* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យន្តហោះ Boeing របស់ក្រុមហ៊ុន Thai Airways ចុះចតបន្ទាន់នៅទីក្រុងសៀងហៃ បន្ទាប់ពីកញ្ចក់បង្អួចក្នុងបន្ទប់អ្នកបើកបរមានស្នាមប្រេះ (Video inside)

04-11-2026 14:44

(សៀងហៃ)៖ យន្តហោះ Boeing 787-9 Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ស្ថិតក្នុងជើងហោះហើរ ពីទីក្រុងសៀងហៃនៃប្រទេសចិន ឆ្ពោះទៅកាន់ទីក្រុងបាងកក ត្រូវបានបង្ខំឱ្យត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ នាថ្ងៃពុធ ទី៤ ខែវិច្ឆិក ឆ្នាំ២០២៦ បន្ទាប់ពីប្រទះឃើញមានស្នាមប្រេះនៅលើកញ្ចក់បង្អួចបន្ទប់អ្នកបើកបរយន្តហោះ មិនយូរប៉ុន្មានក្រោយពេលហោះឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Khaosod។

ជើងហោះហើរលេខ TG663 ដែលមានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ បានចាកចេញពីទីក្រុងសៀងហៃ កាលពីព្រឹកថ្ងៃពុធនេះ ប៉ុន្តែស្រាប់តែអ្នកបើកបរយន្តហោះ បានសង្កេតឃើញមានស្នាមប្រេះនៅនឹងកញ្ចក់បង្អួច រួចហើយបានទាក់ទងទៅ មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ដើម្បីស្នើសុំចុះចតបន្ទាន់។

គួរបញ្ជាក់ថា មុនពេលត្រឡប់ទៅចុះនៅអាកាសយានដ្ឋានវិញ យន្តហោះខាងលើ បានហោះក្រឡឹងជុំវិញលើផ្ទៃអាកាស និងបញ្ចេញប្រេងឥន្ធនៈចោល ដើម្បីកាត់បន្ថយទម្ងន់យន្តហោះ មុនពេលចុះចត។ ក្រោយមក យន្តហោះនោះ បានចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានសៀងហៃវិញ៕