឺជាហេតុផលមួយ នៅពីក្រោយបរាជ័យរបស់បក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ (Video inside)

04-11-2026 13:22

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់សារព័ត៌មាន Fox News ថា សង្គ្រាមអ៉ីរ៉ង់បានរួមចំណែក ក្នុងភាពបរាជ័យយ៉ាងភ្ញាក់ផ្អើល នៃគណបក្សសាធារណរដ្ឋរបស់លោក នៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយ Fox News លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំយល់ថា ហេតុផលមួយផ្នែកគឺដោយសារបញ្ហាអ៉ីរ៉ង់ ប៉ុន្តែទន្ទឹមគ្នា ប្រជាជនក៏បានយល់ពីសារៈសំខាន់ នៃអ្វីដែលខ្ញុំបានធ្វើចំពោះអ៉ីរ៉ង់ផងដែរ»។ លោកប្រធានាធិបតីអាមេរិក បានអះអាងថា រូបលោកនឹងទទួលយកលទ្ធផលបោះឆ្នោត ហើយបានកោតសរសើរគូប្រជែងគឺបក្សប្រជាធិបតេយ្យ ដែលជារឿងកម្រ ដោយលោកនិយាយថា ពួកគេធ្វើបានល្អ។ លោក ត្រាំ បាននិយាយថា លោកទន្ទឹងរង់ចាំធ្វើការជាមួយបក្សប្រជាធិបតេយ្យ ប៉ុន្តែបានព្រមានថា ប្រសិនបើពួកគេ​ហ៊ានអនុម័តសេចក្តីព្រាងច្បាប់ណាមួយ ដែលជ្រុលហួសហេតុ លោកនឹងប្រើអំណាចវ៉េតូ។

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា លទ្ធផលដែលចេញផ្សាយជាបន្តបន្ទាប់ ដោយបណ្តាប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្ទាល់ បានបង្ហាញថា ការគ្រប់គ្រងអាសនៈភាគច្រើននៅសភាទាំងពីរ​របស់អាមេរិក គឺបានរបូតចេញពីដៃរបស់បក្សសាធារណរដ្ឋ ហើយធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់បក្សប្រជាធិបតេយ្យវិញម្តង។ លទ្ធផលបោះឆ្នោតបែបនេះ នឹងបើកផ្លូវឱ្យគណបក្សប្រជាធិបតេយ្យ អនុវត្តការតាមដានយ៉ាងតឹងរ៉ឹងលើ របៀបវារៈនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់រយៈពេល២ឆ្នាំខាងមុខនេះ ដែលជារយៈពេលចុងក្រោយនៃអាណត្តិកាន់អំណាចរបស់លោក៕