* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម» (Video inside)

04-11-2026 14:16

(តេហេរ៉ង់)៖ លោក Mohammad Bagher Ghalibaf ដែលជាប្រធានដឹកនាំកិច្ចចរចារបស់អ៉ីរ៉ង់ ដើម្បីដោះស្រាយជម្លោះជាមួយសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប្រជាជនអាមេរិកបានបោះឆ្នោតបដិសេធសង្គ្រាម បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ បានយកឈ្នះដាច់លើគណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លទ្ធផលនៃការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា បក្សប្រជាធិបតេយ្យ ឈ្នះការគ្រប់គ្រងសំឡេងភាគច្រើន ទាំងនៅសភាតំណាងរាស្រ្ត (រដ្ឋសភា) និងនៅព្រឹទ្ធសភាអាមេរិក។ លទ្ធផលនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការមិនពេញចិត្តកាន់តែខ្លាំង របស់ប្រជាជនអាមេរិក ចំពោះបញ្ហាថ្លៃចំណាយសម្រាប់ជីវភាពរស់នៅ ពន្ធគយ និងសង្គ្រាមរបស់លោក ត្រាំ ប្រឆាំងប្រទេសអ៉ីរ៉ង់ ដែលបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងយ៉ាងគំហុក បន្ថែមពីលើការដែលប្រធានាធិបតីអាមេរិករូបនេះ មានប្រជាប្រិយភាពថយចុះស្រាប់។

លោក Ghalibaf បានបង្ហោះសារនៅលើបណ្ដាញសង្គម X ដូច្នេះថា «ទោះដោយសារមនសិការ ឬក៏បញ្ហាថ្លៃជីវភាពរស់នៅក៏ដោយ ប្រជាជនអាមេរិក បាននិយាយថាទេចំពោះសង្គ្រាម ហើយពួកយើងគាំទ្រសារនេះ»។ លោកបានបន្ថែមថា «ប្រសិនបើរដ្ឋាភិបាលអាមេរិក ក្បត់ឆន្ទៈរបស់ប្រជាជនខ្លួន ដើម្បីបម្រើមេកើយបរទេស នោះរដ្ឋាភិបាលអាមេរិកនឹងស្គាល់ថា ចម្លើយថាទេនេះ នឹងនាំមកនូវសុបិនដ៏អាក្រក់»។

គួរបញ្ជាក់ថា សង្គ្រាមនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងបន្ទាប់ពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ កាលពីក្នុងខែកុម្ភៈ ហើយវាបានជាប់គាំង អស់រយៈពេលជាច្រើនខែមកហើយ ខណៈអំឡុងពេលផ្អាកនេះ ក៏កើតមានការវាយប្រហារប្រហារតបតគ្នាម្តងម្កាលផងដែរ ចំពោះមុខការព្រួយបារម្ភថា ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ អាចនឹងផ្ទុះឡើងវិញ៕